KPT+
ជនអនាមិកដេញថ្លៃខ្ពស់បំផុតលើរថយន្ត Ford Escort ដែលព្រះនាង Diana សព្វព្រះរាជហឫទ័យជាងគេ
រថយន្ត Ford Escort RS Turbo Series 1 ដែលព្រះនាង Diana សព្វព្រះរាជហឫទ័យជាងគេ ត្រូវជនអនាមិកដេញថ្លៃយកក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៨៥១,០៧០ដុល្លារ ដែលធ្វើឡើងនៅទីលានប្រណាំង Silverstone ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍។

គេហទំព័ររបស់ Silverstone បានពិពណ៌នាអំពីរថយន្តនេះថា ជារថយន្ត Ford Escort ចុងក្រោយ និងជាកម្មសិទ្ធិរបស់ព្រះនាងនៃប្រទេសវែលស៍រវាងឆ្នាំ ១៩៨៥និង ១៩៨៨ ដែលមានចម្ងាយ២៤,៩៦១ ម៉ាយតាមនាឡិកា។
ទោះយ៉ាងណា ព្រះនាងត្រូវបានគេឃើញជាញឹកញាប់ថា ទ្រង់បានបើកបរនេះរថយន្តនៅជុំវិញ Chelsea និង Kensington ហើយបានកំណត់ល្បឿន ៦,៨០០ម៉ាយ។ ជាពិសេសទ្រង់បានបើកឡាននេះ ជុំវិញទីក្រុងជាមួយបុត្រា គឺព្រះអង្គម្ចាស់ William កាលទ្រង់នៅក្មេង។ រថយន្តនេះមានម្ចាស់ជាច្រើន មុនពេលធ្វើដំណើរត្រឡប់ទៅក្រុមហ៊ុន Ford នេះបើយោងតាមគេហទំព័រ Silverstone បានបញ្ជាក់យ៉ាងដូច្នោះ។

គេហទំព័រ Silverstone ក៏បានបន្ថែមទៀតថា ការដេញថ្លៃនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនជាច្រើនជុំវិញពិភពលោក ហើយវាជាការដេញថ្លៃដ៏សាហាវ និងថ្លៃខ្លាំង។ ជាមួយនឹងការដេញថ្លៃខ្ពស់បំផុតតាមទូរសព្ទក្នុងរយៈពេលមួយទសវត្សរ៍ ការដេញថ្លៃបានចាប់ផ្ដើមក្នុងតម្លៃ ១១០,៩២០.០០ដុល្លារ មុនពេលតម្លៃឡើងថ្លៃ ពីអ្នកទិញមកពីចក្រភពអង់គ្លេស ដែលជាជនអនាមិក។

គួររឭកដែរថា កាលពីថ្ងៃទី ៣១ខែសីហា ឆ្នាំ ២០២២ គឺជាថ្ងៃគម្រប់ខួប២៥ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះនាង Diana នៃប្រទេសវែលស៍។ ដូច្នេះមានសកម្មភាព ដើម្បីរំលឹកដល់ការសោយទិវង្គតរបស់ទ្រង់ ក្នុងការចងចាំរបស់មនុស្សជុំវិញពិភពលោក។ សកម្មភាពមួយដែលទទួលបានការចាប់អារម្មណ៍មិនតិចនោះគឺ គឺជាការដេញថ្លៃរថយន្ត Ford Escort RS Turbo ពណ៌ខ្មៅ។ វាត្រូវបានប្រើអស់រយៈពេលជាងបីឆ្នាំ ចាប់តាំងពីខែសីហាឆ្នាំ ១៩៨៥ នៅពេលដែលវាត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ៧២១,៣៣១.០០ ដុល្លារកាលពីថ្ងៃទី ២៧ ខែសីហា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកទស្សនាបណ្ដុំសំលៀកបំពាក់ Meghan តែងប្រើប្រាស់ស្ទីលស្រដៀងព្រះនាង Diana ដែលជាមាតាក្មេក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


