KPT+
អស្ចារ្យ! មកស្គាល់កំពូលឧបករណ៍ទាំង ៧ ដែលសុទ្ធតែបង្កើតឡើងដោយស្ត្រី
ទោះបីសិទ្ធិស្ត្រីត្រូវបានផ្ដល់ឲ្យស្មើនឹងបុរសក៏ដោយ ប៉ុន្តែសមត្ថភាពពួកនាងហាក់តែមិនទាន់មានតម្លៃពេញលេញដែលមនុស្សទូទៅទទួលស្គាល់នៅឡើយ។ មានមនុស្សមួយចំនួននៅតែចាត់ទុកស្ត្រីជាមនុស្សអន់ខ្សោយសមត្ថភាពដដែល។ យ៉ាងណាការយល់ឃើញទាំងនោះពិតជាខុសហើយ! ព្រោះបើក្រឡេកមើលសមិទ្ធិផលនានាលើពិភពលោក ស្ត្រីបានបន្សល់ទុកស្នាដៃជាច្រើនដែលមិនគួរឲ្យជឿ។
ខាងក្រោមជាឧបករណ៍ជួយផ្លាស់ប្ដូរពិភពលោកដែលសុទ្ធតែបង្កើតឡើងដោយស្ត្រីទាំងអស់៖
១. កម្មវិធីកុំព្យូទ័រ

អ្នកសរសេរកម្មវិធីកុំព្យូទ័រដំបូងគេបង្អស់គឺជាមនុស្សស្រី ដែលមានឈ្មោះថា Ada Lovelace។ នាងធ្លាប់ធ្វើជាការជាមួយនឹងលោក Charles Babbage ដែលជាអ្នកបង្កើតកុំព្យូទ័រនៅក្នុងសាកលវិទ្យាល័យ London ក្នុងឆ្នាំ ១៨៤២ ។
២. ខ្សែទំនាក់ទំនងបច្ចេកវិទ្យា

កំឡុងសង្គ្រាមលោកលើកទី២ តារាភាពយន្ដល្បីអ្នកស្រី Hedy Lamarr បានបង្កើតខ្សែប្រព័ន្ធទំនាក់ទំនងសម្ងាត់សម្រាប់អេកូមដែលគ្រប់គ្រងដោយវិទ្យុដំបូងគេ។ បច្ចេកវិទ្យានេះក៏បានអភិវឌ្ឍជាខ្សែ GPS និង Wi-Fi ដែលអាចប្រើដល់បច្ចុប្បន្ន។
៣. កាមេរ៉ាសវត្ថិភាព (CCTV)

ដោយសារតែមន្រ្តីប៉ូលីសឆ្លើយតបយឺតយ៉ាវចំពោះសន្តិសុខពលរដ្ឋ ក្នុងឆ្នាំ ១៩៦៩ អ្នកស្រី Marie Van Brittan Brown បានបង្កើតកាមេរ៉ាសុវត្ថិភាព (CCTV) ដើម្បីជួយប្រជាជនធានាបាននូវសន្តិសុខផ្ទាល់ខ្លួន។ ការច្នៃប្រឌិតនេះជះឥទ្ធិពលលើប្រព័ន្ធស៊ីស៊ីធីស៊ីទំនើបដែលប្រើសម្រាប់ការពារសន្តិសុខតាមផ្ទះនិងការងារប៉ូលីសដល់សព្វថ្ងៃ។
៤. ជណ្តើររត់គេចពេលមានអាសន្ន (ឬភ្លើងឆេះ)

នៅក្នុងឆ្នាំ១៨៨៧ អ្នកស្រី Anna Connelly បានបង្កើតជណ្តើររត់គេចពេលមានអាសន្ន ឬភ្លើងឆេះជាលើកដំបូង។ វាបានជួយសង្រ្គោះជីវិតមនុស្សជាច្រើន នៅពេលមានភ្លើងឆេះផ្ទះ ព្រោះពួកគេអាចរត់គេចតាមជណ្ដើរនោះបាន។
៥. ថាមពលកម្ដៅព្រះអាទិត្យ (Solar)

ថាមពលកម្ដៅព្រះអាទិត្យដែលប្រើសម្រាប់លំនៅដ្ឋានជំនួសអគ្គីសនី ត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិត Maria Telkes ក្នុងឆ្នាំ ១៩៤៧ ។
៦. ទូទឹកកក

ទូទឹកកកត្រូវបានបង្កើតដោយអ្នកស្រី Florence Parpart ក្នុងឆ្នាំ១៩១៤។
៧. ពោងសង្រ្គោះ

ក្នុងឆ្នាំ ១៨៨២ អ្នកស្រី Maria Beasely បានបង្កើតពោងសង្រ្គោះមុនដំបូងគេ ព្រោះតែអ្នកស្រីចង់ជួយកាត់បន្ថយ និងបញ្ឈប់ការស្លាប់ដោយសារតែការលង់ទឹក។ អ្នកស្រីបានបង្កើតពោងសង្រ្គោះជោគជ័យ ហើយវាបានជួយសង្រ្គោះជីវិតមនុស្សរាប់លាននាក់រហូតដល់សព្វថ្ងៃនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SOROPTINIST
ចុចអាន៖អ្វីខ្លះលោក BILL GATES ចំណាយប្រាក់មិនស្ដាយ និងអ្វីខ្លះលោកបដិសេធមិនចំណាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


