KPT+
ឱកាសមហាជន ពិសេសមាតាបិតានាំបុត្រធីតា រីករាយទស្សនាសៀកកម្រ ក្នុងខែកុម្ភៈនេះ
ជាឱកាសសម្រាប់មហាជនទូទៅ ពិសេស មាតាបិតា ដែលមានកូនតូចៗអាចទៅប្ដូរបរិយាកាស និងរីករាយជុំគ្រួសារទស្សនាការសម្ដែងសៀកដ៏កម្រ នៅ ២សប្ដាហ៍ខាងមុខ។

ការសម្តែងសៀកធ្វើឡើងចំនួន ២ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដែង២ដង លើកទី១ សម្ដែងនៅវេលាម៉ោង ៩:៣០ នាទីព្រឹក និង លើកទី២ សម្ដែងនៅម៉ោង ១៨:៣០ នាទីល្ងាច។ ចំណែកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានការសម្ដែងតែមួយលើកទៅ គឺនៅវេលាម៉ោង ១៨:៣០ នាទីល្ងាច។

ចំពោះទីតាំងសម្ដែងនៅ មជ្ឈមណ្ឌលសិល្បៈសៀក និងទស្សនីយភាព ទល់មុខវិមានរដ្ឋសភា ឬនៅជាប់បណ្ណាគារ សន្តិភាព។ សិល្បករវ័យក្មេងមកពីសាលាសៀក នៃសាលាមធ្យមវិចិត្រសិល្បៈ នឹងសម្ដែងទស្សនីយភាពប្លែកៗជាច្រើន នាំឱ្យទស្សនិកជនកើតក្ដីសប្បាយរីករាយ រំភើប និងរន្ធត់។

គួរបញ្ជាក់ថា នៅពាក់កណ្តាលសតវត្សទី១៨ លោក ហ្វីលីពអាស់គ្លេយ (Philippe Astley) ជាជន ជាអង់គ្លេស បានប្រមូលសិល្បៈប្រភេទនេះមកសម្ដែងនៅរង្គមណ្ឌល (A mphithéàtre)។ បន្ទាប់មក នៅចុងសតវត្សទី១៨ លោក ហ្រ្វង់កូនី (Franconi) សញ្ជាតិបារាំងមានដើមកំណើត ជាជនជាតិអ៊ីតាលី បានសង់រោងមួយរៀបឆាករាងរង្វង់មូល ទំហំអង្គត់ផ្ចិត ១៣ម៉ែត្រសម្រាប់សម្ដែងសិល្បៈនេះ ជូនទស្សនិកជនទស្សនាជុំវិញ។ ហេតុដូចនេះហើយបានជាហៅសិស្បៈប្រភេទនេះថា “សៀក” (Cirque មានន័យថា រង្វង់) ដែលមានដើមកំណើតតាំងពីសម័យក្រិចបុរាណមកម្ល៉េះ។ រីឯពាក្យរង្វង់មូលក្នុងភាសាបារាំងថា “Cercle” ចំណែកភាសាអង់គ្លេសថា “Circle”។

ចំពោះប្រទេសកម្ពុជា សម្បូរធនធានមនុស្សប្រកបដោយទេពកោសលសិស្បៈសៀកនេះដែរ។ រូបចំលាក់នៅប្រាសាទបាយ័ន ព្រលានជល់ដំរី និងព្រលានស្តេចគំលង់ ជាភស្តុតាងបញ្ជាក់ថា ខ្មែរមានសិស្បៈសៀកនេះជាយូរយារណាស់មកហើយ។

នៅសតវត្សទី២០ គេបានចែកសិស្បៈសៀកជា ៨ ឯកទេសគឺ ឯកទេសលំនឹង ត្រែះ អត្តពលកម្ម កាយសម្ព័ន្ធ ការបង្ហាត់សត្វ កំប្លែង រហស្សកម្ម និងអាក្រូបាត (ការដើរលើចុងជើង ហក់ឡើងទៅលើ)។ ក្នុងចំណោមឯកទេសទាំងអស់នេះបានស្ថិតស្ថេរ និងរស់នៅជិតស្និតនឹងប្រជារាស្រ្តខ្មែរដូចជាពាក្យសាមញ្ញថា សិស្បៈឆ្ពិនភ្នែកប្រភេទនេះគេចាត់ចូលក្នុងឯកទេសរហស្សកម្ម៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


