KPT+
រុក្ខជាតិកម្រ ៦ ដើមជិតផុតពូជពីផែនដី
រុក្ខជាតិកម្រគឺសំដៅទៅលើពូជផ្លែឈើដែលមានចំនួនតិចដើមបំផុតនៅលើលោក ថែមទាំងកំពុងប្រឈមមុខនឹងការផុតពូជទៀតផង ។ ខាងក្រោមនេះជាឈ្មោះ និងព័ត៌មានខ្លះៗពីរុក្ខជាតិកម្រទាំង ៦ ដើម ៖
១. Caféier de Humblot
ផ្លែនេះមានទីតាំងនៅកោះ Mayotte កោះ Ngazidja និងកោះ Comoro សរុបមិនដល់ ១១០ ដើមទេ ឈ្មោះក្នុងវិទ្យាសាស្ត្ររបស់វាគឺ Coffea humblotiana ហើយកំពុងរងការគំរាមកំហែងពីការពង្រីកវិស័យកសិកម្មដែលធ្វើឲ្យបាត់បង់ជម្រក ។

២. Pimentero de Temisas
Pimentero de Temisas មានទីតាំងនៅប្រទេសអេស្ប៉ាញ កោះកាណារី មានចំនួនតែ ៩៣ ដើមប៉ុណ្ណោះ ឈ្មោះក្នុងវិទ្យាសាស្ត្ររបស់វាគឺ Solanum lidii ។ យ៉ាងណាមិញវាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីរុក្ខជាតិកម្រដើម្បីការពារហើយ ។

៣. Sardinian Currant
ដើម Sardinian មានប្រហែល ៨០ ដើមនៅប្រទេសអ៊ីតាលី ខេត្ត Nuoro ឈ្មោះក្នុងវិទ្យាសាស្ត្ររបស់វាគឺ Ribes sardoum ចំណែកឯមូលហេតុចម្បងបណ្ដាលឲ្យវាជិតផុតពូជនោះ គឺមកពីចៀមព្រៃ និងពពែព្រៃ ។

៤. សារី Gergeranian
ជាផ្លែឈើដុះនៅតំបន់ផ្កា Daralegis នៃប្រទេសអាមេនី ហើយឈ្មោះក្នុងវិទ្យាសាស្ត្រគឺ Pyrus gergerana មានតិចជាង ៥០ ដើមទៅទៀត ព្រោះបាត់បង់ទីជម្រកដូច Caféier de Humblot ដែរ ។

៥. ចេកម៉ាដាហ្គាស្កា
ជាប្រភេទចេកកម្រមានប្រហែល ៥ ដើមនៅម៉ាដាហ្គាស្កាខាងលិច ឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Ensete perrieri ទន្ទឹមនេះគេបានដាក់បញ្ចូលវាក្នុងបញ្ជី IUCN កាលពីឆ្នាំ ២០១៨ ហើយ ។

៦. Murray’s Plum
Murray’s Plum កម្រខ្លាំង ព្រោះនៅសល់ពីរបីដើមគត់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Prunus murrayana ណាមួយគេបញ្ចូលក្នុងបញ្ជីក្រហមរួចដូចគ្នា ។

សូមបញ្ជាក់ថា បច្ចុប្បន្នមិនមានអ្នកស្រាវជ្រាវណាដឹងពីចំនួនពិតប្រាកដរបស់វាឡើយ ដូច្នេះទិន្នន័យផ្លែឈើ ៦ ដើមខាងលើបានដកស្រង់តាំងពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ មកម្ល៉េះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


