KPT+
សង្ក្រាន្តសាកលវិទ្យាល័យអង្គរ អន្តរជាតិ ៣ ថ្ងៃ ក្រោមប្រធានបទ ការដាស់ព្រលឹងអង្គរ
សាកលវិទ្យាល័យអង្គរ នៅខេត្តសៀមរាប នឹងប្រារព្ធកម្មវិធីសង្រ្កាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមប្រធានបទ ការដាស់ព្រលឹងអង្គរ រយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៣ ដល់ ២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានកម្មវិធីកម្សាន្តជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរ រាំម៉ាឌីហ្សុន ពូនភ្នំខ្សាច់ លើកទង់ ស្តាប់ព្រះធម៌ទេសនា សម្តែងសិល្បៈបរទេស ស្រង់ព្រះ ព្រមទាំងមានស្តង់លក់អារហារ និងផលិតផល ជាពិសេសកម្មវិធីប្រឡងចម្រៀង ៤ គុណ ៤ សំណាង និងប្រដាល់គុនខ្មែរ។

បណ្ឌិត ញិល រដ្ឋា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរ មានប្រសាសន៍ថា ការលើកប្រធានបទ ការដាស់ព្រលឹងអង្គរ ដោយសារ ដួងព្រលឹងត្រូវបានចាត់ទុកជាផ្នែកខាងវិញ្ញាណ ឬភាពអរូបិយនៃមនុស្ស ឬសត្វ ហើយវាមានភាពជាអមតៈ។ បុព្វបុរសខ្មែរបានបង្ហាញភាពខ្លាំងរបស់ខ្លួនរាប់ពាន់ឆ្នាំ ត្រូវបានបង្ហាញតាមរយៈការបន្សល់វប្បធម៌យ៉ាងសម្បូរបែប ជាពិសេសប្រាសាទថ្មដ៏អស្ចារ្យ។ ទោះជាអ្វីៗដែលបានកសាងជាង ១០០០ឆ្នាំមុន ហើយបានបន្សល់ត្រឹមតែអតីត ក៏ដួងព្រលឹងអង្គរនៅតែបន្តជាអមតៈជាមួយយើងទាំងអស់គ្នា ដូចនេះការដាស់ព្រលឹងអង្គរឡើងវិញជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា។

បណ្ឌិត ញិល រដ្ឋា លើកឡើងបន្តថា ការដាស់ព្រលឹងអង្គរ ជាកម្លាំងដ៏អស្ចារ្យ ហើយត្រូវបានធ្វើឡើងក្នុងពេលសង្ក្រាន្តដើម្បីជំរុញមាន៖ ការបង្កើនភាពជឿជាក់ និងហ៊ានទទួលស្គាល់ការពិតនូវអ្វីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន, ការពិចារណា និងការអត់ធ្មត់ដែលធ្វើឱ្យយល់ពីចំណុចស្នូលនៃការឈឺចាប់, ការគិត និងការប្រើប្រាស់អារម្មណ៍ដែលគ្រាន់តែជាឧបសគ្គមួយភ្នែត, ការយល់ឃើញថា យើងជាម្ចាស់នៃការគិត មិនមែនគំនិតជាម្ចាស់របស់យើងឡើយ, ការឈ្វេងវែងយល់ពីដង្ហើម និងជីវិត, ការយល់ថា រាល់ “ការទទួលយក” មិនជាអ្វីដែលយើងបានធ្វើឡើយ តែជាអ្វីដែលយើងកំពុងតែមាន, ការចេះចែកឱ្យដាច់រវាងពាក្យថា “តែងតែ” និង “មិនដែល”, ការទទួលស្គាល់ថា ដើម្បីបានថ្ងៃស្អែក ត្រូវឆ្លងឱ្យផុតថ្ងៃនេះសិន, ការចេះឈឺចាប់ចំពោះការដើរដួលរបស់ខ្លួន វាជារឿងល្អបំផុត, ការហ៊ានប្រឈមថា “យើងជាយើង” មិនត្រូវរស់ក្នុងជីវិតរបស់អ្នកដទៃឡើយ។

ចំណែកអត្ដន័យនៃការប្រឡងចម្រៀង ៤ គុណ ៤ សំណាង បានសំដៅដល់ជាលទ្ធផលនៃការផ្សំលេខ ៤ និង ៤ ដែលសំដៅប្រសិទ្ធភាពការងារ មហិច្ឆតាអាជីព សមត្ថភាពក្នុងការរៀបចំ និងការគ្រប់គ្រង។ លេខ៤ គឺចំនួនលំដាប់ ជាប្រព័ន្ធ និងការគ្រប់គ្រង លក្ខណៈនៃធាតុទាំងបួន ( ទឹក ដី ខ្យល់ ភ្លើង) និងទិសពិសិដ្ឋទាំងបួន (ខាងជើង ខាងត្បូង ខាងកើត និងខាងលិច)។ លេខ៤ ជានិមិត្តរូបនៃការអនុវត្ត ផលិតភាព សុវត្ថិភាព សុច្ចរិតភាព សីលធម៌ និង សំណាង ដ៏អស្ចារ្យ រួមជាមួយការលើកស្ទួយវិស័យគុនខ្មែរ។ សាធារណជនអាចចូលទស្សនាកម្សាន្តដោយសេរី៕
អត្ថបទ៖ រស្មី






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


