KPT+
មួយពាន់ឆ្នាំក្រោយ មនុស្សនឹងប្រែប្រួលរូបរាងដោយសារការប្រើប្រាស់បច្ចេកវិទ្យា
មនុស្សលើផែនដីនឹងផ្លាស់ប្ដូររូបរាងខុសដាច់ពីបច្ចុប្បន្នក្នុងរយៈពេល ១០០០ ឆ្នាំប៉ុណ្ណោះ ព្រោះការប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗជារៀងរាល់ថ្ងៃមិនអាក់ខាន។ នេះគឺជាម៉ូដែលមនុស្ស “Mindy” ដែលបង្កើតដោយក្រុមអ្នកស្រាវជ្រាវពី Med Alert Help ក្នុងគោលបំណងបង្ហាញពីការប្រែប្រួលនៃរាងកាយ នាពេលអនាគត៖
១. កោងខ្នង
ការប្រើប្រាស់ទូរស័ព្ទ ឬកុំព្យូទ័របង្កឲ្យមនុស្សមានទម្លាប់អង្គុយកោងខ្នងរហូតដល់ជាប់តជំនាន់ ។

២. មានក្រញាំ
សកម្មភាពចុចទូរស័ព្ទជាមូលហេតុចម្បងធ្វើឲ្យអ្នកប្រើមានទម្លាប់បត់ដៃចុច ហើយការធ្វើបែបនេះយូរៗទៅបណ្ដាលឲ្យដៃប្រែជាក្រញ៉ាំលែងត្រង់ដូចដើម ។

៣. កែងដៃ ៩០ ដឺក្រេ
ចំណុចនេះបានមកពីការលើកទូរស័ព្ទនិយាយក្បែរត្រចៀករយៈពេលវែង ដូច្នេះអ្នកអាចបើកសំឡេងដើម្បីចៀសវាងការដាក់ក្បែរត្រចៀកក៏ជាគំនិតល្អដែរ ។
៤. លាលាដ៍ក្បាលកាន់តែធំ ខួរកាន់តែតូច
នៅឆ្នាំ ៣០០០ មនុស្សនឹងមានលលាដ៍ក្បាលធំ ហើយខួរកាន់តែតូច បើយោងតាមទ្រឹស្ដីអ្នកវិទ្យាសាស្ត្រ ។
៥. កក្រាស់ជាងមុន
ពេលលលាដ៍រីកធំ កក៏រីកទៅតាមកន្លែងផ្សេងៗដែរដើម្បីសម្របខ្លួនឲ្យដំណើរការសម្រាប់រាងកាយ ។

៦. ត្របកភ្នែកថ្មី
ពន្លឺពីទូរស័ព្ទ ឬកុំព្យូរទ័រអាចធ្វើឲ្យឈឺក្បាលនិងឈឺភ្នែក ដូច្នេះមនុស្សអាចដុះត្របកភ្នែកថ្មីដើម្បីទុកការងារពន្លឺបន្ថែម ។

ដើម្បីលុបបំបាត់ការប្រែប្រួលខាងលើ លុះត្រាយើងចេះគ្រប់គ្រងទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាលើសកម្រិតហើយងាកមកធ្វើលំហាត់ប្រាណទើបប្រសើរឡើង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ផ្នែកនៃរាងកាយគ្មានប្រយោជន៍ទាំង ៥ ដែលមនុស្សលែងត្រូវការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


