KPT+
ការពិតដ៏អស្ចារ្យអំពីរាងកាយមនុស្សដែលយើងមិនធ្លាប់ដឹង
រាងកាយរបស់យើងជាម៉ាស៊ីនស្មុគស្មាញដែលដំណើរការរាប់រយមុខងារ ទោះបីជាយើងអង្គុយទំនេរក៏ដោយ។ ភ្នែករបស់យើងព្រិច បេះដូងកំពុងច្របាច់ឈាម ខួរក្បាលរបស់យើងកំពុងគិតឥតឈប់ ម្រាមដៃរបស់យើងកំពុងវាយអត្ថបទ សួតរបស់យើងកំពុងដកដង្ហើម តម្រងនោមថ្លើម និងក្រពះរបស់យើងកំពុងបំពេញមុខងារជាក់លាក់ណាមួយ។ល។
ខាងក្រោមនេះនឹងប្រមូលនូវហេតុការណ៍មិនគួរឱ្យជឿមួយចំនួនអំពីរាងកាយរបស់មនុស្ស មកបង្ហាញជូនលោកអ្នកហើយអាចនិងភ្ញាក់ផ្អើលនៅចំណុចណាមួយជាក់ជាមិនខានទេ។
១.ជង្គង់
វាអាចជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកប៉ុន្តែតើអ្នកដឹងទេថាទារកទើបនឹងកើតមិនមានជង្គង់ទេ។ សាច់ដុំដំបូងលេចឡើងជាឆ្អឹងខ្ចីជង្គង់ដែលក្រោយមកវិវត្តទៅជាជង្គង់ត្រឹមអាយុ ៣ ឆ្នាំ។
២.កញ្ចក់ភ្នែក
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺកែវភ្នែកគឺជាផ្នែកតែមួយគត់នៃរាងកាយរបស់អ្នកដែលមិនទទួលបានការផ្គត់ផ្គង់អុកស៊ីហ្សែនពីឈាមផ្ទុយទៅវិញវាអាស្រ័យទៅលើខ្យល់។
៣.ព្យាយាមបញ្ជាខ្លួនឯង
នៅពេលដែលនរណាព្យាយាមលេងសើចដោយឲ្យរាងកាយរសើប អ្នកនឹងសង្កេតឃើញថា អ្នកមិនសើចទាល់តែសោះនៅពេលអ្នកធុញទ្រាន់នឹងខ្លួនអ្នក។ មូលហេតុដែលកើតឡើងគឺថា cerebellum របស់អ្នកបញ្ជូនសញ្ញាទៅរាងកាយ។
៤.ខួរក្បាល
ប្រសិននរណាប្រាប់ថា មនុស្សម្នាក់ប្រើខួរក្បាលរបស់ពួកគេត្រឹមតែ ១០% ជាមធ្យម កុំជឿអី! នេះគ្រាន់តែជាការប៉ានស្មានប៉ុណ្ណោះ តាមពិតអ្នកប្រើវាគ្រប់ផ្នែកនៃខួរក្បាលរបស់អ្នក។ ខួរក្បាលរបស់អ្នកប្រើអុកស៊ីហ្សែន ២០% និង ៥០% នៃជាតិគ្លុយកូសដែលចូលក្នុងខ្លួន។ វាក៏ចំណាយ ២០% នៃថាមពលសរុបដែលរាងកាយរបស់អ្នកមាន។
៥.កែវភ្នែកស្រវាំង
ស្រវាំងភ្នែកគឺជាស្ថានភាពដ៏កម្រមួយដែលអ្នកជំងឺមិនអាចមើលឃើញដោយពន្លឺភ្លឺខ្លាំង។
៦.ដកដង្ហើមពីរន្ធច្រមុះ
មនុស្សភាគច្រើនដកដង្ហើមចេញពីរន្ធច្រមុះតែមួយប៉ុណ្ណោះ។ វាផ្លាស់ប្ដូរបន្ទាប់ពីរៀងរាល់ ៤ ម៉ោងម្ដង។
៧.ទំហំសាច់ដុំ
ទោះបីហាត់ប្រាណច្រើនក៏ដោយ ក៏ទំហំសាច់ដុំអាចនិងត្រូវបានកាត់បន្ថយ។
៨.ផ្ទៃមុខ
ប្រហែលជា ២៥% នៃសាច់ដុំស្ថិតនៅក្នុងតំបន់កនិងមុខ។ នេះជាហេតុផលដែលទឹកមុខរបស់អ្នកមានគឺងាយបកស្រាយ។
៩.ស្ត្រីសក់ក្រហម
អ្នកមានការភ្ញាក់ផ្អើលនៅពេលដឹងថាសក់របស់ស្ត្រីដែលមានសក់ពណ៌ក្រហមត្រូវបានប្រើដើម្បីបង្កើតប្រដាប់ប្រដាក្មេងលេង (ឧបករណ៍ពិសេសដើម្បីវាស់សំណើមខ្យល់) ។
១០.អាថ៌កំបាំងនៃភ្នែក
វាជាការពិតដែលនរណាម្នាក់ខ្លាចខ្សែភ្នែកអ្នកផ្សេងសម្លឹងមក ហេតុផលគឺថាចក្ខុវិស័យរបស់អ្នកដែលសម្លឹងមកបានកើនឡើងដែលអាចឲ្យគេប៉ាន់ស្មានបរិស្ថានជុំវិញរបស់អ្នកបាន។
១១.ខួរក្បាលអំពូល
ខួរក្បាលរបស់យើងមានថាមពលគ្រប់គ្រាន់ដើម្បីបំភ្លឺដូចជាអំពូល។
១២.ភ្នែកពិការពណ៌
ពិការភ្នែកពណ៌គឺជារឿងពិតហើយទោះបីជាការស្រាវជ្រាវដែលនិយាយថា វាត្រូវបានរកឃើញតែលើបុរសក៏ដោយ ស្ត្រីក៏ទទួលរងនូវភាពពិការភ្នែកពណ៌ដែរ។ ប៉ុន្តែភាគច្រើនវាកើតឡើងនៅប៉ែកអឺរ៉ុប។
១៣.មួយជំហានម្តងៗ
យោងតាមការស្រាវជ្រាវដើម្បីឈានមួយជំហានទៅមុខរាងកាយរបស់អ្នកប្រើសាច់ដុំចំនួន ២០០ ។ ទោះយ៉ាងណាចំនួនអាចប្រែប្រួលអាស្រ័យលើរាងកាយរបស់មនុស្សគ្រប់រូប។
១៤.ស្បែកនឹងបង្កើតឡើងវិញ
ស្បែករបស់អ្នកបង្កើតឡើងវិញដោយខ្លួនឯងតាមធម្មជាតិរៀងរាល់ ២៨ ថ្ងៃម្ដង ហើយ ក្នុងមួយជីវិតមនុស្សស្រកស្បែក ៤០ គីឡូក្រាមជាមធ្យម។
១៥.ឆ្អឹង
ទារកទើបនឹងកើតមានឆ្អឹងច្រើនជាង ២៧០ ។ ក្នុងកំឡុងពេលនៃការលូតលាស់ភាគច្រើននៃឆ្អឹងចូលគ្នាទៅវិញទៅមកបណ្ដាលឲ្យមានឆ្អឹងចំនួន ២០៦ ដែលត្រូវបានរកឃើញនៅមនុស្សពេញវ័យ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ទម្លាប់គេងមិនគ្រប់ ៨ម៉ោង រឿងអាក្រក់ ៨យ៉ាងនេះនឹងកើតមានចំពោះអ្នក

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?