KPT+
អ្នកបង្កើតមាតិកា និង អ្នកមានឥទ្ធិពលលើអ៊ីនធឺណិត ខុសគ្នាបែបណាខ្លះ?
យើងគ្រប់គ្នាប្រហែលជាធ្លាប់បានឮពាក្យ Content Creator (អ្នកបង្កើតមាតិកា)និង influencer (អ្នកមានឥទ្ធិពល) ដែលប្រើជំនួសគ្នា ឬមានភាពស្រដៀងគ្នា ហើយក៏តែងតែងមានមនុស្សជាច្រើនយល់ច្រឡំ និងបែងចែកមិនទាន់ច្បាស់។
ត្បិតថាអ្នកបង្កើតមាតិកានិងអ្នកមានឥទ្ធិពលមានភាពស្រដៀងគ្នា ធ្វើសកម្មភាពដូចគ្នាខ្លះក៏ពិតមែន។ ប៉ុន្តែមិនមែនមានន័យថា ពីរប្រយោគនេះច្របល់ចូលគ្នាបាននោះទេ។ តាមការពិតដោយសារតែនិន្នាការសព្វថ្ងៃនេះ បានធ្វើឲ្យយើងមានការយល់ច្រឡំបូកឡំ រហូតគិតស្មានថា ពីរប្រយោគនេះអាចធ្វើការងារដូចៗគ្នា។

ចំពោះអ្នកបង្កើតមាតិកា គឺជាអ្នកណាម្នាក់ដែលបង្កើតមាតិកាឌីជីថលលើប្រព័ន្ធឡាញ ជាអ្នកដែលបង្កើតសម្ភារៈកម្សាន្ត ឬអប់រំ ដើម្បីបង្ហាញតាមរយៈឧបករណ៍ផ្ទុក ឬឆានែលណាមួយ។ ការបង្កើតមាតិកាជាពិសេសទាក់ទងនឹងមាតិកាឌីជីថល ចាប់តាំងពីនោះ ជាកន្លែងដែលមាតិកាភាគច្រើនត្រូវបានប្រើប្រាស់ (និងកន្លែងរកលុយ ប្រសិនបើអ្នកកំពុងស្វែងរកប្រាក់ចំណូលតាមរយៈការខិតខំប្រឹងប្រែង)។ មួយវិញទៀត ពួកគេក៏ជាអ្នកដែលបង្កើតមាតិកាទាក់ទាញ និងគួរឲ្យស្ញប់ស្ញែងសម្រាប់អ្នកមើលផងដែរ។
ចំណែកអ្នកមានឥទ្ធិពល គឺជាបុគ្គលិកលក្ខណៈប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានឥទ្ធិពលលើទស្សនិកជនរបស់ពួកគេដើម្បីទិញផលិតផល ឬសេវាកម្មដែលពួកគេបានផ្សព្វផ្សាយ។ ជាពិសេស influencer គឺជាបុគ្គលដែលមានភាពស្វាហាប់លើទស្សនិកជនគោលដៅ មានចំណេះដឹងឯកទេស សិទ្ធិអំណាច ឬការយល់ដឹងអំពីជាក់លាក់ណាមួយ។ វត្តមានពីមុនរបស់ពួកគេនៅក្នុងទីផ្សារ ធ្វើឲ្យពួកគេក្លាយជាបុគ្គលមានឥទ្ធិពលសម្រាប់ម៉ាកនានាលើអ្នកទស្សនា។

ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់មានការត្រួតស៊ីគ្នាជាច្រើនរវាងអ្នកទាំងពីរ ដោយសារអ្នកបង្កើត និងអ្នកមានឥទ្ធិពលភាគច្រើន មានការរួមបញ្ចូលគ្នាដ៏ល្អនៃម៉ាកយីហោផ្ទាល់ខ្លួន ការបង្កើតខ្លឹមសារ និងការផ្សព្វផ្សាយផ្សេងៗ។ យ៉ាងណាមិញ យើងនៅតែអាចយល់និងបែងចែកច្បាស់រវាង Content Creator និង influencer ព្រោះពួកគេធ្វើការងារនិងបញ្ចេញសកម្មភាពលើប្រព័ន្ធអ៉ិនធើណេតមិនដូចគ្នានោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ជំនាញទីផ្សារឌីជីថល៖ CONTENT CREATION ការបង្កើតមាតិកាលើអ៊ិនធើណេត
ចុចអាន៖មួយពាន់ឆ្នាំក្រោយមនុស្សនឹងប្រែប្រួលរូបរាងដោយសារការប្រើប្រាស់បច្ចេកវិទ្យាប្រចាំថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


