Connect with us

KPT+

មកដឹងអត្ថន័យឈុតកូនក្រមុំ និងគ្រឿងអង្ការខ្មែរ​ដែលចាំបាច់ត្រូវប្រើក្នុងពិធី​អាពាហ៍ពិពាហ៍

បានផុស

នៅ

តាមរយៈហ្វេសប៊ុកផ្លូវការរបស់តារាសម្តែងលោក ស៊ីនឌី (Cin dy Hair) នាពេលថ្មីៗនេះ លោកបានបង្ហោះសំ​ណេររៀប​រាប់​ទាក់ទងប្រពៃណីខ្មែរ ដែលប្រជាជនមានគូរ គួរយល់ដឹងពីរបៀបអាពាហ៍ពិពាហ៍ឲ្យត្រូវតាមក្បួខ្នាត នោះដោយលោកអះអាងថា ពិធីអាពាហ៍ពិពាហ៍ឬអាវាហៈវិវាហមង្គល គឺជាកេរ្ដិ៍តំណែលព្រមទាំងជាទំនៀ មខ្មែរដ៏ប្រពៃនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយគ្រប់ៗរូប។ ក្នុងនោះ មានពិធីនានា ត្រូវបានចងក្រង ក៏ដូចជាបដិបត្តិ លើកតម្កើងដោយមិនអាចរំលងបានព្រោះជាពិធីដ៏មានសារៈសំខាន់​ដើម្បីនាំមកនូវសុខ​សិរីវិបុលាសុភមង្គលរុងរឿងចម្រុងចម្រើនសម្បូរសប្បាយនិងតេជានុភាពនៃគូស្វាមីភរិយាថ្មោងថ្មីនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងលោក ស៊ីនឌី  ក៏បានលាតត្រដាងពីពិធី សំពះផ្ទឹមនិងថា ជាពិធីដ៏មានសារសំខាន់មួយ​ក្នុងពិធីអាពាហ៍ពិពាហ៍​ឬអាវាហៈវិវាហមង្គលហើយលោកថែមទាំងយកបទបង្ហាញរបស់លោកស្រី មឿង សាវី មន្រ្តីនៃនាយកដ្ឋានសិល្បៈទស្សនីយភាពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកចែកជូនដល់​បងប្អូននិងយុវវ័យឲ្យបាន​ជាចំណេះដឹងផងដែរ។

លោកស្រី មឿង សាវី មន្រ្តីនៃនាយកដ្ឋានសិល្បៈទស្សនីយភាពក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រ សាសន៍ថា សម្រាប់សម្លៀកបំពាក់ប្រពៃណីនៃពិធីមង្គលការនិងពិធីសំពះផ្ទឹមជាពិធីដ៏សំខាន់មួយក្នុងកិច្ចម ង្គលការដែល​ប្រជពលរដ្ឋខ្មែរមិនអាចមើលរំលងឬកាត់កម្មវិធីនេះចោលបានឡើយព្រោះជាទំនៀមទំលាប់របស់ប្រជាជនខ្មែរតាំងពីការចាប់ផ្ដើមក៍កើតទឹកដីម កម្លេះ។ លោកស្រីបន្ថែមថាក្នុងឈុតសម្លៀកបំពាក់សំពះផ្ទឹមគេរមែងឃើញកូនក្រមុំស្លៀកសំពត់សំឡុយ និងរំខ្លួនដោយស្បែឬគេ​ហៅថាភួយនាសម័យមុន ព្រមទាំងមានការរំលេចក្បូរក្បាច់រចនាលើស្បែដោយសិល្បៈ​ច្នៃប្រឌិតរបស់អ្នកតំឡើងឲ្យមាន​សោភ័ណភាព និងប្រណីតភាព។ ចំពោះការប្រើប្រាស់ស្បៃរបស់កូ នក្រមុំគឺមានលក្ខណៈខុសពីស្បៃធម្មតាឬស្បៃរបាំ។

តាមទំនៀមខ្មែរគេតែងប្រើស្បៃនេះរំលើខ្លួនរបស់កូន ក្រមុំដែលព័ទ្ធឆៀងលើខ្លួនពីស្ដាំគងលើស្មាឆ្វេងរួចទ ម្លាក់ចុះមកត្រឹមកណ្ដាលភ្លៅ។ចំណែកប្រភេទខ្សែឆៀ ងមានដូចជាផ្កាដូងសំបុកអង្រ្កងកន្ទុយ​កណ្ដុរសង្វាក់ស្វាន​ឆ្អឹងពស់ច្រវាក់ឆាបផ្ការំដួល និងផ្កា១០០ជាដើម។ ពីសម័យដើមគេរៀបចំនួនខ្សែឆៀងទៅតាម​ឋានៈរបស់បុគ្គលជំនាន់​មុនតែសម័យឥឡូវគេមិនសូវកំណ ត់ទេតែគេអាចប្រើបានទូទៅដែលភាគច្រើនគេប្រើ៥ ខ្សែ ៧ខ្សែឬ៩ខ្សែទៅ​តាមអ្នកនិយមប្រើ។ចំណែកក្រណាត់សំពត់វិញគឺគេនិយមប្រើដូចជាសំពត់ចរបាប់ សំពត់ហូលសំពត់ផាមួង សំពត់អន្លួញ សំពត់ធៀន ជាដើម។

ការស្លៀកជាសំពត់ខ្មែរយើងក៏មានខ្នាតនិងប្រវែងច្បាស់លាស់ដែរហើយជាធម្មតាការស្លៀកនេះគឺគេគិតចា ប់ពីត្រឹមផ្ចិតនៃដងខ្លួនរបស់យើងចុះមកជិតលើភ្នែកគោ ប្រហែលពាក់កណ្ដាលម្រាមដៃចង្អុល និងគិតពីភ្លីសំពត់ផ្នែក​ខាងមុខបត់ភ្លី៣ធ្នាប់ដៃចំនួន៧ ហើយផ្លិតសពត់សៀតចង្កេះ គឺយើងបត់ទៅតាមទំហ៊ុនៃចង្កេះកូនក្រមុំ ហើយភ្លឺសំពត់គឺយើងអាចចាប់ភ្លឺ២ ឬ៣ ទៅតាមអ្នកនិយមស្លៀក។

ចំណែកគ្រឿងអលង្ការលើខ្លួនកូនក្រមុំគឺយើងគិតពី លើសក់ដល់ជើង ដែលជាធម្មតា ការតែងលំអរ លើសក់កូនក្រមុំគឺគេ​និយមប្រើម្កុដ ឬរចនាត្រចៀកបន្ទា ប់មកគឺគេពាក់ខ្សែក ឬជី និងមានពាក់ឆៀងចំហៀងពីលើស្បែ។ចំណែកប្រភេទគ្រឿង​អង្ការបំពាក់តាមដៃមានឈ្មោះថាបានផាប់គឺមានតែខាងស្ដាំតែប៉ុ ណ្ណោះ ហើយគ្រឿងពាក់ក​ដៃមានទាំង​ពីរគឺរាប់ពី​ទៅលើមានដូចជាស្លឹកទេស ឬសន្លឹកទេស ជញ្ជៀនក្រងឬវ៉ែនប្រដប់ ក្រវិលដៃ កន្ទ្រុំ២ជុំ និងកងរាក់ ។

ចំណែកឯក្រវិលកូក្រមុំក៍មានរំលេចទៅដោយត្បូងបុ រាណខ្មែរយើងដែរ ដែលខ្មែរហៅថាពេជ្រចំហៀង​និងត្បូងប៊ុតជាត្បូង​បុរាណសម្រាប់លំអរលើគ្រឿងអល ង្កាកូនក្រមុំ។រីឯគ្រឿងពាក់លើកជើងមានដូចជាកង ជើងឬកងទងឈូក ក្រវិលជើងឬក្រវិលទ្រកងខណៈដែលការប្រើប្រាស់ព័ណសម្លៀកបំពាក់ក៍គេប្រើទៅ តាមកម្មវិធីដែរ។លោកស្រី មឿង សាវី សង្កត់ថាការស្លៀកសម្លៀកបំពាក់ប្រពៃណីឲ្យបានត្រឹមត្រូវក៍ជាការរួមចំណែកក្នុងការថែទាំងវប្បធ័ម ប្រពៃណីដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍របស់ខ្លួនឲ្យកាន់តែមានតម្លៃ និងមានវិសាល​ភាពទូលុំទូលាយ​ល្អដល់មនុស្សជំនាន់ក្រោយនៃសង្គមខ្មែរផងដែរ។លោកស្រីសង្ឃឹម​ថាបទបង្ហាញខាងលើនេះជាឯកសា រដ៏សំខាន់​សម្រាប់​​ឲ្យកូនខ្មែរជំនាន់ក្រោយយល់ដឹងពីអត្តសញ្ញាណជាតិរបស់យើងទាំងអស់គ្នា។

លោក ស៊ីនឌីបានឲ្យដឹងដែរថាឈុតសម្លៀកបំពាក់និងគ្រឿងអលង្ការដែលលោកស្រី មឿង សាវី រៀបរា ប់នោះ គឺ មាននៅហាងសម្អាងការបស់លោកហេតុ នេះហើយបើកូនក្រមុំចង់ស្អាតនិងតុបតែងខ្លួនតាមក្បួនខ្នាត​ប្រពៃណីខ្មែរត្រឹមត្រូវសូមផ្ដល់ទំនុកចិត្តដល់ក្រុមការងាររបស់លោកនឹងបំពេញជូនដោយរីករា យ ។លោកក៏ធ្លាប់ប្រាប់ដែរថា មូលហេតុដែលលោកស ម្រេចចិត្តបើកហាងសម្អាងការព្រោះតែលោកចង់អភិរ ក្សឈុត​បុរណខ្មែរនិងគ្រឿងអលង្ការបុរាណឲ្យបានគ ង់វង្សទុកសម្រាប់កូនខ្មែរជំនាន់​ក្រោយឲ្យបានដឹងនិងស្គាល់ពី​អ្វីជារបស់ខ្មែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម