KPT+
ស្វែងយល់សិន មុនសម្រេចចិត្តចូលរួមការលក់ផលិតផលបន្ត
ទីផ្សារពហុ Multi-Level Marketing ដែលត្រូវបានគេហៅថា ការលក់តាមបណ្ដាញ និងទីផ្សារបញ្ជូនបន្ត គឺជាយុទ្ធសាស្ត្រទីផ្សារដ៏ចម្រូងចម្រាស សម្រាប់ការលក់ផលិតផលអនឡាញនានា ឬសេវាកម្មនាសម័យថ្មី។
នៅពេលដែលមានការសិក្សាថាវាកំពុងបង្កើតកម្រិតគ្រោះថ្នាក់ដ៏ធំមួយសម្រាប់និស្សិត យុវវ័យ សហគ្រិនថ្មីៗ សង្គមជាច្រើនបានបន្ធូរបណ្តោយឲ្យមនុស្សខ្លះមានបាន ក្លាយជាសេដ្ឋីដោយវិធីនេះ។
នៅបស្ចឹមប្រទេស លែងជារឿងចម្លែកទៀតហើយសម្រាប់ការយល់ដឹងថា យើងនឹងខាតបង់លុយកាក់ដោយសារ Multi-level marketing (MLM) ។

ការធ្វើទីផ្សាររបៀបនេះ កើតឡើងមិនថាក្នុងភូមិ ក្នុងសាលានៅក្រុមហ៊ុន តាមរយៈ យុវវ័យដែលគេជួលរំកិលខ្លួនចូលទៅក្នុងក្រុមហ៊ុនដែលនាងមានស្គាល់គេឯងច្រើន ក្នុងភូមិ តាមសាកលវិទ្យាល័យ ហើយបង្ហាញថានាងពេលនេះមានបានហ៊ឺហារ ទូរសព្ទទំនើប ទិញឡាន ទិញផ្ទះ (រៀបចំឡើងដើម្បីបោកប្រាស់) ហើយច្រើនប្រើពាក្យថា “សួស្តី!ខ្ញុំចង់ជួយគ្រប់គ្នាតាមរយៈការផ្តល់ឱកាសផ្លាស់ប្តូរជីវិតជាថ្មី ជាមួយការងារស្រួលចំណាយតិចបំផុត និងទទួលបានអត្ថប្រយោជន៍ច្រើន(គ្មានភាពមានបានណាមួយកើតមានរបៀបនេះទេ)។ នាងឬគេនោះ ប្រហែលជាប្រាប់អ្នកផ្សេងគ្មានបានផល តែបើប្រាប់មិត្តភក្តិបានផលព្រោះគេធ្លាប់ឃើញពីមុនក្រមែន ហើយពេលនេះ នាងកំពុងដើរតួជាសហគ្រិន មនុស្សហៀបនឹងជោគជ័យដោយបើកអាជីវកម្មផ្ទាល់ខ្លួន ធ្វើការរកលុយបានហូរដូចទឹក។
មិនថាការតុបតែងរញ្ជួយដោយប្រើប្រាស់ គ្រឿងអលង្ការឬកម្មវិធីជួបជុំពង្វក់និងវីដេអូទាក់ទាញតាមInternetvaCa យុទ្ធសាស្រ្តទីផ្សារ MLM ពិតប្រាកដដែលពួកអ្នកចែកចាយមានវិធីពីរយ៉ាងក្នុងទាញលុយពីផ្ទះគ្រប់គ្នា ដោយការលក់ផលិតផលនិងជ្រើសរើសអ្នកតំណាង។

ប្រសិនម្នាក់បង់១០ដុល្លារ ១០០០០នាក់គេនឹងបាន១០ម៉ឺនភ្លាមៗ។ គេនោះមិនមែនលក់ផលិតផលទេ គឺលក់ទីផ្សារដែលអាចទាញអ្នកជឿឲ្យស្លុងយកលុយមកឲ្យ។ ចំនួនទឹកប្រាក់ដែលពួកគេរកបាន ច្រើនតែផ្អែកទៅលើចំនួនមនុស្សដែលពួកគេជ្រើសរើសមកនៅក្រោមពួកគេ មិនមែនផលិតផលទេ។
ក្រុមហ៊ុន MLM ដែលត្រូវបានគេស្គាល់ជាទូទៅនៅអាមេរិក រួមមាន Arbonne, Beach Body, Monat និង Herbalife ។ល។
តើពួកគេមានដំណើរការយ៉ាងដូចម្តេច?
រចនាសម្ព័ន្ធដើមគឺមានរាងដូចសាជីជ្រុង៖ មានមនុស្សម្នាក់នៅខាងលើដែលមានជួរចែកចាយខុសគ្នានៅខាងក្រោម។ នៅពេលអ្នកចូលរួមជាមួយ MLM អ្នកនឹងចាប់ផ្ដើមនៅបាតដែលជាកន្លែងដែលមានប្រជាជនច្រើនបំផុត។
ភ្លាមៗអ្នកប្រហែលជាត្រូវទិញឧបករណ៍ ដែលចាប់ផ្ដើមដោយថា អ្នកអាចសាកល្បងដោយខ្លួនឯងសិនមុនចែកចាយ។ អាចមានពី 50 ដុល្លារទៅរាប់ពាន់ដុល្លារ។
ក្នុងនាមជាអ្នកចែកចាយអ្នកជា“ ខ្សែចុងក្រោយ” ចំណែកមនុស្សដែលគេដាក់ទៅប្រកូកជ្រើសរើសអ្នកមកចូលរួមមានឋានៈខ្ពស់ជាងអ្នកហើយអ្នកនឹងត្រូវទៅរើសបន្ថែមពីភូមិបើចង់មានមនុស្សឋានៈទាបជាងអ្នកមកនៅក្រោម“ ជួរ” របស់អ្នក។
តើអ្វីទៅជាគ្រោះថ្នាក់ដល់សង្គមនិងយុវវ័យ?
ហេតុអ្វីនិស្សិតមហាវិទ្យាល័យគួរយកចិត្តទុកដាក់ខ្ពស់មិនចូលរូមក្រុមហ៊ុនទីផ្សារពហុកម្រិតទាំងនេះ? ការពិតគឺព្រោះថាពួកគេអាចធ្វើឲ្យយើងស្ថិតក្នុងស្ថានភាពមិនល្អតាមរបៀបជាច្រើន។
MLMs ទាំងនេះស្វែងរកគុណសម្បត្តិជាក់លាក់របស់មនុស្សដែលពួកគេចង់យកមកធ្វើការឲ្យពួកគេ។ ជាចម្បងពួកគេចង់បានអ្នកចែកចាយដែលស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុដែលអ្នកផ្សេងនឹងចាប់អារម្មណ៍ថា រកលុយបានយ៉ាងងាយស្រួល។ ជាអកុសលនេះមានន័យថា គ្រប់គ្នានិងធុញទ្រាន់ក្នុងការរៀនជំនាញវិជ្ជាជីវៈពិតៗ ហើយរវើរវាយជាមួយគំនិតចង់បានការងារងាយស្រួល និងរីករាយ តុបតែងដូចតារាៗ ព្រមទាំងឮគេសន្យាថានឹងមានសាច់ប្រាក់ច្រើន មានម៉ោងទំនេរ ក្លាយជាសេដ្ឋី។
គ្រោះថ្នាក់ដល់ក្រុមគ្រួសារ
MLMs ទាំងនេះច្រើនតែព្យាយាមបង្កើតនូវការយល់ខុសនិងទំនោរទាកទាញយើងតាមវិធី “ ភាពជាបងប្អូន” ឬ“ ស្ត្រីគាំទ្រដល់ស្ត្រី” ។ យុទ្ធសាស្ត្រមួយដែលពួកគេនិយមប្រើគឺជ្រើសរើសស្ត្រីផ្លូវចិត្តខ្សោយ មកបញ្ចុះបញ្ចូលថា ពួកគេនឹងចាកចេញពីជីវិតចង្ក្រាន និងទទួលបានមិត្តភ័ក្ដិថ្មីចូលរួមជប់លៀងហ៊ឺហារ ពង្វក់ឲ្យពួកគេគិតថា ក្រុមរបស់ពួកគេគឺស្មោះ ជាជីវិតថ្មីមួយ ផ្លាស់ប្តូរអនាគតសប្បាយ និងល្អជាងក្រុមគ្រួសារពិតរបស់ខ្លួន។
ជាអកុសលនេះមិនមែនជាការពិតទេ!
វាគ្រាន់តែជាផ្នែកមួយនៃទីផ្សារពហុកម្រិតបំពុលបានមិនគួរឲ្យជឿក្នុងការជំរុញបំផ្លាញទំនាក់ទំនងពិត អាចគ្រួសារលែងលះ អាចលែងជឿមនុស្សជាទីស្រលាញ់ទៅទុកចិត្តសម្តីចិត្តសាស្ត្ររបស់ពួកគេ ដើម្បីបម្រើប្រយោជន៍ពួកគេ។
បើអ្នកយល់ថាពលរដ្ឋខ្លួនជាច្រើនកំពុងរងគ្រោះ សូមចែកចាយអត្ថបទនេះ!
ប្រែសម្រួល ហាណា
ចុចអាន៖មកអានទស្សនៈអំពីមិត្តភាពក្នុងគំនិតសេដ្ឋីៗ ស្តាប់ទៅភ្ញាក់ខ្លួន
ចុចអាន៖វ័យជំទង់ សូមគិតរឿងទាំងនេះមុនពេលសម្រេចចិត្តរួមភេទ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឧទ្ធម្ភាគចក្រមួយគ្រឿង ធ្លាក់ឆេះនៅខេត្ត Samut Prakan ប្រទេសថៃ


