KPT+
មកស្គាល់ សុនខ មានជាងគេលើលោក ទ្រព្យសម្បត្តិដល់ទៅជាង ៤០០លានដុល្លារ
សុនខ Gunther ទី៦ ក្លាយជាសុនខមានជាងគេលើលោក បន្ទាប់ទទួលបានមរតកពីដូនតា ដែលបច្ចុប្បន្នវាមានទ្រព្យសម្បត្តិរហូតដល់ទៅជាង ៤០០លានដុល្លារអាមេរិកឯណោះ។

យោងតាមប្រភពពី កំណត់ត្រាពិភពលោក (Guinness World Record) បានឱ្យដឹងថា Gunther ទី៦ ជាសុនខដែលរស់នៅប្រទេសអាល្លឺម៉ង់ ហើយបច្ចុប្បន្នសុនខមួយក្បាលនេះមានបុគ្គលិកបម្រើការចំនួន ២៧នាក់ និងមេចុងភៅផ្ទាល់ខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ សុនខនេះមានទាំងភូមិគ្រឹះ កប៉ាល់កម្សាន្ត និងយន្តហោះផ្ទាល់ខ្លួនផងដែរ។

មូលហេតុដែលនាំឱ្យ Gunther ទី៦ ក្លាយជាសុនខមានទ្រព្យសម្បត្តិដ៏មហាសាល ត្រូវបានស្ថាប័នកំណត់ត្រាពិភពលោក ឱ្យដឹងថា ដោយសារតែនៅឆ្នាំ១៩៩២ អ្នកស្រី Countess Karlotta Liebenstein បានទទួលមរណភាព ហើយអ្នកស្រីបានបន្សល់ទុកទ្រព្យសម្បត្តិចំនួន ៨០លលានដុល្លារអាមេរិក ទៅឱ្យសុនខ Gunther ទី៣ ដែលត្រូវជាដូនតារបស់សុនខ Gunther ទី៦។

បន្ទាប់ពី Gunther ទី៣ បានស្លាប់បាត់ ទ្រព្យសម្បត្តិទាំងអស់ត្រូវបានផ្ទេរឱ្យទៅសុនខ Gunther ទី៤, ទី៥ និងរហូតដល់សុនខ Gunther ទី៦ នេះតែម្ដង។ ចំពោះទ្រព្យសម្បត្ដិដែលបានកើនឡើងរហូតជាង ៤០០លានដុល្លារអាមេរិក ដោយសារអ្នកមើលថែ Gunther ទី៦ បានយកទៅវិនិយោគ ហើយបានទទួលប្រាក់ចំណេញមកវិញយ៉ាងលើសលុប។


បច្ចុប្បន្ន Gunther ទី៦ រស់នៅយ៉ាងសុខស្រួល ចំណែករឿងរ៉ាវរបស់វាត្រូវបានគេយកទៅផលិតជាខ្សែភាពយន្តឯកសារដែលមានចំណងជើងថា “Gunther’s Millions” ហើយបានចាក់ផ្សាយនៅលើ Netflix កាលពីខែកុម្ភៈ ឆ្នាំ២០២៣៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


