KPT+
សកម្មភាពអាក្រក់ៗ ៩ យ៉ាង បណ្ដាលឲ្យសក់កាន់តែស្ដើង
សក់របស់មនុស្សនឹងកាន់តែស្ដើង វាកើតឡើងដោយសារហេតុផលជាច្រើន រួមទាំងប្រព័ន្ធហ្សែន និងអាកប្បកិរិយារស់នៅមិនល្អ រហូតដល់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ក្លាយជាមនុស្សដែលមានសក់ស្តើង ឬទំពែក។
ដំណើរការព្យាបាលអាចត្រូវការវិធីសាស្រ្តវិទ្យាសាស្ត្រ និងឱសថ ប៉ុន្តែប្រសិនបើបណ្ដាលមកពីរបៀបនៃជីវិតដែលយើងកំពុងធ្វើ យើងប្រហែលជាអាចបញ្ឈប់អាកប្បកិរិយាប្រថុយប្រថានទាំងនោះដោយខ្លួនឯងបាន។
ខាងក្រោមនេះគឺជាសកម្មភាពអាក្រក់ៗធ្វើឲ្យសក់ស្ដើងកាន់តែខ្លាំង៖
១ ភាពតានតឹង
មូលហេតុចម្បងដែលរួមចំណែកដល់ការជ្រុះសក់រហូតដល់សក់ស្តើងគឺភាពតានតឹង។ ហើយភាពតានតឹងគ្រប់ប្រភេទមានឥទ្ធិពលលើស្បែកក្បាល។ ដោយសារតែការកើនឡើងនៃកម្រិតអរម៉ូន cortisol ដែលជាអរម៉ូនស្ត្រេសនៅក្នុងខ្លួន នឹងនាំឲ្យសក់នៅលើស្បែកក្បាលចាប់ផ្ដើមជ្រុះ។
២ ងូតទឹកក្តៅឬមិនក្តៅ
ទឹកក្តៅដែលយើងងូតនឹងកម្ចាត់ជាតិទឹកចេញពីសក់ ធ្វើឲ្យសក់និងស្បែកក្បាលស្ងួត។ ស្បែកក្បាលស្ងួត និងសក់មានហានិភ័យខ្ពស់នៃការបាត់បង់សក់។ រហូតដល់វាក្លាយជាបញ្ហាជាមួយនឹងសក់ស្តើង។
៣ ការចងសក់ ឬធ្វើម៉ូដសក់ដែលត្រូវចងតឹងពេក
ម៉ូដសក់ណាដែលតម្រូវឲ្យចងឬទាញតឹងពេក មានឱកាសខ្ពស់ដែលឫសសក់នៅលើស្បែកក្បាលនឹងប្រែជាតឹង និងខូច ដែលនាំឲ្យជ្រុះសក់។
៤ ស្បែកក្បាលឡើងកម្ដៅខ្លាំង
ជាមួយនឹងកម្ដៅពីពន្លឺព្រះអាទិត្យ កំដៅពីម៉ាស៊ីនគាបសក់ ឬរលកកំដៅពីអ្វីក៏ដោយ។ ប្រសិនបើស្បែកក្បាលនិងសក់ត្រូវបានកំដៅក្នុងរយៈពេលយូរ ឬរក្សាទំនាក់ទំនងជាប្រចាំ វានឹងនាំឲ្យមានប្រេងនៅលើស្បែកក្បាល រហូតដល់ធ្វើឲ្យសក់ជ្រុះ និងសក់ស្តើង។
៥ ផលប៉ះពាល់ពីថ្នាំ
ថ្នាំដែលប្រើដើម្បីព្យាបាលស្ថានភាពសុខភាពមួយចំនួន។ វាអាចមានផលរំខានដែលបណ្តាលឲ្យជ្រុះសក់ និងសក់ស្តើង ដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងការថប់បារម្ភជាដើម។ ប្រសិនបើផលប៉ះពាល់បែបនេះហាក់ដូចជាមិនប្រសើរឡើង។ សូមពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការីរបស់អ្នកអំពីរបៀបគ្រប់គ្រងផលប៉ះពាល់ ឬផ្លាស់ប្តូរថ្នាំរបស់អ្នក។
៦ ការប្រើក្រាស់សិតសក់មិនត្រឹមត្រូវ
ការជ្រើសរើសក្រាស់សិតសក់អគ្គិសនី ក៏ដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពសក់ និងស្បែកក្បាលរបស់អ្នកផងដែរ។ ជាពិសេសក្រាសសិតសក់ដែក ដោយសារហានិភ័យនៃការបង្កឲ្យមានកម្ដៅ និងកកិតពេលសិតសក់។ ការសិតសក់ប្លាស្ទិកអាចជាជម្រើសល្អជាង។ ប៉ុន្តែគួរជ្រើសរើសក្រាស់ដែលមើលទៅរាងមូល មានគម្លាតរវាងសិតសក់ដែលមិនតូចពេកទើបធ្វើឲ្យសកើមិនជ្រុះច្រើន។
៧ ប្រើផលិតផលថែរក្សាសក់មិនត្រឹមត្រូវ
ផលិតផលថែរក្សាស្បែកក្បាល និងសក់ដែលមានលក់សព្វថ្ងៃនេះ មានម៉ាកជាច្រើនសម្រាប់ឲ្យយើងជ្រើសរើស និងប្រើប្រាស់។ ប៉ុន្តែមិនមែនគ្រប់ផលិតផលទាំងអស់សុទ្ធតែស័ក្តិសមសម្រាប់សុខភាពស្បែកក្បាល និងសក់នោះទេ ដូច្នេះហើយជ្រើសរើសសាប៊ូកក់សក់ ឬក្រែមបន្ទន់សក់ដែលសមនឹងស្ថានភាពស្បែកក្បាលរបស់អ្នក។ វានឹងជួយពង្រឹងស្បែកក្បាល និងធ្វើឲ្យសក់រឹងមាំ។ វាក៏អាចកាត់បន្ថយបញ្ហាសក់មួយចំនួនផងដែរ។

៨ កក់សក់តិចពេក ឬច្រើនពេក
អ្វីដែលតិចពេកគឺជាធម្មតាមិនល្អទេ។ ច្រើនពេកក៏មិនល្អដែរ សម្រាប់សុខភាពសក់ និងស្បែកក្បាល មិនមានការគេចចេញពីការពិតក្នុងរឿងនេះទេ។ ការមិនកក់សក់ញឹកញាប់អាចប្រឈមនឹងការធ្វើឲ្យស្បែកក្បាលឡើងប្រេង។ ធ្វើឲ្យស្បែកក្បាលខ្វះសារធាតុចិញ្ចឹមពីសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ ហានិភ័យនៃការខូចសុខភាពស្បែកក្បាល និងបណ្តាលឲ្យសក់ជ្រុះ ឬសក់ស្តើង។
ជាមួយគ្នានេះដែរ ប្រសិនបើអ្នកកក់សក់ញឹកញាប់ពេក វាមានហានិភ័យក្នុងការធ្វើឲ្យស្បែកក្បាលមានជាតិប្រេងផងដែរ។ ដោយសារតែក្រពេញប្រេងតែងតែត្រូវបានជំរុញ រួមទាំងមានឥទ្ធិពលធ្វើឲ្យសក់ជ្រុះពេលកក់សក់។ ដោយសារតែស្បែកក្បាល និងសក់មានការកកិត ទាំងទាញ និងត្រដុសសក់ញឹកញាប់ពេក ដូច្នេះ ការកក់សក់របស់អ្នកគួរតែស្ថិតក្នុងវិសាលភាពនៃការសម។
៩ បរិភោគអាហារមិនល្អ
បរិភោគអាហារដែលមានសុខភាពល្អ ក្រៅពីទទួលបានលទ្ធផលល្អដែលធ្វើឲ្យរាងកាយមានសុខភាពល្អ និងរឹងមាំ វាក៏ល្អសម្រាប់សុខភាពស្បែកក្បាល និងសក់ជាមួយនឹងអាហារសម្បូរសារធាតុចិញ្ចឹមផងដែរ។ ប្រូតេអ៊ីន វីតាមីន C ជាតិដែក ស័ង្កសី និងខ្លាញ់សុទ្ធតែជាសារធាតុចិញ្ចឹមសម្រាប់សុខភាពស្បែកក្បាល កាត់បន្ថយបញ្ហាសក់ជ្រុះ និងសក់ស្តើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានជំងឺខ្លាញ់រុំថ្លើម កុំចេះតែបរិភោគអាហារផ្ដេសផ្ដាស ប្រយ័ត្នធ្ងន់លើសដើម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


