KPT+
រឿង ៤ យ៉ាងអំពីពាណិជ្ជកម្មវាល់លានដុល្លារ
នេះគឺជារឿង ៤ យ៉ាងដែលគ្មាននរណាប្រាប់យើងជុំវិញដំណើរការអាជីវកម្មដែលមានទឹកប្រាក់រាប់លានដុល្លារ ៖
១. យើងអាចរកលុយបានរាប់លានដុល្លារប៉ុន្តែនៅតែមានលំហូរប្រាក់ចេញ
លំហូរសាច់ប្រាក់គឺតំណាងឱ្យប្រាក់ទាំងអស់ ដែលហូរចូលនិងចេញពីអាជីវកម្ម។ នេះមានន័យថារាល់ការចំណាយណាមួយដែលយើងមាន ដូចជាពន្ធសម្ភារៈ ការិយាល័យនិងវិក្កយបត្រឬសមាជិកក្រុមត្រូវរាប់បញ្ចូលក្នុងប្រាក់ចំណេញរបស់យើង។
តាមពិត ៨២ %នៃអាជីវកម្មខ្នាតតូច ដែលខកខានមិនបានធ្វើ ដោយសារតែបញ្ហាលំហូរសាច់ប្រាក់។ វិធីមួយដើម្បីធានាថាអាជីវកម្មមិនឈានទៅរកភាពរញ៉េរញ៉ៃនៃសាច់ប្រាក់ គឺត្រូវប្រើរបាយការណ៍លំហូរសាច់ប្រាក់ ដើម្បីតាមដានប្រាក់ចំណូលចូលនិងចេញពីអាជីវកម្មរបស់យើង។
២. ទំនួលខុសត្រូវធំនិងម៉ត់ចត់ខ្លាំងសឹងគ្មានពេលសម្រាប់ខ្លួនឯង
ការពិតគឺថាការរកប្រាក់បានច្រើនមានន័យថាជាទំនួលខុសត្រូវកាន់តែច្រើន។ នេះជាមូលហេតុដែលវាមានសារៈសំខាន់ក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម។ គុណសម្បត្តិនៃភាពជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពគឺជាការប្រាស្រ័យទាក់ទងល្អ និងភាពស្មោះត្រង់ ដែលអាចធ្វើឱ្យមានភាពខុសគ្នារវាងការរីកចម្រើនឬបរាជ័យជាបន្តបន្ទាប់។
នៅពេលយើងបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនត្រូវផ្ដោតលើការធ្វើការកាន់តែឆ្លាត ដើម្បីធ្វើដូចនេះបោះជំហានទៅមុខ។ ដឹងពីចំណុចខ្លាំងរបស់សមាជិកក្រុម ដើម្បីធ្វើឱ្យគ្រប់រឿងដំណើរការទៅដោយរលូន។ បន្ទាប់មក យើងអាចផ្ដោតលើការទទួលខុសត្រូវធំក្នុងការបើកអាជីវកម្ម និងជួយឱ្យរីកចម្រើន ខណៈពេលដែលក្រុមការងារដោះស្រាយព័ត៌មានលំអិតនៅពីក្រោយ។
៣. ហានីភ័យពីមនុស្សដែលយើងជួលក៏ខ្ពស់
ជារឿងងាយស្រួលក្នុងការជួលមិត្តភ័ក្ដិនិងក្រុមគ្រួសារនៅពេលចាប់ផ្ដើមដំបូង ពីព្រោះមនុស្សទាំងនោះអាចទំនេរឬយ៉ាងហោចណាស់ពលកម្មសមរម្យ។ ប៉ុន្តែបងប្អូន ក៏មានហានិភ័យរឿងលុយកាក់ដែរ។
បើមិនមានមនុស្សដែលអាចទុកចិត្តបាន ហើយដឹងពីរបៀបធ្វើការងារបានល្អ អាចអនុញ្ញាតឱ្យពួកគេខ្លះសិនក៏បាន។ នៅក្នុងអាជីវកម្ម ជាមធ្យមគឺជាអ្នកដែលនៅក្នុងប្រព័ន្ធគាំទ្ររបស់យើង។
ទោះយ៉ាងណាក៏ត្រូវសម្ភាសន៍ រកមើលគុណសម្បត្តិមួយចំនួនដូចជាការទទួលខុសត្រូវខ្ពស់។ សាកល្បងពួកគេមុនពេលយើងព្រមទទួលពួកគេ។ នេះក៏ជាជំនួយលុបបំបាត់ហានិភ័យណាមួយដែលពួកគេមិនអាចដោះស្រាយ បន្ទុកការងារ ឬបញ្ហាទាក់ទងនឹងក្រុមបច្ចុប្បន្នរបស់យើង។
៤. រោគសញ្ញារំញោច(អសន្តិសុខផ្លូវចិត្ត)គ្រប់ពេល
រោគសញ្ញារបស់ Imposter គឺជារឿងពិតមួយ សូម្បីតែមេដឹកនាំដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនិងអ្នកល្បីល្បាញសុទ្ធតែមាន។ រោគសញ្ញានេះមិនរើសអើងចំពោះអ្នកណាទាំងអស់។
អ្នកវិទ្យាសាស្ត្រអាមេរិកបានកំណត់រោគសញ្ញារបស់ Imposter ថាជា “ អារម្មណ៍នៃការសង្ស័យខ្លួនឯង អសន្តិសុខ ឬការក្លែងបន្លំ ទោះបីជាមានភស្តុតាងច្រើនលើសលប់ក៏ដោយ” ។
អ្នកអប់រំនិងវាគ្មិន TED Ed លោកស្រី Elizabeth Cox បាននិយាយនៅក្នុងកម្មវិធី TED Talk ថា ដើម្បីប្រឆាំងនឹងរោគសញ្ញារំញោចយើងគួរតែនិយាយអំពីវា។ ” សម្រាប់ខ្ញុំដឹងថា នៅពេលការសង្ស័យទាំងនោះកើតមាន ខ្ញុំព្យាយាមប្រើវាជាកម្លាំងជំរុញដើម្បីរីកចម្រើន” ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន



