KPT+
ប្រភេទមនុស្សស្រីដែលមនុស្សប្រុសពិបាកដកចិត្តចេញវិញ
ពិតជាមានរឿងជាច្រើនដែលមនុស្សស្រីអាចធ្វើ ដើម្បីបង្កើតហាងឆេងស្នេហ៍ឱ្យកាន់តែប្រសើរឡើង ហើយទាក់ទាញមនុស្សប្រុសឱ្យធ្លាក់យ៉ាងលន្លង់លន្លោចលង់ស្រឡាញ់ដោយស្មោះ។ នេះគឺជាគន្លឹះខ្លះ៖
ចូរមើលគេដូចជាវីរបុរសក្នុងជីវិត

បើគេមិនមែន Hero តើគេធ្វើម្តេចអាចនិយាយឱ្យម៉ែឪគេព្រមស្របតាមចិត្តគេមកលើកជំនូនដល់ម្តាយឪពុកយើង? បុរសពិតជាបានធ្វើរឿងច្រើនជាងអ្វីដែលយើងគិតទម្រាំអាចយើងឈរទន្ទឹមគេ គ្រាន់តែគេមិនសូវរំឮកដូចខាងស្រី ដូច្នេះ ចូរចេះគោរពគេ ផ្តល់ភាពថ្លៃថ្នូរដែលជាគ្រឿងពង្រឹងស្នេហារបស់អ្នកទាំងពីរគ្មានមារជ្រែកបាន។ ចេះនិយាយសរសើរ ចេះឱ្យតម្លៃការងារគេ និងសម្តីរបស់គេ។
ទទួលយកគេដែលជាគេពិតៗ
យើងទាំងអស់គ្នាចង់ឱ្យម្ចាស់ចិត្តទទួលយកយើង ថាជាអ្នកណាពិតៗ ទាំងចំណុចល្អនិងមិនល្អ។ដូច្នេះប្រសិនបុរសក៏ដូចគ្នា។ គេនឹងលង់ស្នេហ៍នឹងអ្នកទ្វេ បើយើងចេះទទួលយកគាត់ដូចគាត់មាននៅពេលនេះ។ ក្នុងជីវិតពិតកុំធៀបនឹងតួវីដេអូឬមិត្តប្រុសមុនៗឬអ្នកណាក៏ដោយ។ កុំចង់ប្តូរស្ទីលសក់ ខោអាវ ឬរបៀបគេរស់នៅ។

បីបាច់រក្សា
បុរសចូលចិត្តមានអារម្មណ៍ត្រូវបានចិញ្ចឹមបីបាច់ដោយស្ត្រី ដូចមនុស្សស្រីចូលចិត្តមានអារម្មណ៍ត្រូវបានទំយើរដែរ។ មិនមានន័យថា គួរធ្វើដូចម៉ាក់គេទេ ប៉ុន្តែជួយគេឱ្យមានការមើលថែនិងស្រឡាញ់យកចិត្តទុកដាក់ ដូរកន្សែងច្រាស់ដុសធ្មេញ ។ល។ ទិញអាវថ្មី និងទឹកអប់ ឬធ្វើម្ហូបល្អៗឱ្យគេ។ល។
អារម្មណ៍ស្រាលខ្លួន

អាចជារឿងមិនប្រាកដប្រជាក្នុងការមានអារម្មណ៍រីករាយជារៀងរាល់ថ្ងៃមែនពិត ប៉ុន្តែភាគច្រើនបុរសចង់នៅជាមួយស្ត្រីដែលមានទំនុកចិត្តនិងមានចិត្តរីករាយមិនបង្ករឿងច្រើន។ ហេតុអ្វី? ដោយសារតែពួកគេជាអ្នកធុញនឹងការរអ៊ូឬទោមនស្ស។ បុរសចូលចិត្តដោះស្រាយបញ្ហាប្រសិនបើអ្នកដែលគេស្រលាញ់ត្រូវរងសោកសៅខឹងសម្បារតែភាគច្រើនបុរសនឹងអស់កម្លាំងក្នុងព្យាយាមប្រសិនបើច្រើនហួស ហើយបើគេេគិតថាគេបរាជ័យ គេនឹងដាក់ចំងាយរវាងអ្នកនិងគេ។
ប្រសិនបើអ្នកមានបញ្ហាផ្លូវចិត្ត ឬមកពីផ្ទះមួយ ទម្លាប់គ្រួសារដែលធ្លាប់សង្ស័យគ្នា ធ្លាប់មានអំពើផិតក្បត់ សូមទៅជួបអ្នកព្យាបាលឈ្លោះជាមួយអារម្មណ៍អវិជ្ជមានរបស់យើងឱ្យបានល្អសិន មុនពេលមានស្នេហា ព្រោះមិនអញ្ចឹងអ្នកនឹងមានស្នេហាបរាជ័យជានិច្ច។
មានជីវិតផ្ទាល់ខ្លួន

បុរសចូលចិត្តឯករាជ្ យហើយគេក៏ចង់ឃើញយើងមានជីវិតផ្ទាល់ខ្លួនដែលរវល់ដែរ មិនមែនដើរតាមគេតត្រុកទេ។ គេនឹងរត់ឆ្ងាយប្រសិនយើងបែបនេះ។ ទំនាក់ទំនងដែលមានសុខភាពល្អជំរុញឱ្យដៃគូទាំងពីរមានឯករាជ្យភាពផ្ទាល់ខ្លួន មានមិត្តភក្តិ មានទំនាក់ទំនងសង្គម មានការងារច្បាស់លាស់ ។ គ្មានប្រុសណាស្រលាញ់គោរពមនុស្សស្រីទំនេរអត់ការងារធ្វើ គ្មានអាជីព គ្មានជំនាញទេ។ ថ្ងៃណាមួយអ្នកនឹងទោមនស្សចំពោះតម្លៃទាបរបស់អ្នក៕
ប្រែសម្រួល៖ តុងឡុង
ចុចអាន៖ ៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ
ចុចអាន៖ ហេតុអ្វីបានជាស្នេហាដំបូងច្រើនតែមិនអាចឈានដល់ជីវិតអាពាហ៍ពិពាហ៍?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៨ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»