KPT+
ទម្លាប់ល្អ ៤ យ៉ាងដែលធ្វើឱ្យឱកាសល្អកើតឡើងម្តងហើយម្តងទៀតក្នុងជីវិត
ម្តេចក៏អ្នកខ្លះមានឱកាសជានិច្ច ប្រៀបជាមួយខ្លួនយើងវិញហាក់បីដូចជា ឱកាសល្អៗមិនងាយមានកើតឡើងសោះ?
មិនមែនជាកំហុសនៃព្រេងវាសនាឬហ្សែនដ៏អស្ចារ្យអ្វីទេ ក៏មិនមែនជាផ្កាយសំណាងដែរ។ មនុស្សដែលរីករាយនឹងមានការដុសខាត់ខ្លួនឯងជាប់លាប់ ដឹងពីអ្វីដែលជីវិតត្រូវការដើម្បីធ្វើឱ្យឱកាសដ៏អស្ចារ្យកើតឡើងមកជានិច្ច។

ដោយសារគេព្រមផ្លាស់ប្តូរទម្លាប់មួយចំនួន ធ្វើឱ្យអ្នកផ្សេងឆ្ងល់ពីរបៀបដែលគេនោះតែងទទួលបានឱកាសច្រើនជាងខ្លួន តែមិនព្រមមើលវិធីគេអនុវត្តិទៅកាន់ជីវិតទេ។
ប្រកាន់ខ្ជាប់នូវទម្លាប់ទាំងនេះដើម្បីធ្វើឱ្យប្រាកដថា ឱកាសល្អៗនឹងមកដល់៖
១ យកចិត្តទុកដាក់ចំណុចល្អអ្នកដទៃ

ចង់ដឹងចង់ឃើញនិងប្រមូលព័ត៌មាន ជាការបង្កើតទម្លាប់នៃការធ្វើអន្តរកម្មជាមួយបរិស្ថានដែលខ្លួនរស់នៅ ពិសេសត្រូវ កត់សម្គាល់មនុស្សនូវអ្វីដែលល្អ គេប្រព្រឹត្តជាជាងចំណុចមិនល្អរបស់ពួកគេ ព្រោះចំណុចមិនល្អទាំងនោះធ្វើឱ្យយើងខាតពេលរៀន។ កត់សម្គាល់ពីរបៀបដែលអ្នកដទៃយើងមើលទៅមិនលើសយើងតែគេមានឱកាសច្រើនជាងនឹងអាចធ្វើឱ្យដំណើរការជីវិតគេបានរលូនល្អ។ កុំពេបជ្រាយរិះគន់ ព្រោះជួនកាលថ្ងៃណាមួយយើងនឹងត្រូវដើរផ្លូវនោះដដែលទេ។
២ គ្រប់កាលៈទេសៈ ទុកការងារសំខាន់

ទោះបីជាបានលុយឬមិនបាន បើតាំងចិត្តធ្វើ ធ្វើពេញទំហឹងកុំឱ្យខូចឈ្មោះ ព្រោះបើឈ្មោះរិលខូចហើយ គ្មានអ្នកណាមកចាប់អារម្មណ៍នូវទេពកោសល្យនិងអាកប្បកិរិយាល្អក្រោយៗរបស់យើងទៀតឡើយ។ មនុស្សនឹងឱ្យតម្លៃយើងថា មានសារៈសំខាន់ឬគ្មាន អាស្រ័យទៅលើលទ្ធផលការងាររបស់យើងកន្លងមក។ បង្កើតទម្លាប់គោរពការងារ នឹងទទួលបានការផ្តល់តម្លៃកាន់តែច្រើនលើវិជ្ជាជីវៈយើង ហើយឱកាសនឹងហូរមក។ ការងារថ្ងៃនេះ បានមកពីលទ្ធផលថ្ងៃមុន លុយថ្ងៃនេះថ្ពក់ចូលមកដោយការប្រឹងប្រែងពីថ្ងៃមុន។
៣ បង្កើនសក្តានុពលរបស់ខ្លួន

ចេះបង្កើតស្នាមញញឹមស្មោះស ព្រោះមិនមើលអ្នកណាលើចំណុចមិនល្អ។ ចិត្តទូលាយ និងការអធ្យាស្រ័យមានឥទ្ធិពលខ្លាំងណាស់ខ្លាំងស្ទើរគ្មានអ្នកណាស្មានដល់ថា ចិត្តទូលាយឬចង្អៀតអាច កំណត់ពីជោគវាសនាអនាគតបុគ្គលបាន។ អ្នកខ្លះរស់នៅម្នាក់ឯងគ្មានគូរងារពេញមួយជិវិតដោយសារគំនិតចង្អៀតចង្អល់នេះ ហើយអ្នកខ្លះមានទេពកោសល្យពេញខ្លួន គ្មានការធ្វើ ហើយគ្មានឱកាស ក៏ដោយសាររឿងដដែលនេះដូចគ្នា។
៤ ទម្លាប់ដឹងគុណ

ឱកាសតែងតែមានហើយរត់ទៅរកមនុស្សប្រភេទដែលស្គាល់ខុសត្រូវ គុណទោស ចេះអរគុណនិងចេះថែរក្សា។ ជ្រើសរើសឱកាសដែលផ្តល់ផលប្រយោជន៍ដល់យើង ចែករំលែកវាជាមួយមនុស្សដទៃ គាំទ្រគេវិញ ផ្តល់ជូនដល់ទីកន្លែងដែលធ្លាប់ទុកឱកាសឱ្យយើងវិញធ្វើខ្លួនអ្នកជាមេដែកបង្កើតទម្លាប់ក្នុងការអោយមនុស្សម្នាដឹងថា យើងសក្តសមនឹងទទួលបានឱកាសម្តងហើយម្តងទៀត។
មនុស្សដែលចេះរាប់និងកត់ត្រាឱកាសកន្លងមករបស់ខ្លួនទុក ជាមនុស្សរៀនបានជ្រៅជ្រះ ពីបទពិសោធន៍កន្លងមក ។ គេក៏ចេះបង្កើនគំនិតទំនាក់ំទនង និងមានឱកាសតូចធំកើតមានឡើងកាន់តែច្រើន។ បង្កើតទម្លាប់នៃការចូលរួមក្នុងអ្វីដែលសមនឹងយើងហើយធ្វើឱ្យមនុស្សម្នាកត់សម្គាល់ថាយើង តែងតែវិវឌ្ឍចិត្តគំនិតតែមិនដែលបំភ្លេចប្រភពដើមនិងឱកាសដំបូងឡើយ។ មនុស្សគ្រប់គ្នាលើលោកនេះ ចូលចិត្តឱ្យឱកាសជាលើកទីពីរ និងលើកបន្តបន្ទាប់ទៀតដល់ប្រភេទមនុស្សដែលមិនភ្លេចប្រភពដើមខ្លួន៕
ប្រែសម្រួល៖ សុភា
ចុចអាន៖ បុគ្គលល្បីល្បាញទាំង ៥ នាក់ ដែលសែនបរាជ័យមុនពេលបានដល់គោលដៅ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


