សុខភាព
កែទម្លាប់ ៧យ៉ាងនេះ ក្រែងជួយឲ្យស្រកគីឡូ តាមការចង់បាន
អ្នកជំនាញបានលើកឡើងថា ស្របពេលដែលហាត់យករាងស្អាត ការបង្កើនទម្លាប់មួយចំនួន ក៏បានរួមចំណែក ឲ្យរាងកាយជួយបំផ្លាញជាតិកាល់ឡូរី និងជាតិធាត់មិនល្អបាន។

អ្នកជំនាញជាច្រើនបានលើកឡើងដូចៗគ្នា ទម្លាប់មួយចំនួន តួយ៉ាងការបង្កើនគុណភាពនៃការគេង ក៏ចូលរួមចំណែកកាត់បន្ថយជាតិកាល់ឡូរីក្នុងខ្លួនដែរ ដូចនេះការយល់ដឹងពី ប្រយោជន៍តូចៗទាំងនោះ នឹងអាចជួយអ្នកបាន៖
១. គេងក្នុងបរិយាកាសត្រជាក់ល្មម
អ្នកជំនាញនិយាយថា សីតណ្ហភាពក្នុងបន្ទប់ ឬកន្លែងគេង ដែលត្រជាក់ ជួយជម្រុញ រាងកាយដុតរំលាយជាតិកាល់ឡូរីបាន។ បើអាច គឺសីតុណ្ហភាព១៨អង្សាសេ គឺល្អល្មមសម្រាប់ការបំផ្លាញជាតិធាត់នេះ ហើយអ្នកនឹងមានអារម្មណ៍ថា អ្នកនឹងមានរាងសមសួនជាងមុន នៅពេលអ្នកអាចធ្វើតាមទម្លាប់នេះ។
២. ញ៉ាំទឹកទំពាំងបាយជូរ

ទឹកទំពាំងបាយជូរ នឹងជួយអ្នកឲ្យដុតសមាសធាតុកាល់ឡូរីបានយ៉ាងមានប្រសិទ្ធិភាព។ ក្នុងសមាសធាតុទំពាំងបាយជូរ ជួយបំលែងធាតុខ្លាញ់ស ជាគ្រាប់ខ្លាញ់ត្នោតខ្ចី (Beige ខ្លាញ់ល្អ) ដែលវាជាធាតុជួយរាងកាយរក្សាកម្តៅខ្លួន ពេលសីតុណ្ហភាពត្រជាក់។ ញ៉ាំទឹកទំពាំងបាយជូរ មុនពេលចូលគេង គឺនឹងជួយដុតជាតិខ្លាញ់បាន តែត្រូវប្រាកដថា ទឹកទំពាំងបាយជូរនោះគឺធម្មជាតិ ពុំមែនស្ករ។
៣. ទម្លាប់ចូលគេង និងក្រោកទៀងម៉ោង
ទម្លាប់ចូលគេងបែបនេះ អ្នកនឹងរក្សាអ័រម៉ូន ម៉េឡាតូនីន បានល្អ ជម្រុញឲ្យអ័រម៉ូន នេះរក្សាចំណង់ញ៉ាំអាហារអ្នកឲ្យបានល្អ នៅពេលក្រោកពេលព្រឹក ធ្វើឲ្យអ្នកមិនសូវហេវហត់ អស់កម្លាំង។
៤. កុំទម្លាប់សម្លឹងអេក្រង់ឧបករណ៍ឌីជីថល មុនចូលគេង

ពន្លឺខៀវ ឬឈ្មោះវិទ្យាសាស្រ្ត (Blue Light)នៃអេក្រង់ពពួកឧបករណ៍ អេឡិចត្រូនិច ដូចជា SmartPhone និង Tablet នឹងរារាំងដំណើរផលិតអ័រម៉ូនល្អ មេឡាតូនីន សម្រាប់ខ្លួនអ្នក ធ្វើឲ្យអ្នកទម្លាប់ចូលគេងយប់ជ្រៅ ជាហេតុធ្វើឲ្យខ្សោយ និងឆាប់ហេវ នឹងឈានទៅកាន់ភាពធាត់។
៥. ញ៉ាំអាហារក្រៅណា ដែលសំបូរជាតិប្រូតេអ៊ីន
អាហារក្រៅពេលសំបូរជាតិប្រូតេអ៊ីន មានដូចជា ទឹកដោះគោជូរ សាច់មាន់ សណ្តែកដី ជាដើម ទាំងនេះជួយឲ្យអ្នកឆាប់ឆ្អែត នឹងអភិវឌ្ឍបង្កើនសាច់ដុំអ្នក ឲ្យមានរាងសមសួនផង ពោលគឺរាងកាយស្អាត។
៦. លំហាត់ប្រាណ
ពិតណាស់ ទម្លាប់ហាត់ប្រាណ នឹងធ្វើឲ្យអ្នកស្រកគីឡូ។ អ្នកជំនាញបានណែនាំ លំហាត់ប្រាណបែបកីឡា មួយចំនួនដែលសមនឹងរាងកាយត្រូវការដុតបំផ្លាញកាល់ឡូរី នោះគឺ ការហែលទឹក ឬលើកដុំដែកជាដើម។
៧. ញ៉ាំតែហឹរ (ជី ពពួកHerbal Tea)

តែហឹរ ដូចជាពពួក តែខ្ញី តែជីអង្កាម តែធម្មជាតិ សុទ្ធសឹងមានគុណប្រយោជន៍បញ្ចុះជាតិខ្លាញ់។ មិនតែប៉ុណ្ណោះ វាមានសារធាតុល្អ ដែលប្រឆាំងនឹងដំណើរហើមរលាកលើរាងកាយ ជួយសម្រួលការរំលាយអាហារ និងសម្រួលប្រព័ន្ធប្រសាទ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កាត់បន្ថយទម្លាប់ ៣ យ៉ាងនេះ ដើម្បីសុខភាពល្អ
ចុចអាន៖ បច្ចេកទេសរត់ហាត់ប្រាណបែបសាមញ្ញៗ តែសុខភាពល្អ រាងស្អាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


