Connect with us

KPT+

ការពារកុំឲ្យកើតជំងឺបាក់ទឹកចិត្តកម្រិតធ្ងន់ សាកល្បងគន្លឹះទាំងនេះ

បានផុស

នៅ

បញ្ហាផ្លូវចិត្ត នរណាៗក៏ធ្លាប់ជួបដែរ គ្រាន់តិចឬច្រើនតាមទំហំបញ្ហា និងស្ថានភាពផ្លូវចិត្តរបស់បុគ្គលនោះ។ បុគ្គលខ្លះពេលបញ្ហាមកដល់ ងាយនឹងបាក់ទឹកចិត្ត ហើយវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ ហេតុនេះ ទើបយើងគួរយកចិត្តទុកដាក់ការពារ ដើម្បីកុំឲ្យវាលក្លាយជាធ្ងន់ទាន់។

អាហារទទួលទាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជ្រើសរើសទទួលទានអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវសម្រាប់រាងកាយដូចជា កាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់។ សារធាតុទាំងនេះផ្តល់ឲ្យរាងកាយនូវថាមពលគ្រប់គ្រាន់។ ក្រៅពីនោះ ត្រូវបន្ថយសារធាតុផ្សេងទៀតដែលរាងកាយមិនសូវត្រូវការរួមមាន វីតាមីន និងសារធាតុរ៉ែ ។

គេងគ្រប់គ្រាន់ និងត្រឹមត្រូវ

ដូចដែលគ្រប់ធ្លាប់ឮច្រើនមកហើយថា ការគេងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ ហេតុនេះត្រូវព្យាយាមទទួលដំណេកឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនគុណភាពរាងកាយ។ ចូលគេងឱ្យបានឆាប់ នឹងធ្វើឲ្យក្រោកបានទៀងទាត់ ព្រមទាំងបន្ថយអារម្មណ៍ស្មុគស្មាញ។

ហាត់ប្រាណទៀងទាត់

ការហាត់ប្រាណមិនត្រឹមតែជួយឱ្យសុខភាពរាងកាយមាំមួននិងការពារការជំងឺមួយចំនួនប៉ុណ្ណោះទេ តែក៏ជួយឱ្យផ្លូវចិត្តអ្នកមានភាពស្រស់ថ្លា កាត់បន្ថយស្រ្តេស និងជំងឺបាក់ទឹកចិត្តថែមទៀត។

ដូច្នេះ កុំគេចវេសមិនចង់ធ្វើលំហាត់ប្រាណ គួរតែឆ្លៀតតាមដែលអាចធ្វើទៅបាន ទើបសុខភាពមាំទាំល្អ។

ស្វែងរកចំណេះបន្ថែម

ធ្វើខ្លួនជាមនុស្សចង់ចេះ ចង់ដឹង និងហ៊ានសាកអ្វីដែលថ្មីៗជានិច្ច ។

ផ្ដើមអភិវឌ្ឍខ្លួនបន្តិចម្ដងៗ តាមរយៈការរៀនសូត្រអ្វីៗដែលមិនធ្លាប់ដឹង ឬអ្វីដែលកើតឡើងថ្មីៗ ដើម្បីបង្កើនសមត្ថភាពដោះសា្រយបញ្ហា ព្រមទាំងការពារខ្លួនកុំឲ្យធ្លាក់ចូលក្នុងបញ្ហាផ្លូវចិត្តដោយងាយៗ។

ឧស្សាហ៍ធ្វើសមាធិ

សមាធិទៀងទាត់ នាំឲ្យចិត្តជ្រះថ្លា បន្ធូរភាពតានតឹង ជាពិសេសផ្លូវចិត្តរឹងមាំ។ បើស្ថិតក្នុងស្ថានភាពស្មុគខ្លាំង គួរសាកល្បងធ្វើសមាធិយ៉ាងហោចឲ្យបាន ៥ នាទីជារៀងរាល់ថ្ងៃ បញ្ហាក្នុងចិត្តប្រាកដជាធូរស្រាលជាងមុន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ ក្នុងនាម​មិត្តភក្ដិ​គ្នា អាចជួយ​មិត្ត​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​យ៉ាងដូចម្ដេច​បាន​?

ចុចអាន៖ ហេតុផលសំខាន់ ៦ យ៉ាង ដែលគ្រប់គ្នាគួរតែធ្វើសមាធិឲ្យបានរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម