Connect with us

ព័ត៌មានអន្ដរជាតិ

ត្រួសៗពីប្រទេសកាន់របបកុម្មុយនីស្តទាំង ៥ លើលោកក្នុង​សតវត្ស​ទី​២១​

បានផុស

នៅ

ប្រទេស​កុម្មុយ​នីស្ត​​ជា​ប្រទេស​ដែល​មាន​ការ​​គ្រប់​គ្រង​រដ្ឋបាល​តាម​ប្រព័ន្ធ​​បក្ស​តែ​មួយ​ ដោយ​ផ្អែក​តាម​​ឫស​គល់​ទស្សនៈ​​ ម៉ាក់ហ្ស៊ីស​-លេនីន (មនោគម​វិជ្ជា​ប្រភព​មក​ពី​អតី​ត​សហភាព​សូវៀត​) ។ គោល​ដៅ​​នៃ​រដ្ឋ​កុម្មុយនីស្ត​​​នី​មួយ​ៗ គឺ​ដើម្បី​​​ទទួល​បាន​​​លទ្ធភាព​ស្មើ​ៗ​គ្នា​លើ​ភាព​ជា​ម្ចាស់​នៃ​ផលិត​កម្ម​ ​​មិន​ថា​ថ្នាក់​អ្នក​ធ្វើ​ការ​ (កម្មករ) ឬ​មូលធន ​(​ថៅ​កែ​) នោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ ប្រទេស​មួយ​ចំនួន​ដែល​ប្រកាន់​យក​របប​កុម្មុយ​នីស្ត​នៅ​លើ​ពិភពលោក​នេះ ក៏​ចាប់​យក​នូវ​ប្រព័ន្ធ​​មិន​ពេញ​លេញ​ដែរ ​ពោល​ងាក​​មក​ប្រើ​ប្រាស់​ប្រព័ន្ធ​សេដ្ឋកិច្ច​បែប​សេរី​ ដើម្បី​ភាព​រីក​ចម្រើន​របស់​ប្រទេស ​។ ខាង​ក្រោម​​នេះ​ នឹង​បង្ហាញ​ពី​ព័ត៌មាន​​គោល​នយោបាយ​មួយ​ចំនួន​ពី​ប្រទេស​ដែល​ប្រកាន់​យក​របប​កុម្មុយ​នីស្ត​​នានា​​​លើ​ពិភព​លោក​៖

១-ចិន (កាន់​​​របប​កុម្មុយនីស្ត​ពី​ឆ្នាំ​ ១៩៤៩)

​​​​​​​​​ទោះ​បី​ប្រទេស​កាន់​របប​​កុម្មុយ​នីស្ត​ ប៉ុន្តែ​ចិន​គឺ​ជា​ប្រទេស​​មហា​អំណាច​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​​មួយ​នៅ​លើ​ពិភព​លោក។ ប្រទេស​ចិន ប្រកាស​ជា​រដ្ឋ​កុម្មុយ​នីស្ត​​ក្នុង​ឆ្នាំ​១៩៤៩ ក្រោម​ការ​ដឹកនាំ​របស់ លោក ម៉ៅ សេទុង។ ចាប់​ពី​នោះ​មក​រហូត​ដល់​បច្ចុប្បន្ន​ ចិន​នៅ​បន្ត​ប្រកាន់​យក​លទ្ធិ​កុម្មុយនីស្ត ដែល​គេ​ហៅ​ថា​ “ចិន​ក្រហម” សម្តៅ​លើ​ការ​គ្រប់​គ្រង​ដោយ​បក្ស​កុម្មុយនីស្ត​។ ​ ​ក្នុង​ប្រទេស​ចិន​​​បាន​បើក​ចំហរ​សេដ្ឋកិច្ច​ ដែល​ប្តូ​រ​ពី​របប​ផែន​ការ មក​ជា​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី ដោយ​នៅ​ឆ្នាំ​២០០៤ ចិន​បាន​វិសោធនកម្ម​ច្បាប់​​រដ្ឋធម្មនុញ្ញ ដែល​​ទទួល​ស្គាល់​​​មូលធន​ទ្រព្យ​សម្បត្តិ​របស់​​វិស័យ​ឯក​ជន។

តែ​យ៉ាង​ណា ​ឧស្សាហកម្ម​​សំខាន់ៗ និង​ វិស័យ​មួយ​ចំនួន​​ត្រូវ​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​រដ្ឋ​ចិន។ មក​ទល់​បច្ចុប្បន្ន​នេះ ចិន​ក្រោម​ការ​ដឹក​នាំ​របស់​​លោក Xi Xinping រក្សា​បាន​យ៉ាង​រឹង​មាំ​នូវ​​​ឥទ្ធិពល​​​​លើ​ពិភព​លោក​ មិន​ត្រឹម​តែ​ផ្នែក​សេដ្ឋកិច្ច ​ពោល​គឺ​ថែម​ទាំង​​​រីក​ចម្រើន​ខ្លាំង​​ទៅ​លើ​វិស័យ​បច្ចេក​វិទ្យា ពាណិជ្ជកម្ម ​​ទំនាក់​ទំនង​ការ​ទូត​ និង​អំណាច​ឥទ្ធិពល​ទៅ​លើ​សេដ្ឋកិច្ច​ពិភព​លោក​ទៀត​ផង​ ។

ប្រទេស​គុយបា (សាធារណរដ្ឋ​គុយបា​ពី​ឆ្នាំ​១៩៥៩)

បដិវត្ត​​​​នៅ​ក្នុង​ឆ្នាំ​១៩៥៣ របស់​​លោក Fidel Castro និង​​ក្រុម​របស់​លោក បាន​កាន់​កាប់​អំណាច​​លើ​ប្រទេស​គុយ​បា​ចាប់​ពី​ពេល​នោះ​មក។ ត្រឹម​ឆ្នាំ​១៩៦៥ គុយ​បា​បាន​ក្លាយ​ជា​រដ្ឋ​​ប្រកាន់​របប​កុម្មុយនីស្ត​​ពេញ​លេញ​ និង​មាន​ចំណង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​​អតីត​សហភាព​សូវៀត​។ ហើយ​នោះក៏ជាពេលដែល​សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​បិទ​គ្រប់​ផ្លូវ​ពាណិជ្ជកម្ម​ទាំង​អស់​ជា​មួយ​គុយ​បា​។ នៅ​ឆ្នាំ២០០៨ លោក​ Fidel Castro បាន​​លា​លែង​ពី​តំណែង​ដឹក​នាំ ដោយ​ផ្ទេរ​ទៅ​ប្អូន​ប្រុស​របស់​លោក គឺ Raul Castro។ ក្រោយ​អាណត្តិ​លោក​ Fidel Castro ចំណង​ការ​ទូត​រវាង​គុយ​បា-អាមេរិក រួម​នឹង​ប្រទេស​ផ្សេង​ៗ​ហាក់​ធូរ​ស្រាល​។

ប៉ុន្តែ​យ៉ាង​ណា គុយ​បា​​នៅ​ប្រកាន់​ខ្ជាប់​ខ្ជួន​នៅ​​គណបក្ស​កុម្មុយនីស្ត​តែ​មួយ និង​មាន​ផែន​ការ​តឹង​រឹង​លើ​វិស័យ​សំខាន់​ៗ​ ដូច​ជា​អប់រំ សុខាភិបាល គមនាគមន៍​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​របស់​រដ្ឋ​ មិន​តែ​ប៉ុណ្ណោះ​រដ្ឋ​គ្រប់​គ្រង​ទាំង​ដី​ធ្លី ផលិតកម្ម និង​ការ​ចែក​ចាយ​ផលិត​ផល​។

៣. ឡាវ (សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវពី​ឆ្នាំ​១៩៧៥)

​ប្រទេស​​​ឡាវ​​ធ្លាប់​ជា​ព្រះ​រាជាណាចក្រ​ ក្នុង​ឆ្នាំ​១៩៧៥ ប៉ុន្តែឡាវ​ជួប​នឹង​បដិវត្ត​កុម្មុយ​នីស្ត​នៅ​ដឹក​នាំ​ដោយ​ចលនា ប៉ាថេត​ឡាវ ។ ដោយ​​មាន​​ជំនួយ​គាំ​ទ្រ​ពី ប្រទេស​វៀត​ណាម និង​អតីត​សហភាព​សូ​វៀត រដ្ឋ​កុម្មុយនីស្ត​ឡាវ​បាន​ចាប់​ផ្តើម​ឡើង​ និង​ចាប់​អនុវត្ត​ប្រព័ន្ធ​បក្ស​កុម្មុយនីស្ត​តែ​មួយ ​។ ក្នុង​ជួរ​រដ្ឋាភិបាល​ឡាវ​ គឺ​ច្រើន​ដឹក​នាំ​ដោយ​​មន្ត្រី​យោធា​ និង​ប្រកាន់​គោល​ការណ៍​គំនិត​​កុម្មុយនីស្ត​ម៉ាក់ហ្ស៊ីស។ នៅ​ឆ្នាំ​១៩៨៨ ប្រទេស​​ជិត​ខាង​កម្ពុជា និងប្រទេស​កាន់​របប​កុម្មុយ​នីស្ត​មួយនេះ បាន​អនុញ្ញាត​ឲ្យ​​មាន​ទម្រង់​កម្មសិទ្ធិ​លក្ខណៈ​​ឯក​ជន ហើយ​ប្រទេស​នេះ​ក៏​ចាប់​ផ្តើម​​ចូល​រួម​​ជា​សមាជិក​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​​ឆ្នាំ​២០១៣​។

ដោយ​សារ​ប្រទេស​ឡាវ​ ជា​ប្រទេស​បិទ (ពុំ​មាន​ដែន​ដី​​ជាប់​សមុទ្រ) ដូច្នេះ​ឡាវ​បាន​បង្កើន​​ទំនាក់​ទំនង​ការ​ទូត​ និង​ការ​ចូលរួម​សមាជិក​ក្នុង​អង្គការ​តំបន់ និង​ពិភព​លោក ពិសេស​​ចំណង​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​​ជិត​ខាង​ដែល​ប្រកាន់​ខ្ជាប់​កុម្មុយនីស្ត​ដូច​គ្នា​រួម​​មាន​ចិន និង​វៀតណាម​។​​

. ប្រទេស​កូរ៉េ​ខាង​ជើង​ (សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាង​ជើង​ ពី​ឆ្នាំ​១៩៤៥)

​​​​​ប្រទេស​កូរ៉េ​ធ្លាប់​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ជប៉ុន​នៅ​អំឡុង​សង្រ្គាម​លោក​លើក​ទី២។ ក្រោយ​ពេល​សង្គ្រាម​ចប់​ប្រទេស​នេះ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ ដោយ​​​សារ​អំណាច​មនោគម​វិជ្ជា​មួយ​ផ្នែក​​ភាគ​ខាង​ជើង​ទៅ​ខាង​រុស្ស៊ី និង​មួយ​ផ្នែក​ខាង​ត្បូង​ទៅ​ខាង​សហរដ្ឋអាមេរិក​។ នៅ​ពេល​នោះ គេ​ពុំ​ដែល​គិត​ថា​ កូរ៉េ​​បែង​ចែក​ជា​ពីរ (ជើង-ត្បូង) ជា​អចិន្ត្រៃយ៍​មក​​ទល់​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។ យ៉ាង​ណា​មិញ ​ក្នុង​រយៈ​ពេល​នោះ កូរ៉េ​​ខាង​ជើង​ពុំ​ទាន់​ក្លាយ​ជា​រដ្ឋ​ប្រកាន់​យក​របប​កុម្មុយនីស្ត​ឡើយ រហូត​ដល់​ឆ្នាំ​​ នៅ​ឆ្នាំ​១៩៤៥ ពេល​ដែល​កូរ៉េ​ខាង​​ត្បូង​ប្រកាស​ឯករាជ្យ​ចេញ​ពី​កូរ៉េ​ខាង​ជើង ទើប​​ការ​ប្រកាស​របប​កុម្មុយ​នីស្ត​នៅ​កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម​ឡើង។​ ដោយ​មាន​ប្រទេស​រុស្ស៊ី​នៅ​ពី​ក្រោយ មេដឹក​​នាំ​​​កុម្មុយនីស្ត​ គឺ​​លោក Kim il Sung ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​​គ្រប់​គ្រង​រដ្ឋ​ថ្មី​នេះ​។

ចាប់​ពី​ពេល​នោះ​មក​ កូរ៉េ​ខាង​ជើង​ប្រកាន់​យក​បក្ស​តែ​មួយ និង​មាន​ទស្សនវិស័យ​រដ្ឋ​​កូរ៉េ​ខាង​ជើង​ឈ្មោះ “Juche”​ អភិវឌ្ឍ​ដោយ​លោក​ Kim il Sung ដោយ​ផ្តោត​ទៅ​លើ​ ជាតិ​និយម អំណាច​កណ្តាល និង​ថ្នាក់​ដឹក​នាំ។ ហើយ​នេះ ដែល​នាំ​ឲ្យ​​គ្រួសារ​លោក​ Kim ​ជា​ថា្នក់​ដឹកនាំ​សម្រាប់​​រដ្ឋ​កូរ៉េ​ខាង​ជើង​ក្នុង​​រយៈ​ពេល​យូរ​ទៅ​មុខ។

ប្រទេស​កូរ៉េ​ខាង​​ជើង​ អនុវត្ត​​ការ​គ្រប់​គ្រង​តឹង​រឹង​ទៅ​លើ​ប្រជាពល​រដ្ឋ​ខ្លួន មិន​ថា​ការ​អប់​រំ ការ​រស់​នៅ ការងារ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ រដ្ឋ​គ្រប់​គ្រង​គ្រប់​ដំណើរ​ការ​ឧស្សាហកម្ម និង​មាន​​និន្នាការ​មិន​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ខាង​ក្រៅ​។ ​​​​​​​​​

. វៀតណាម​ (សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ ពី​ឆ្នាំ​១៩៧៦)

​​​​ដំណើរ​ការ​​ទៅ​កាន់​លិទ្ធិ​កុម្មុយនីស្ត​នៅ​វៀត​ណា​ម​ចាប់​ផ្តើម​ពី​​មាន​ចលនា​ជាតិ​និយម​ប្រឆាំង​នឹង​អាណានិគម​បារាំង​ក្នុង​សតវត្ស​ទី​១៩ ពិសេស​ចលនា​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​។ ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ ចលនា​ជាតិ​និយម​ដែល​ដឹកនាំ​ដោយ​ហូជីមិញ បាន​ទទួល​ការ​គាំ​ទ្រ និង​មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស​នេះ​។

ដោយ​សារ​ឥទ្ធិពល​សង្គ្រាម​​ឥណ្ឌូចិន​ វៀត​ណាម​ធ្លាប់​បាន​បែង​ចែក​ជា​ពីរ​​នៅ​ឆ្នាំ​១៩៥៤ ដោយ​មាន​បែង​ចែក​ជា​ភាគ​ខាង​ជើង​​គាំ​​ប្រកាន់​យក​របប​កុម្មុយ​នីស្ត​គាំ​ទ្រ​ដោយ​សហភាព​សូវៀត និង​ភាគ​ខាង​ត្បូង​​កាន់​យក​របប​សេរី​គាំ​ទ្រ​ដោយ​សហរដ្ឋអាមេរិក​។ នៅ​ឆ្នាំ​១៩៧៦ ទើប​វៀត​ណាម​បាន​បង្រួប​បង្រួម​វិញ ដោយ​បង្កើត​ជា​សាធារណរដ្ឋ​សង្គម​និយម​ ក្រោម​ឥទ្ធិពល​​នៃ​បក្ស​កុម្មុយនីស្ត​វៀត​ណាម​​​ប្រ​កាន់​តាម​ទស្សនៈ ម៉ាក់ហ្ស៊ីស​-លេនីន និង​បន្ត​លទ្ធិ​កុម្មុយ​នីស្ត​​ទៅ​លើ​​នយោបាយ​វៀត​ណាម​រហូត​មក​ដល់​​បច្ចុប្បន្ន។ ក៏​ដូច​ជា​ប្រទេស​កុម្មុយនីស្ត​ផ្សេង​ទៀត តួ​យ៉ាង​ប្រទេស​ចិន ​រយៈ​ពេល​ប៉ុន្មាន​ទស្សវត្ស​ចុង​ក្រោយ​ វៀត​ណា​ម​ដែល​ប្រកាន់​យក​​ប្រព័ន្ធ​បក្ស​​កុម្មុយនីស្ត​តែ​មួយ​ដដែល​​​ ប៉ុន្តែ​​​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​​ប្រព័ន្ធ​សេដ្ឋ​កិច្ច​​ទី​ផ្សារ ដែល​​​ការណ៍​នេះ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​​​វៀត​ណាម​ទទួល​បាន​ទំនើប​កម្ម និង​លូត​លាស់​​​បន្ត​ជា​លំដាប់​មក​ទល់​បច្ចុប្បន្ន​​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ទទួលបានស្ពានបេឡេត៍ ប្រវែង២១ម៉ែត្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឡាវបើកភ្លើងខៀវឱ្យសង់ផ្លូវល្បឿនលឿនប្រវែង៦៣គីឡូម៉ែត្រពី “ហ្លួងប្រាបាង-បរតែន” បន្ទាប់ពីចិនពន្លឿន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ កម្ពុជាបានឈានចូលដល់ដំណាក់កាលទំនើបភាវូបនីយកម្ម ហើយកំពុងមានការវិវត្តគួរឱ្យកត់សម្គាល់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយ​នីស្តវៀតណាម

ព័ត៌មានជាតិ២៤ ម៉ោង មុន

ទីភ្នាក់ងារ AFD ចុះពិនិត្យគម្រោងត្រៀមជួសជុលដែលខូចខាតដោយទឹកជំនន់នៅខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ ជំរុញ​អាមេរិក​​កម្ចាត់​អ៊ីរ៉ង់​ឲ្យ​ផុត​ពូជ​ពី​ផែនដី បើ​ប្រទេស​នេះ​ហ៊ាន​គ្រោង​​ធ្វើ​ឃាត​លោក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាហារថៃនិងឡាវមួយប្រភេទ ក្លាយជាឃាតកលាក់មុខ សម្លាប់មនុស្សសឹងរាល់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លើកដំបូង! យន្តហោះទម្លាក់គ្រាប់បែក រុស្ស៊ី-ចិន ល្បាតរួមគ្នាកៀក អាមេរិក ដុតបញ្ឆេះស្ថានការណ៍ 

កីឡា២៣ ម៉ោង មុន

ដៃគូរបស់​​ ពេជ្រ សម្បត្តិ ថ្ងៃអាទិត្យក្រោយជា​ជើង​ខ្លាំង​ជប៉ុនមួយ​រូប

Sokha Hotels

ព័ត៌មានពេញនិយម