Connect with us

KPT+

៥ វិធីជំរុញទឹកចិត្តខ្លួនឯង កុំរង់ចាំ​ដល់អ្នកដទៃមកជួយគាំទ្រ

បានផុស

នៅ

មនុស្សដំបូងដែលនៅក្បែរនិងអាចជួយយើងបាននៅគ្រប់កាលៈទេសៈ គឺខ្លួនឯង។ សូម្បីតែមិត្ដភក្ដិជិតស្និទ្ធ ឬក្រុមគ្រួសារក៏គ្មានអំណាចដឹងនូវអ្វីដែលយើងកំពុងគិតឬមានអារម្មណ៍ដែរ។ យើងជាមនុស្សតែម្នាក់ដែលស្គាល់ខ្លួនឯងច្បាស់ និងអាចលើកទឹកចិត្តខ្លួនគ្រប់ពេលបរាជ័យនិងជោគជ័យ។

ខាងក្រោមនេះជាវិធី ៥ យ៉ាងដែលមានឥទ្ធិពលបំផុសទឹកចិត្តយើង ទោះបីយើងគ្មានអ្នកណានៅចាំជួយគាំទ្រ៖

១. សរសេរផែនការ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជំរុញខ្លួនឯងឲ្យទៅមុខជានិច្ច យើងត្រូវចាប់ផ្តើមសរសេរគោលដៅទាំងអស់របស់យើង។ មិនថាគោលដៅទាំងនោះមានភាពលំបាកខ្លាំងក្នុងការសម្រេចប៉ុនណា ឬវាតូចតាចងាយនឹងសម្រចបានក៏ដោយ យើងចាំបាច់ត្រូវសរសេរវាចុះដើម្បីអនុវត្តគោលដៅមួយជំហានម្ដងៗ។ បើវាជាគោលដៅដ៏ធំត្រូវបានបំបែកទៅជាគោលដៅតូចជាងមុន ហើយប្រមូលរឿងតូចៗទាំងនោះឲ្យទៅជាធំ។ វិធីនេះនឹងជួយតម្រង់គំនិតរបស់យើងដោយធ្វើឱ្យយើងចង់បន្តគោលបំណងមិនព្រមឈប់។

២. បណ្ដុះភាពវិជ្ជមាន

យើងអាចដកយកភាពអវិជ្ជមានចេញពីជីវិតបាន។ ការខកចិត្ត និងភាពឈឺចាប់ពិតជាចៀសមិនផុតទេនៅក្នុងជីវិតមនុស្សម្នាក់ៗ ប៉ុន្តែយើងមិនត្រូវផ្ដេកផ្ដួលលើបញ្ហាឡើយ។ បញ្ឈប់ការគិតដែលនាំឲ្យយើងស្មុគស្មាញហួសប្រមាណពីពេលនេះទៅ ហើយប្ដូរការគិតទិសឆ្ពោះទៅរកត្រឹមត្រូវ និងអ្វីដែលល្អៗ។ តាមច្បាប់ស្រូបទាញនិយាយថា បើយើងគិតរបស់អ្វី យើងនឹងទាញបានរបស់នោះ។ ដូច្នេះត្រូវរៀនបើកចិត្តទូលាយ និងគិតអ្វីដែលអាចទៅរួចជានិច្ច។

៣. ចេះអត់ធ្មត់

មនុស្សយើងនិយមធ្វើអ្វីលឿនៗ ​ប៉ុន្តែរំពឹងលទ្ធផលយូរអង្វែង វាពិតជាមិនអាចទៅរួចឡើយ។ លើលោកនេះគ្មាននរណាជោគជ័យដោយមិនធ្លាប់ជួបបរាជ័យនោះទេ។ មេរៀនពីបុគ្គលទាំងនោះ ជាកម្លាំងជំរុញយើងឲ្យចេះអត់ធ្មត់សង្កត់ចិត្ត ព្យាយាមម្ដងហើយម្ដងទៀត នៅពេលដែលយើងមិនទាន់សមបំណង។ គិតថា មនុស្សជោគជ័យទាំងឡាយត្រូវប្តេជ្ញាចិត្តខ្លាំងបំផុតទម្រាំសម្រេចកិច្ចការមួយៗ​ រីឯយើងក៏ដូចគ្នាដែរ ត្រូវអត់ធ្មត់ខ្លាំងបំផុត។

៤. រៀនបន្ទាបខ្លួន

បើយើងអាចធ្វើបាននូវវិធីទាំងប៉ុន្មានខាងលើ ក៏មិនទាន់អាចចាត់ទុកថា អាចគ្រប់គ្រងខ្លួនឯងនៅឡើយទេ យើងត្រូវអនុវត្តវិធីទី ៤ នេះឲ្យបានផងដែរ។ ការបន្ទាបខ្លួនមិនមែនជាវិធីធ្វើឱ្យយើងទទួលជោគជ័យឡើយ ប៉ុន្តែវានឹងជួយយើងឲ្យលះបង់ភាពលោភលន់ និងភាពអាត្មានិយម ដែលជាចំណែកមួយក្នុងការនាំយើងឆ្ពោះទៅរកផ្លូវខុស។ ចងចាំជានិច្ចថា ការបន្ទាបខ្លួនមិនមែនជា រឿងថោកទាប តែជារឿងធ្វើឲ្យយើងកាន់តែថ្លៃថ្នូរ។

៥. យើងអាចគ្រប់គ្រងខ្លួនឯងបាន

ពេលខ្លះយើងបាត់បង់ការងារ ជម្លោះគ្រួសារ លទ្ធផលការសិក្សាមិនបានល្អ និងបញ្ហាផ្សេងទៀតដែលយើងហាក់ពិបាកទទួលយក ហើយយល់ថាខ្លួនឯងមិនអាចគ្រប់គ្រងអ្វីដែលកើតឡើងនៅក្នុងជីវិតបានសោះ។ កុំតឹងតែងពេកអី នរណាក៏ចៀសបញ្ហាមិនរួចដែរ។ គិតបែបនេះវិញល្អទេ? ប្រៀបជីវិតរបស់យើងដូចទៅនឹងសៀវភៅមួយក្បាលអ៊ីចឹង  អ្វីដែលមាននៅជំពូកបន្ទាប់ គឺអាស្រ័យលើយើងទាំងស្រុងជាអ្នកសរសេរវា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Dumb Little Man

ចុចអាន៖ ឧបសគ្គ​ ៥ យ៉ាង​ក្នុង​ជីវិត​ ត្រូវ​តែ​ជម្នះ​ដើម្បី​ក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​​មុន

ចុចអាន៖ ជួបរឿងទុក្ខព្រួយ? មកអានឃ្លាប្រយោគដែលផ្ដល់ថាមពលវិជ្ជមានដល់ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម