KPT+
បើឪពុកម្ដាយមិនគាំទ្រគោលដៅជីវិតរបស់កូន គួរធ្វើដូចម្តេចវិញ?
គ្រប់គ្នាមានគោលដៅជីវិត! ការធ្វើតាមគោលដៅ មានន័យថា បានសម្រេចក្ដីសុបិនរបស់ខ្លួន ហើយវាជាជីវិតដ៏អស្ចារ្យមួយ។ មនុស្សណាគ្មានក្តីស្រមៃ គ្មានគោលដៅច្បាស់លាស់ មែងតែងតែរស់នៅ ហាក់មិនមានន័យអ្វី ហើយរមែងចំណាយពេលមិនបានជាប្រយោជន៍អ្វីសោះ។
ចុះបើអ្នកខ្លះមានគោលដៅហើយ តែឪពុកម្ដាយមិនគាំទ្រ គួរគិតម៉េចវិញ?
ខាងក្រោមនេះជាគន្លឹះទាំង ៥ យ៉ាងដែលអ្នកគួរអាន ដើម្បីស្វែងយល់ពីឪពុកម្ដាយដែលបដិសេធអ្នក៖
១. ព្យាយាមយល់ពីកង្វល់ពួកគាត់

បើឪពុកម្ដាយជំទាស់នឹងជម្រើសអាជីពរបស់អ្នក សូមព្យាយាមយល់ពីមូលហេតុទាំងនោះសិន។ សួរខ្លួនឯងសិនថា ហេតុអ្វីពួកគាត់ជំទាស់នឹងអាជីពនេះ?
វាអាចដោយសារតែពួកគាត់យល់ថា អ្នកនឹងមិនទទួលបានប្រាក់ចំណូលល្អ ហើយថែមទាំងគ្មានស្ថិរភាព ក៏ដូចជាប្រឈមហានិភ័យផ្សេងទៀត។ល។ ឪពុកម្ដាយដែលមានវ័យចំណាស់ រមែងអាចមើលដឹងពីបញ្ហាដែលកើតមានឡើង មុនយើងទៅទៀត។
២. និយាយជាមួយឪពុកម្ដាយ
កុំចាប់ផ្ដើមជាមួយការចោទប្រកាន់ពួកគាត់ ប៉ុន្តែព្យាយាមសួរពួកគាត់វិញ ហើយពន្យល់ពីគោលបំណងរបស់អ្នក។ បន្ទាប់មកស្ដាប់ដោយមិនលម្អៀង ហើយថ្លឹងថ្លែងហេតុផលរវាងយើងនិងគាត់។
វាមិនចម្លែកឡើយ ដែលយើងធំឡើងនៅយុគសម័យខុសគ្នាពីឪពុកម្ដាយ។ អាចថាឪពុកម្ដាយរបស់យើង ធ្លាប់រស់នៅនៅក្នុងពិភពលោកមួយដែលមិនមែនជាសម័យឌីជីថល។ ដូច្នេះ គាត់មានអាកប្បកិរិយា និងចិត្តគំនិត ខុសពីជំនាន់យើង។
៣. អះអាងខ្លួនឯងឲ្យពួកគាត់ជឿជាក់

បើឪពុកម្ដាយរបស់អ្នកនៅតែជំទាស់ សូមគូសបន្ទាត់ ហើយដាក់ជំហរអះអាងមួយ ឱ្យពួកគាត់ដឹងថា អ្នកយល់ពីបំណងល្អរបស់គាត់មកលើអ្នក ប៉ុន្តែអ្នកក៏ចង់សាកល្បងវា ហើយស្វែងរកផ្លូវរបស់ខ្លួនឯង។
ប្រាប់ពួកគាត់ សូមកុំបារម្ភ! អ្នកនឹងធ្វើឱ្យពួកគាត់មានមោទកភាពចំពោះអ្នក!
៤. ប្រឹងបោះជំហានទៅមុខឱ្យពួកគាត់មើលឃើញជោគជ័យ
ដើម្បីចាប់ផ្ដើមជោគជ័យនៃគោលដៅ វាមិនសុទ្ធតែអាស្រ័យលើការយល់ព្រមពីឪពុកម្ដាយឡើយ។ ទោះបីជាពួកគាត់បណ្ដេញចេញពីផ្ទះ ឬកាត់ប្រាក់ចាយវាយប្រចាំថ្ងៃ (បើអ្នកនៅពឹងផ្អែកលើហិរញ្ញវត្ថុពួកគាត់) អ្នកត្រូវតែបន្តដំណើរទៅមុខ ធ្វើយ៉ាងណាឱ្យពួកគាត់ឃើញថា អ្នកប្រឹងប្រែងប៉ុនណា ហើយការខិតខំនោះ ប្រាកដជាជោគជ័យនៅថ្ងៃខាងមុខ។
៥. និយាយតិច មានសកម្មភាពច្រើន

ការនិយាយច្រើន វាគ្មានន័យអីទេ បើមិនលេចចេញជាលទ្ធផលបង្ហាញពួកគាត់។ ប្រសិនបើអ្នកគិតតែព្យាយាមនិយាយ ប៉ុន្តែឪពុកម្ដាយមិនស្ដាប់ សូមធ្វើឲ្យគោលដៅរបស់អ្នកសម្រេចសិន ហើយបង្ហាញលទ្ធផលទាំងនោះប្រាប់ពួកគាត់។
ចង់ឲ្យឪពុកម្ដាយជឿជាក់លើអ្នក ចូរបង្ហាញពួកគាត់ពីសមិទ្ធិផល!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?
ចុចអាន៖ ៧ យ៉ាងនេះអ្នកដែលមានយុវតីវ័យ២០ ឆ្នាំក្នុងបន្ទុកគួរយល់ដឹង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


