KPT+
សម្រង់សម្ដីល្អៗ អានហើយមានកម្លាំងចិត្តតស៊ូក្នុងជីវិត
វិថីជីវិតមនុស្សគ្រប់រូប ចៀសមិនផុតពីការប្រទះនូវរឿងរ៉ាវសប្បាយ កើតទុក្ខ បរាជ័យ និងជោគជ័យឡូកឡំគ្នាឡើយ។ គ្រាន់តែពេលខ្លះពួកគេនៅតែព្យាយាមបន្តដំណើរទៅមុខ ដើម្បីសម្រេចបំណង ដើម្បីបង្កើតសុភមង្គលសម្រាប់ខ្លួនឯង។
ក្នុងនោះដែរ ដើម្បីជាការលើកកម្លាំងចិត្តបន្ថែម KPT Plus បានស្រង់ប្រយោគពីបុគ្គលល្បីៗក្នុងលោក ដែលយើងអាចយកទៅពិចារណានិងអនុវត្តបានក្នុងដំណើរជីវិតខ្លួន។
១. សម្ដីលើកទឹកចិត្ត
Warren Buffett “អ្នកត្រូវតែធ្វើរឿងត្រឹមត្រូវមួយចំនួនប៉ុណ្ណោះ រហូតដល់អ្នកមិនធ្វើរឿងខុសច្រើនក្នុងជីវិត” ។
Louisa May Alcott “អ្នកដែលជឿជាក់ ជាមនុស្សខ្លាំង រីឯអ្នកដែលសង្ស័យ ជាមនុស្សកំសោយ។ ជំនឿដ៏ខ្លាំងក្លា តែងនាំមុខទង្វើដែលអស្ចារ្យជានិច្ច” ។
Walt Disney “រាល់ទុក្ខលំបាក បញ្ហា និងឧបសគ្គដែលខ្ញុំមានទាំងប៉ុន្មាន បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សរឹងមាំ។ អ្នកអាចមិនចាប់អារម្មណ៍នៅពេលដែលវាកើតឡើង ប៉ុន្តែភាពខកបំណងអាចជារឿងល្អបំផុតសម្រាប់អ្នកលើលោកនេះ” ។
Abdul Kalam “ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្ម អ្នកត្រូវតែបូជាចិត្តចំពោះគោលដៅរបស់អ្នក” ។
Winston Churchill “មនុស្សទុទិដ្ឋិនិយមមើលឃើញក្តីលំបាកនៅគ្រប់ឱកាស រីឯអ្នកសុទិដ្ឋិនិយមមើលឃើញឱកាសគ្រប់កិច្ចការលំបាក” ។
២. ភាពច្នៃប្រឌិត
Thomas Edison “អ្នកត្រូវការភាពស្រមើស្រមៃ និងរបស់ដែលគេមិនត្រូវការ ដើម្បីច្នៃប្រឌិត” ។
J.K. Rowling “មានអ្នកខ្លះមិនចង់ស្រមើស្រមៃទាល់តែសោះ។ ពួកគេមិនចង់ធ្វើអ្វីឱ្យហួសពីព្រំដែនរបស់ពួកគេទេ ហើយក៏មិនចង់មានអារម្មណ៍ខ្វាយខ្វល់ដូចជា ចង់មានជីវិតរស់នៅភពផ្សេងនោះទេ” ។
Jeff Bezos “ដើម្បីចាកចេញពីពិភពដ៏ចង្អៀត អ្នកត្រូវបង្កើតផ្លូវមួយឱ្យខ្លួនឯង” ។
Alfred Hitchcock “មានគំនិត គឺមានអ្វីៗទាំងអស់” ។
Richard Branson “ការបង្កើតការគិតដោយទេពកោសល្យល្អបំផុត គឺជាល្បែងផ្លាស់ប្តូរមនុស្សមិនធម្មតា” ។
Warren Buffett “ចូរប្រុងប្រយ័ត្ននៅពេលគ្រប់គ្នាមានភាពលោភលន់ តែត្រូវលោភលន់នៅពេលដែលខ្លួនភ័យខ្លាច” ។
គ្មាននរណាមិនធ្លាប់កើតទុក្ខ មិនធ្លាប់យំ មិនធ្លាប់ដួល និងមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែពួកគេចេះជូតទឹកភ្នែកខ្លួនឯង និងចេះក្រោកឈរបន្តទៅមុខជានិច្ច។ យើងក៏ដូចគ្នាដែរ យើងអាចលើកទឹកចិត្តខ្លួនឯងបាន ទោះស្ថិតក្នងកាលៈទេសៈដ៏លំបាកក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មេរៀនជំរុញភាពជោគជ័យ ៥ យ៉ាងពីលោក Thomas Edison
ចុចអាន៖ សហគ្រិនល្បីៗក្នុងពិភពជំនួញ តែងមានចរិត៥នេះស្រដៀងគ្នា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


