KPT+
អ្នកនាំពាក្យអប់រំ លើកទឹកចិត្តសាលារៀនជួយបំប៉នបន្ថែម ដល់សិស្សប្រឡងបាក់ឌុប
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនសូមជួយបង្រៀនបំប៉នបន្ថែមដល់សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបរហូតដល់ថ្ងៃប្រឡង ដើម្បីឱ្យពួកគាត់មានសមត្ថភាពកាន់តែខ្ពស់ទទួលបានលទ្ធផលល្អប្រសើរ។

អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២៤ នេះថា ការបង្រៀនបំប៉នបន្ថែមនឹងជួយឱ្យសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននូវចំណេះដឹងបន្ថែមពីការរៀននៅក្នុងថ្នាក់ និងជួយធ្វើឱ្យការប្រឡងរបស់សិស្សទទួលបានជោគជ័យ។

យ៉ាងណាក៏ដោយ អ្នកស្រីបានណែនាំដល់សិស្សត្រូវខិតខំសិក្សារៀនសូត្រ និងឈ្វេងយល់ឱ្យបានច្បាស់ពីនីតិវិធីប្រឡង និងគោរពគោលការណ៍ប្រឡងឱ្យបានខ្ជាប់ខ្ជួន ចៀសវាងប្រព្រឹត្តខុសឆ្គងនាំឱ្យខនខាន ឬប៉ះពាល់ដល់ការចូលរួមប្រឡង ព្រមទាំងស្រាវជ្រាវវិញ្ញាសាប្រឡងចាស់ៗ និងហាត់ធ្វើបន្ថែមដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ទន្ទឹមនឹងនេះ អ្នកស្រីក៏បានណែនាំដល់សិស្សត្រូវ បរិភោគចំណីងាហារ និងសម្រាកឱ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពឱ្យបានល្អដើម្បីត្រៀមលក្ខណៈចូលរួមប្រឡងនាពេលឆាប់ឆាបៗមុខនេះ។

គួរបញ្ជាក់ថា សម័យប្រឡងឆ្នាំ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃ ០៨ តុលា ២០២៤។ ឆ្នាំមុន ក្រសួងអប់រំបានរៀបចំការប្រឡងបាក់ឌុបនៅ ថ្ងៃទី០៦ វិច្ឆិកា ២០២៣ ដោយមានបេក្ខជនប្រឡងជាប់ចំនួន ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩% ក្នុងនោះមានសិស្សជាប់និទ្ទេសA ចំនួន ១ ៦៧៣ នាក់ និទ្ទេសB ចំនួន ៦ ៩៦៤ នាក់ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់ និទ្ទេសD ៣៤ ២៤៦ នាក់ និងនិទ្ទេសE ចំនួន ៣៧ ២៦៩ នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


