KPT+
ព្រះនាង IMAN AFZAN កំពូលអ្នកតស៊ូមតិផ្នែកផ្លូវចិត្តឲ្យស្ត្រីនៅម៉ាឡេស៊ី
Tengku Puteri Iman Afzan ជាខ្សែរាជវង្សរាប់ពាន់ឆ្នាំ និងជាបុត្រីរបស់ស្ដេចនៃប្រទេសម៉ាឡេស៊ី គឺព្រះអង្គ Sultan Abdullah Sultan Ahmad Shah និងភរិយាទី ២ តារាសម្ដែង Julia Rais ។
ទោះបីជារូបរាងនិងសម្រស់ស្រស់ស្អាត មិនអាចប្រកែកបានក៏ដោយ ក៏ស្ត្រីវ័យ ២៧ ឆ្នាំរូបនេះបានបញ្ជាក់ថា ការធ្វើជាព្រះនាងគឺលើសពីឋានៈវណ្ណៈខ្ពស់ និងរបៀបរស់នៅដ៏អស្ចារ្យ។
នេះគឺជារឿងរ៉ាវទាំងទាំង ៥ របស់ព្រះនាងបានធ្វើកន្លងមក ៖
១. ព្រះនាងបានសិក្សានៅសាកលវិទ្យាល័យអង់គ្លេស Nottingham
Tengku Puteri Iman Afzan ដើរតាមគន្លងរបស់ព្រះករុណា ហើយបានចំណាយពេលជាច្រើនឆ្នាំនៅសកលវិទ្យាល័យនៃចក្រភពអង់គ្លេស។ ព្រះនាងបានសិក្សាផ្នែកនយោបាយនៅឯសាកលវិទ្យាល័យ Nottingham រហូតធ្វើឲ្យទីនោះក្លាយជាផ្ទះទី ២ របស់ព្រះនាង។
២. ព្រះនាងនិងស្វាមី Tengku Abu Bakar Ahmad មានកូនតូចនៃខ្សែរាជវង្ស

ព្រះនាងម៉ាឡេស៊ីមួយអង្គនេះ បានរៀបការជាមួយស្វាមី Tengku Abu Bakar Ahmad ដែលមានវណ្ណៈខ្ពស់ពីគ្រួសារអភិជនមួយនៅ Pahang កាលពីឆ្នាំ ២០១៨ ។
ថ្មីៗនេះពួកគេបានធ្វើពិធីខួបកំណើតដំបូងនៃកូនប្រុសរបស់ពួកគេគឺ Tengku Zayn Edin Shah ដែលជាការស្វាគមន៍ក្នុងត្រកូលរាជវង្ស។
៣. ជាអ្នកតស៊ូមតិផ្នែកសុខភាពផ្លូវចិត្ត

ដោយធ្លាប់បានឆ្លងកាត់ការថប់បារម្ភនៅវ័យជំទង់ ព្រះនាងដឹងថានេះជារឿងដែលមានសារៈសំខាន់ណាស់ ក្នុងការលុបបំបាត់ជំងឺផ្លូវចិត្ត ដូច្នេះហើយមនុស្សនឹងមិនទទួលរងនូវភាពស្ងៀមស្ងាត់ឡើយ។
ចាប់តាំងពីពេលនោះមក ព្រះនាងបានទទួលតួនាទីជាអ្នកឧបត្ថម្ភរាជរបស់សមាគមគាំទ្រការយល់ដឹងអំពីជំងឺផ្លូវចិត្ត (MIASA) ដើម្បីរកមូលហេតុបន្ថែមទៀត។
៤. ព្រះនាងបានផ្ដល់អំណាចដល់ស្ត្រីដទៃទៀត

តាមរយៈការផ្ដួចផ្ដើមគំនិតនិងការសហការគ្នា ព្រះនាងក៏បានបង្វែរការយកចិត្តទុកដាក់លើស្ត្រីដែលធ្វើការ ជាពិសេសក្នុងនាមជាម្ដាយមួយរូប ព្រះនាងបាននិយាយប្រាប់កាសែត New Straits Times ថា “ ខ្ញុំគិតថាការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី មិនត្រឹមតែត្រូវបានគេមើលឃើញនៅក្នុងតួនាទីនៃភាពជាអ្នកដឹកនាំនិងប្រាក់ខែស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺនៅក្នុងវិស័យសុខភាពផ្លូវចិត្ត។
ស្ត្រីគួរតែដឹងថា ពួកគេអាចស្នើសុំជំនួយ ហើយសង្គមកំពុងតែស្វែងរកពួកគេ ជំនួសឲ្យពួកគេត្រូវមានស្មាច្រើនជាងអ្វីដែលពួកគេអាចគ្រប់គ្រងបាន” ។
៥. ព្រះនាងគឺជាមនុស្សស្រីដែលស្រលាញ់ឆ្មារខ្លាំង
នៅពេលទំនេរពីការងារ ព្រះនាងនៃខ្សែរាជវង្សអង្គនេះ ចូលចិត្តចែករំលែកទិដ្ឋភាពផ្សេងទៀតនៃខ្លួនព្រះនាងផ្ទាល់តាមអ៊ីនធឺណិត។
Tengku Puteri Iman Afzan ឧស្សាហ៍បង្ហោះរូបថតជាច្រើនសន្លឹករបស់ក្រុមគ្រួសារព្រះនាង ក៏ដូចជាដំណើរផ្សងព្រេងនៅឯបរទេស ជាមួយសត្វឆ្មាជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖រដ្ឋអ្នកមានទាំង ៦ ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ
ចុចអាន៖៤យ៉ាងកម្រមានអ្នកដឹង ពីលោកប្រធានាធិបតីវៀតណាម NGUYEN PHU TRONG
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


