KPT+
ចង់ឈប់ធ្វើការចេញរកស៊ីខ្លួនឯង ធ្វើ៥យ៉ាងភ្លាមចាប់ពីពេលនេះ
អត្ថបទនេះមិនបង្រៀនអ្នកឲ្យចេញរកស៊ីធ្វើអ្វីខ្លះទេ តែវានឹងប្រាប់អ្នកថា ចង់ក្លាយជាអ្នករកស៊ីត្រូវមានអ្វីខ្លះ។
បើពេលនេះអ្នកកំពុងធ្វើការឲ្យគេ ចូរស្វែងយល់ថា តើអ្នកមានចំណេះទំាងនេះហើយឬនៅ?
១ ដំណោះស្រាយបញ្ហា(៥០ពិន្ទុ)
បើបញ្ហានៅកន្លែងបច្ចុប្បន្នអ្នកមិនដែលធ្លាក់សាកដោះស្រាយឲ្យបានផង អ្នកនៅស្ទើរណាស់ ! ចង់បានឈ្មោះជា CEOក្រែងតែចុងក្រោយមានជម្ងឺធ្លាក់ទឹកចិត្តទៅវិញ ។
២ ស្វែងរកទីផ្សារឬបង្កើតកេរ៍ឈ្មោះ(៥០ពិន្ទុ)

នៅកន្លែងបច្ចុប្បន្នកេរ្តិ៍ឈ្មោះអ្នកល្អឬនៅ? អ្នកបានការសរសើរ?អ្នកពូកែPRឬនៅ? អ្នកស្គាល់Productច្បាស់ឬនៅ? អ្នកស្គាល់អតិថិជនក្រុមគោលដៅឬនៅ? បើចម្លើយ«នៅ»មានច្រើន គួរនៅបន្តខំរៀនសិនទៅ។
៣ ស្វែងរកការគាំទ្រ(៥០ពិន្ទុ)

អ្នកមានគោលដៅច្បាស់ហើយជឿថាអាចធ្វើឲ្យអ្នកដទៃព្រមដើរតាមដែរ? អ្នកជាមនុស្សមាន Leadership ឬគ្រាន់តែមានជំនឿម្នាក់ឯងគ្មានអ្នកណាព្រមជឿ?
៣ ចំណេះដឹងហិរញ្ញវត្ថុនិងរៀបចំផែនការ(៥០ពិន្ទុ)
អ្នកមានចំណេះទាក់ទងនិងលំហូរលុយព្រមទាំងចេះគោរពផែនការចេះប្រើពេលវេលាដែរអត់?
៥ ឥរិយាបថវិជ្ជមានរបស់អ្នកស្ថិតក្នុងពិន្ទុលើមធ្យម?(១០០ពិន្ទុ)
ប្រសិនចេញរកស៊ី ហើយអ្នកមិនចេះទប់ចិត្ត មិនចេះតស៊ូរៀនសូត្រ មិនមានវិន័យមិនចេះដាក់ខ្លួន មិនចេះទំនាក់ទំនង និងមិនចេះទូទាត់វិភាគថ្លឹងថ្លែងស្រមៃមើលខ្លួនឯងចុះ។

ទំាងប្រាំចំណុចនេះបើបូកចូលគ្នា អ្នកទទួលបានលើសពី២០០ពិន្ទុ KptPlus លើកទឹកចិត្តអ្នកឲ្យចាប់ផ្តើមរបរផ្ទាល់ខ្លួនចុះ។ ប្រសិនក្រោមនេះ ចូរប្រញាប់ទៅប្រមូលការងារអ្នកមកធ្វើដើម្បីលត់ដំយកពិន្ទុបន្ថែមសិន មុនចាកចេញ។
ចូរចាំថា ទៅណាក៏ដោយ ឥរិយាបថវិជ្ជមានជាគន្លឹះជោគជ័យ។ មនុស្សអំណួតនិងបំប៉ោងជាទូទៅ និងបរាជ័យ៕
សំណាងល្អ!
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖ចៅហ្វាយរូបណាដែលនិយាយពាក្យទាំងនេះ មិនទាន់សក្ដិសមនឹងតួនាទីនៅឡើយ
ចុចអាន៖មនុស្សអវិជ្ជមាន សម្គាល់តាមចរិតរិះគន់និងវិភាគស្វែងរកតែកំហុសអ្នកដទៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


