KPT+
ចិត្តសាស្ត្រលើកទឹកចិត្តបុគ្គលិកតាមភោជនីយដ្ឋាន យកបេះដូងទៅធ្វើការ
មានម្ចាស់ភោជនីយដ្ឋានច្រើននាក់ណាស់បើកដំណើរការអាជីវកម្ម ដោយមិនដឹងពីសារៈសំខាន់នៃធនធានមនុស្សនៅក្នុងប្រតិបត្តិការភោជនីយដ្ឋានរបស់ខ្លួនឡើយ។ មិនថាម្ហូបអាហារនៅហាងរបស់ពួកគេឆ្ងាញ់ប៉ុណ្ណា ឬមានទីតាំងល្អប៉ុណ្ណាក៏ដោយ បើបុគ្គលិកមិនមានភាពរាក់ទាក់ដាក់ភ្ញៀវ និងគ្មានស្មារតីបម្រើសេវាកម្ម នោះអតិថិជននឹងមិនចង់ត្រឡប់មកហាងម្តងទៀតទេ។ ហេតុនេះ ការយល់ដឹងពីចិត្តសាស្រ្តលើកទឹកចិត្តបុគ្គលិកឲ្យខំធ្វើការជារឿងសំខាន់ដែលគ្រប់ភោជនីយដ្ឋានត្រូវតែចេះ។
បង្ហាញឥរិយាបថគំរូឲ្យបុគ្គលិក

ជាម្ចាស់ ឬអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ ចង់ឬមិនចង់ឲ្យបុគ្គលិកធ្វើតាម ក៏ពួកគេចាំចម្លងសកម្មភាពរបស់យើងដែរ។ បើយើងមានមុខក្រញែក្រញ៉ូវ ឬខឹងសម្បា ហើយឡូឡាដាក់គេដាក់ឯង ប្រាកដណាស់បុគ្គលិកនឹងបម្រើសេវាកម្មដល់អតិថិជនតាមរបៀបដូចគ្នា! ប៉ុន្តែបើយើងមានទឹកមុខញញឹមស្រស់ថ្លា និងមានឥរិយាបទល្អ វានឹងនាំឲ្យបុគ្គលិកយកជាគំរូតាមដូចគ្នាដែរ។
កុំដាក់កំហុសលើបុគ្គលិកទទួលភ្ញៀវ

បុគ្គលិកទទួលភ្ញៀវគឺជាបុគ្គលិកជួរមុខនៃភោជនីយដ្ឋាន ពេលខ្លះពួកគេត្រូវប្រឈមមុខជាមួយភ្ញៀវដែលមិនសប្បាយចិត្ត ទោះបីបញ្ហានោះនៅក្រៅការទទួលខុសត្រូវរបស់ពួកគេក៏ដោយ។ ក្នុងករណីមានកំហុសក្រៅការទទួលខុសត្រូវរបស់បុគ្គលិកទទួលភ្ញៀវ ឬមានភ្ញៀវស្ដីឲ្យ ឬបញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់ពួកគេ យើងគួរផ្តល់ជាអាហារពិសេសក្នុងហាងហ្វ្រីលើកទឹកចិត្តដល់បុគ្គលិកនោះ។
បង្ហាញការគោរពដល់បុគ្គលិកទាំងអស់
នៅក្នុងភោជនីយដ្ឋានតែងមានច្បាប់ទម្លាប់ និងឋានៈខុសៗគ្នា ប៉ុន្តែមនុស្សគ្រប់គ្នាដែលជាបុគ្គលិកគឺជាអ្នកដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មដំណើរការទៅរួចជាប្រចាំថ្ងៃ និងជាអ្នកដែលរួមគ្នាបង្កើតភាពជោគជ័យដល់ភោជនីយដ្ឋានទាំងមូល។ យើងត្រូវធ្វើឲ្យប្រាកដថា ខ្លួនផ្តល់ការគោរពឲ្យតម្លៃទៅដល់បុគ្គលិកក្រោមបង្គាប់គ្រប់គ្នា ដោយមិនលម្អៀងទៅខាងណាឡើយ។
លើកទឹកចិត្តឲ្យមានបរិយាកាសរីករាយខ្លះ
ជាទូទៅដំណើរការអាជីវកម្មមួយ គឺត្រូវការភាពម៉ត់ចត់ច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់ ប៉ុន្តែមិនមែនមានន័យថា យើងមិនគួរបង្កើតការសប្បាយខ្លះនៅកន្លែងការងារឡើយ។ ក្នុងនាមជាអ្នកគ្រប់គ្រង គួរធ្វើអ្វីម៉្យាងនៅពេលឃើញបុគ្គលិកនឿយហត់នឹងការងារ ដើម្បីបង្កើតបរិយាកាសរីករាយនៅកន្លែងការងារនិងលើកទឹកចិត្តឲ្យបុគ្គលិកមានឥរិយាបទល្អ ទោះបីជាពួកគេហត់អស់កម្លាំងក្នុងការធ្វើការក៏ដោយ។
សុំគំនិតយោបល់ពីបុគ្គលិក

ស្នើសុំមតិកែលម្អពីបុគ្គលិក ដើម្បីស្វែងរកវិធីធ្វើយ៉ាងណាបង្កើនការលូតលាស់នៃភោជនីយដ្ឋាន។ ពួកគេអាចនឹងមានគំនិតកែប្រែមុខម្ហូប ការបង្កើតកម្មវិធីប្រូម៉ូសិន ឬច្បាប់ទម្លាប់ផ្សេងៗក្នុងភោជនីយដ្ឋានឲ្យកាន់តែប្រសើរ។ យើងអាចបង្កើតប្រអប់មួយសម្រាប់បុគ្គលិកដើម្បីសរសេរមតិកែលម្អដោយមិនបញ្ចេញឈ្មោះបាន។ ការធ្វើរបៀបនេះ វានឹងធ្វើឲ្យពួកគេយល់ថាពួកគេជាផ្នែកមួយនៃម្ចាស់ភោជនីយដ្ឋាន នៅពេលយើងធ្វើតាមមតិរបស់ពួកគេ។
ផ្តល់រង្វាន់ដល់បុគ្គលិក
បុគ្គលិកមួយចំនួនយល់ថាអ្នកគ្រប់គ្រង ឬចៅហ្វាយនាយ មិនបានផ្តល់ការគាំពារ ឬការលើកទឹកចិត្តដល់បុគ្គលិក ឬយល់ថាខ្លួនខិតខំធ្វើការខ្លាំងដែរ ប៉ុន្តែមិនទទួលបានការលើកទឹកចិត្តទាល់តែសោះ។ ដូច្នេះការបង្កើនការលើកទឹកចិត្តដល់បុគ្គលិកក្នុងភោជនីយដ្ឋានជារឿងសំខាន់មួយ និងចុងក្រោយ កុំភ្លេចនិយាយពាក្យអរគុណដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការចូលរួមលើកស្ទួយភោជនីយដ្ឋាន ជាពិសេសនៅក្នុងពិធីជប់លៀងបំណាច់ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖លុបចោលទម្លាប់ទំាងនេះចេញពីជីវិតម្តងមួយៗ អនាគតនឹងប្រពៃ
ចុចអាន៖បើអ្នកមានអារម្មណ៍ទាំងនេះ លាឈប់ថ្ងៃនេះ ជារឿងត្រឹមត្រូវ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


