អាជីព
បើអ្នកមានអារម្មណ៍ទាំងនេះ លាឈប់ថ្ងៃនេះ ជារឿងត្រឹមត្រូវ
មនុស្សគ្រប់គ្នា តែងមានថ្ងៃមិនល្អនៅកន្លែងធ្វើការ តែមិនមែនរាល់ថ្ងៃ មិនមែនដល់ថ្នាក់ដេកមិនលក់ ព្រឹកឡើងននៀលមិនចង់ទៅ ដូចក្មេងចង់តែគេចសាលានោះទេ។
ឥឡូវនេះការលាឈប់ពីការងារ គួរតែយកមកពិចារណា ប្រសិនអ្នកមានអារម្មណ៍ទំាងប៉ុន្មានខាងក្រោម៖
១ ចូលគេងរាល់យប់ ស្រមៃឃើញតែកន្លែងហើយក្រោកមកកាលណា ខ្លាចម៉ោង ៨ ម៉ោងនៅឯការិយាល័យ ខ្លាចមេ ខ្លាចការងារដែលតែងគរជាគំនរដូចភ្នំ ខ្លាចពាក្យដែលបន្ទោសស្តី ខ្លាចការប្រជុំដែលគ្មានមាតិកា ខ្លាចឃើញមនុស្សដែលមិនធ្វើការតែអែបអបទទួលបានការសរសើរ ខ្លាចថា ខ្លួនអត់ធ្វើអីសោះក៏ចាំតែខុស។
២ អារម្មណ៍ឈឺរាល់ថ្ងៃ។ ពីមុនអត់ចេះស្រវឹង ឥឡូវល្ងាចណាក៏ចង់កាត់សាញ។ ស្រាពីរបីកែវរាល់យប់ព្រោះពិបាកចិត្តរឿងកន្លែងធ្វើការមែនទេ? តើអ្នកធ្វើការច្រើនម៉ោងហើយអត់ពេលហាត់ប្រាណ គ្មានលុយញ៉ាំអាហារ ថែមទំាងបន្លាចក្នុងការគេងទៀត?
គ្មានការងារណាដែលសមនឹងលះបង់សុខភាពរបស់យើងឡើយ។ វិលមកហូបបាយកករកការងារថ្មីល្អជាងឆ្កួតទាន់។
៣ មានអារម្មណ៍ថា ធ្លាប់លះបង់តែគ្មានតម្លៃ។ មិត្តរួមការងារ មិនចូលចិត្ត ក្រុមការងារកេងចំណេញ ឲ្យយើងធ្វើម្នាក់ឯង គេឈ្លោះគ្នាសង្គ្រាមក្តៅត្រជាក់ងងឹតមុខរាល់ថ្ងៃ គ្មានដំណោះស្រាយព្រោះជម្លោះនាំំមកពីថ្នាក់លើតដល់ក្រោម ព្រោះទម្លាប់និយាយពីក្រោយខ្នងនិងបែងចែកបក្សពួក។

៤ អារម្មណ៍គ្មានការជឿនលឿនសោះ។ កុំខ្ជះខ្ជាយពេលវេលាក្នុងទីតាំងដែលមិនផ្តល់ឱកាសសម្រាប់ការរីកចម្រើន។ ការលះបង់ពេលវេលានិងកម្លាំងរបស់អ្នកទៅឲ្យក្រុមហ៊ុនដែលមិនគាំទ្រវឌ្ឍនភាពនៃអាជីពរបស់អ្នកឬរីកចម្រើនជាមួយអ្នកនឹងរារាំងការអភិវឌ្ឍអាជីពរបស់អ្នកក្នុងរយៈពេលវែង។
៥ មានមិត្តរួមការងារជាបុគ្គលិកខ្សោយសិលធម៌ វ័យចាស់ជ្រុល ឬក្មេងជ្រុល ចាស់ពូកែត្អូញត្អែរឥតឈប់ឈរ សតិអារម្មណ៍ បើក្មេងវិញមិនយកចិត្តទុកដាក់ ធ្វើអ្វីចុងដៃជើងសប្បាយច្រើនជាងមានវិន័យ ហើយចៅហ្វាយវិញមិនដែលឃើញមុខមកដោះស្រាយ រអ្នកមិនសប្បាយចិត្តជាប្រចាំ ទុទិដ្ឋិនិយមនៃបរិយាកាស អាចសម្លាប់ចំណង់ចំណូលចិត្ត ប្តូរយើងពីល្អទៅជាអាក្រក់ ពីឧស្សាហ៍ទៅជាខ្ចិល ពីមានផែនការទៅជាបណ្តោយតាមយថាកម្ម សមនឹងនៅទៀតដែរ?
៦ អារម្មណ៍ដែលមិនដឹងថាក្រុមហ៊ុននេះកំពុងធ្វើអ្វីឱ្យប្រាកដហើយគេពិតជាកំពុងលូតលាស់ឬដើរថយក្រោយ? តើអ្នកយល់ថា ខ្លួនអ្នកកំពុងតែស្ថិតនៅទីកន្លែងមួយត្រឹមត្រូវនៃគោលដៅជីវិត ឬវាគ្រាន់តែគ្មានជម្រើស។
បើអ្នកទម្លាប់រស់ដោយគ្មានជម្រើស វានឹងបែបនេះជារៀងរហូត។ ចូរផ្តល់សេរីភាពឲ្យខ្លួនអ្នកឡើង។ ពេលវេលាមានតម្លៃណាស់។ កុំបោះបង់ចោលពេលវេលា ក្នុងបរិយាកាសដែលងងឹតស្លុបរង់ចាំទទួលយកជម្ងឺផ្លូវចិត្តនិងការបញ្ចប់ទៅនូវអាជីពភ្លឺស្វាងរបស់អ្នក៕
ប្រែសម្រួល៖ចម្រើន តារា
ចុចអាន៖រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


