KPT+
ធ្លាប់មានអារម្មណ៍ថាខ្លួនមិនល្អគ្រប់គ្រាន់ អាចជាបញ្ហាផ្លូវចិត្ត អនុវត្តវិធីនេះភ្លាម
នៅពេលដែលយើងចង់ក្លាយជាផ្នែកមួយនៃក្រុម ប៉ុន្តែគិតថាយើងមិនល្អគ្រប់គ្រាន់ វាអាចធ្វើឱ្យយើងមើលស្រាលខ្លួនឯង នឹងមិនសប្បាយចិត្ត ហើយថែមទាំងតានតឹងក្នុងចិត្តថែមទៀត។
លុះត្រាតែយើងដោះស្រាយជាមួយអារម្មណ៍ទាំងនេះសិន ទើបធ្វើឲ្យអារម្មណ៍ដែលមិនចេះគ្រប់គ្រាន់ បានប្រសើរដូចគេ ៖
១. រកមូលហេតុដែលមិនល្អគ្រប់គ្រាន់

មូលហេតុ៖ តើអ្នកមិនសប្បាយចិត្តដោយសារតែមិត្តភ័ក្ដិ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងល្អមិនគ្រប់គ្រាន់ ដើម្បីជាផ្នែកមួយនៃក្រុមរបស់ពួកគេ?
ពេលខ្លះវាអាចជាអារម្មណ៍របស់យើងខ្លួនឯង វាមិនផ្អែកលើការពិតទាំងអស់ទេ តែលើអ្វីដែលយើងគិតថា អ្នកដទៃអាចគិតឬនិយាយអីពីយើង។
អ្នកដែលទទួលបានជោគជ័យគឺជាអ្នកដែលបដិសេធ មិនអនុញ្ញាតឲ្យយោបល់ជាន់ពន្លិច ឬការបដិសេធរបស់អ្នកដទៃ ធ្វើឱ្យពួកគេឈប់ទទួលបាននូវអ្វីដែលពួកគេចង់បានឡើយ។
២. ខុសពីគេមិនមែនខុសគេ

ដំបូងត្រូវរៀនឲ្យតម្លៃខ្លួនឯងសិន។ ទទួលយកថាយើងម្នាក់ៗគឺប្លែកពីគ្នា ហើយនោះក៏មានន័យថា មានយើងដែរ។ ទោះបីជាកូនភ្លោះ មាន DNA ដូចគ្នា ប៉ុន្តែបុគ្គលិកលក្ខណៈពួកគេគឺខុសគ្នា។
ប្រាប់ខ្លួនឯងថា ខ្ញុំពិសេស ខ្ញុំមានអំណោយនិងទេពកោសល្យដែលភ្ជាប់មកជាមួយ ការតុបតែងប្លែករបស់ខ្ញុំ គឺអំណោយដែលមិត្តភ័ក្ដិឬមិត្តរួមការងារប្រហែលជាមិនមាន។
៣. កុំព្យាយាមធ្វើដូចគេ
បញ្ហាគឺថានៅពេលមិត្តភ័ក្ដិនិងមិត្តរួមការងារ ហាក់ដូចជារីករាយនឹងជីវិត ហើយយើងមិនមាន។ ត្រូវគិតថា វានឹងល្អប្រសើរជាង ក្នុងការដែលយើងមិនទៅធ្វើដូចពួកគេ។
នៅពេលមនុស្សផ្សេងទៀតជោគជ័យ ហើយយើងហាក់ដូចជាតស៊ូដើម្បីទទួលជោគជ័យដែរ តែយើងធ្លាក់ទឹកចិត្ត ហើយសង្ឃឹមថាយើងអាចដូចពួកគេដែរ។ ប៉ុន្តែការព្យាយាមធ្វើដូចអ្នកដទៃ គឺឥតប្រយោជន៍ ហើយនឹងបញ្ចប់ដោយទឹកភ្នែក។
វាសមហេតុផលណាស់ ក្នុងការដែលយើងរៀនសូត្រពីភាពជោគជ័យរបស់អ្នកដទៃ។ ប៉ុន្តែយើងអាចស្រងាកចិត្ត បើយើងចង់ក្លាយជាពួកគេ។ ហេតុអ្វី? ដោយសារតែពួកគេមានលក្ខណៈ ប្លែកពីយើង។
៤.មើលពីពេលវេលានៃការចំណាយជាមួយនរណាម្នាក់
បើអារម្មណ៍មិនល្អរបស់អ្នក ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុគ្គល ឬក្រុមមិត្ត វាប្រហែលជាដល់ពេលដែលត្រូវគិតអំពីការចំណាយពេលតិច ជាមួយពួកគេហើយ។
អារម្មណ៍នៃជីវិតដែលជួបប្រទះជារឿយៗ ត្រូវបានផ្សារភ្ជាប់ ឬមានឥទ្ធិពលយ៉ាងខ្លាំងពីមនុស្សនៅជុំវិញយើង។
៥. ពីមិនល្អគ្រប់គ្រាន់ទៅល្អគ្រប់គ្រាន់
ចងចាំជំហានងាយៗទាំងនេះ៖ កោតសរសើរចំពោះភាពប្លែករបស់ខ្លួនឯង ឈប់ព្យាយាមធ្វើដូចមនុស្សដទៃទៀត។ អភិវឌ្ឍផ្នែកទាំងនោះនៃជីវិត ដែលផ្ដល់ឲ្យខ្លួនឯងនូវសេចក្ដីអំណរ និងការបំពេញចន្លោះខ្វះខាត។
ស្វែងរកមិត្តភ័ក្ដិថ្មី ប្រសិនបើអ្នកដែលនៅជុំវិញយើង បន្តធ្វើឲ្យអារម្មណ៍យើងឈឺចាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


