KPT+
មនុស្សល្អពិតនិងល្អសម្ដែងដូចគ្នាទេ?
ល្អពិតនិងល្អសម្ដែងគឺមិនបានដូចគ្នាទេ ល្អសម្ដែងគឺគេល្អតែមុខកាមេរ៉ា មុខសាធារណជនឬនៅមុខមនុស្សគេចង់បានផល និងចំពោះអ្នកណាដែលគេស្រលាញ់ចាប់ចិត្តប៉ុណ្ណោះ។ ដូចពាក្យគេថា ងាប់អ្នកណាងាប់ទៅ សំខាន់គឺគេរស់បានសុខសាន្ត។

មនុស្សល្អពិតសូម្បីទីងងឹតឬភ្លឺក៏ល្អ នៅពីខាងមុខឬខាងក្រោយកាមេរ៉ាក៏ល្អ ក្រៅឬក្នុងបណ្ដេញសង្គមក៏ល្អមិនប្រែប្រួល។ នេះក៏ដោយសារគេល្អចេញពីចិត្តឥតមានការសំដែង ឬការរំពឹងទុកចង់បានផលតបស្នងឡើយ។
មិនមែនទាល់តែយើងជួយគេបានល្អពិតប្រាកដទេ តែមានន័យថា ល្អគឺឲ្យច្បាស់ថាល្អ កុំល្អដើម្បីជាឈ្នាន់ឈោងចាប់អ្វីមួយដែលប៉ងកំណួចក្នុងចិត្តឲ្យសោះ។

មនុស្សល្អមិនថាគេស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏គេល្អទៅបាន គេញញឹមរាប់ញាតិមិនខ្វះ។ តែបើល្អត្រឹមក្រៅស្អុយក្នុង មិនយូរគេនឹងដឹងធាតុពិតពីការល្អមានបំណងអាក្រក់ ដោយសារចិត្តមិនស្រលះ ដើរតែលាបពណ៌ច្រណែននិន្ទាអ្នកផងទាំងពួងតែប៉ុណ្ណោះ។
ដូច្នេះបើល្អត្រូវល្អពិត កុំល្អសម្ដែង កុំល្អបន្លំភ្នែកញាតិ ចង់មានមានគេរាប់រកជាមិត្តជាគ្រួសារតែមួយ យើងក៏ត្រូវល្អជាមួយគេដោយចិត្តស្មោះឥតបន្លំដូចគ្នា។
ចងចាំថាមនុស្សដែលគួរឲ្យខ្លាចបំផុត គឺមនុស្សដែលមិនទទួលស្គាល់ធាតុពិតខ្លួនឯង ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សចូលចិត្តនិន្ទាគេក្រោយខ្នងមិនចេញមុខ មានចរិតលក្ខណៈយ៉ាងម៉េច?
ចុចអាន៖បើពិភពលោកកំពុងប្រឆាំងនឹងអ្នក នេះជាអ្វីដែលគួរធ្វើបង្កើនភាពរឹងមាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


