សុខភាព
ហេតុផលសំខាន់ ៥ យ៉ាងដែលគួរបរិច្ចាគឈាម
ការបរិច្ចាគឈាមជាអំពើសប្បុរសធម៌ដ៏ប្រពៃដើម្បីជួយមនុស្សជាតិ។ វាពុំមានផលប៉ះពាល់សុខភាពអ្វីឡើយ ថែមទាំងជួយឲ្យប្រព័ន្ធឈាមរត់កាន់តែល្អមួយកម្រិតទៀត។ ហេតុអ្វីអ្នកត្រូវបរិច្ចាគឈាម? នេះជាហេតុផលទាំង៥យ៉ាង ដែលអ្នកគួរបរិច្ចាគឈាម៖
១. ពុំមានអ្នកបរិច្ចាគឈាមច្រើន

មនុស្សភាគច្រើនមិនសូវយល់ពីការបរិច្ចាគឈាមប៉ុន្មានឡើយ ដោយខ្លាចប៉ះពាល់ដល់សុខភាពឬគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ។ លោក Joni Baker ជាប្រធាននៃមន្ទីរពិសោធន៍គ្លីនិក UnityPoint Health មានប្រសាសន៍ថា ចំនួននៃអ្នកយល់ដឹងពីការបរិច្ចាគឈាមនិងតែងបរិច្ចាគជាទៀងទាត់មានត្រឹមតែ ១០ %ប៉ុណ្ណោះ។ លោកបន្ថែមថា ក្រុមឈាមកម្រជាងគេគឺ ក្រុម AB ដែលនេះរឹតតែលំបាករកអ្នកផ្ដល់ឈាម។
ដោយឡែកប្រទេសកម្ពុជា ការបរិច្ចាគឈាមក៏នៅមានកម្រិត ព្រោះអ្នកជំងឺច្រើននាក់ ជួបវិបត្តិខ្វះឈាមជាហូរហែរ រាល់ពេលមានតម្រូវការខ្លាំង។
២. ជួយសង្គ្រោះជីវិតមនុស្ស
ការបរិច្ចាគឈាម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺ និងមនុស្សដែលមានស្ថានភាពរោគធ្ងន់ធ្ងររួមមាន ការវះកាត់ប្តូរសរីរាង្គ ជំងឺរ៉ាំរ៉ៃ ជំងឺទាក់ទិនប្រព័ន្ធឈាម និងមហារីក។ល។ តាមពិតមនុស្សជាង ៩០% សុទ្ធតែអាចផ្ដល់ឈាមបាន ប៉ុន្តែពួកគេបែរជាមិនធ្វើការបរិច្ចាគទៅវិញ។
ប្រធានមន្ទីរពិសោធន៍ដដែល មានប្រសាសន៍ថា
“សមាសធាតុឈាមអាចជួយជីវិតឲ្យធូរស្រាល និងជាសះស្បើយពីការរងរបួសឬជំងឺធ្ងន់ធ្ងរ” ។
លោក Baker បន្តថា ការបរិច្ចាគឈាមរបស់មនុស្សម្នាក់ អាចផ្តល់ឱ្យអ្នកជំងឺពី១-៤នាក់ នូវលទ្ធផលប្រសើរជាងមុនដែលវាជាឱកាសនៃការរស់រានមានជីវិត។
៣. ចំណាយពេលត្រឹមតែ១ម៉ោង

ដំណើរការបរិច្ចាគពីដើមដល់ចប់ចំណាយពេលប្រហែលមួយម៉ោង ដោយប្រហែល ១០ នាទីនៃពេលវេលានោះគឺជាការបរិច្ចាគឈាមពិតប្រាកដ។ បរិមាណនៃការបរិច្ចាគឈាមជាទូទៅមានប្រហែល ៥០០ មីលីលីត្រឬមួយដុំ។
សម្គាល់៖ សូមបរិភោគអាហារ ឬអាហារសម្រន់ មុនគ្រោងនឹងបរិច្ចាគ ហើយកុំបរិច្ចាគ បើមិនស្រួលខ្លួន។ បន្ទាប់ពីបញ្ចប់ការបូបឈាមយើងនឹងទទួលបានភេសជ្ជៈនិងអាហារសម្រន់ដើម្បីជំនួយសុខភាព។
៤. ការឈឺចាប់តិចបំផុត
នៅពេលបញ្ចូលម្ជុលដំបូង ភ្លាមៗយើងអាចមានអារម្មណ៍មិនស្រួល ប៉ុន្តែវាមិនមានបញ្ហាអ្វីឡើយពេលដែលឈាមកំពុងបូមចេញ។ ប្រសិនបើមានអារម្មណ៍ថាឈឺចាប់នៅនឹងដៃ បន្ទាប់ពីបរិច្ចាគ សូមប្រើថ្នាំបំបាត់ការឈឺចាប់ដែលមានជាតិ អាសេតាមីណូហ្វេន (acetaminophen) ដើម្បីកាត់បន្ថយភាពឈឺចាប់។ យើងអាចមានអារម្មណ៍ខ្សោយដៃដែលបានចាក់ម្ជុលផងដែរ ដូច្នេះសូមព្យាយាមចៀសវាងការហាត់ប្រាណ ឬលើកធ្ងន់យ៉ាងហោចណាស់៥ម៉ោង។
៥. ផ្លាស់ប្ដូកោសិកាឈាមថ្មី
ការបរិច្ចាគឈាមអាចធ្វើឡើងរៀងរាល់ ៨ សប្តាហ៍ម្ដង ឬរហូតដល់ ៦ ដងក្នុងមួយឆ្នាំ សម្រាប់អ្នកមានសុខភាពរឹងមាំល្អ។
លោក Baker និយាយថា ការបរិច្ចាគឈាមត្រូវបានគេហៅម្យ៉ាងទៀតថា ការបរិច្ចាគកោសិកាក្រហមទ្វេ ដែលអាចធ្វើបានរៀងរាល់ ១១២ ថ្ងៃម្ដង ឬរហូតដល់ទៅ ៣ ដងក្នុងមួយឆ្នាំ សម្រាប់អ្នកសុខភាពមិនសូវរឹងមាំ។
ការបរិច្ចាគកោសិកាក្រហមទ្វេ គឺជាដំណើរកាផ្លាស់ប្ដូរមួយដែលឈាមត្រូវបានយកចេញ រីឯកោសិកាប្លាស្មានិងផ្លាកែត ត្រូវបានជំនួសមកវិញ។ ការបរិច្ចាគកោសិកាក្រហមទ្វេ ជាលទ្ធផលនៃកោសិកាក្រហមពីរ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកទទួលឈាមផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកមានឈាមប្រភេទ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?
ចុចអាន៖ អ្វីជាប្រព័ន្ធភាពស៊ាំ? ហេតុអ្វីអាចទប់ស្កាត់វីរុសឈ្លានពានរាងកាយយើងបាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


