KPT+
ធ្វើយ៉ាងណា ដើម្បីបញ្ឈប់អារម្មណ៍ដែលងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សភេទផ្ទុយ
ពេលខ្លះអ្នកស្វែងរកស្នេហានៅកន្លែងខុស ហើយក៏បញ្ចប់ការខូចចិត្តនិងខកចិត្ត ដោយសន្យានឹងខ្លួនឯងថា នឹងរៀនពីវិធីបញ្ឈប់អារម្មណ៍ ដែលតែងតែងាយនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយមនុស្សភេទផ្ទុយ។
គន្លឹះខាងក្រោមនេះ នឹងប្រាប់ពីវិធីបញ្ឈប់ស្នេហាជាមួយបុរសគ្រប់រូប ហើយអាចរក្សាបេះដូងរបស់អ្នក កុំឲ្យចេះតែរវើរវាយផ្ដេសផ្ដាស។
១. សរសេរចំណុចណាមួយចូលក្នុងសៀវភៅ

ទោះបីវិធីនេះមិនមានគេណែនាំឲ្យសរសេរក៏ដោយ តែអ្នកអាចសាកល្បងបាន។ រកមើលថា តើរូបរាងកាយសំខាន់យ៉ាងណា បើប្រៀបធៀបនឹងបុគ្គលិកលក្ខណៈរបស់បុរស ដែលអ្នកលង់ស្នេហ៍ មានទាំងចំណុចល្អនិងអាក្រក់រួមគ្នា។ ត្រូវរកឲ្យឃើញនូវប្រភេទតម្លៃសីលធម៌ និងជាប្រភេទបុរសក្នុងក្ដីស្រមៃអ្នក។
តាមវិធីនេះ អ្នកនឹងមិនចេះតែធ្លាក់ក្នុងអន្លង់ស្នេហ៍ បុរសគ្រប់រូបឡើយ។
២. កុំរស់នៅក្នុងអារម្មណ៍រវើរវាយហួសហេតុ
អ្នកអាចមើលឃើញបុរសម្នាក់ ស្រស់សង្ហា ខ្ពស់ ឡូយឆាយ ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក ឬគាត់មានអ្វីពិសេសអស្ចារ្យ។ ប៉ុន្តែដល់ពេលត្រូវដោះវ៉ែនតារវើរវាយរបស់អ្នក ហើយមកមើលការពិតវិញម្ដង។
ស្នេហាអាចធ្វើឲ្យអ្នកធ្វើរឿងឆោតល្ងង់ គួរឲ្យអស់សំណើច ដែលជាហេតុ ធ្វើឲ្យអ្នកប្រហែលជាលង់ស្នេហ៍ជាមួយបុរសថ្មី ដែលអ្នកជួប។ សូមដកដង្ហើមនិងត្រឡប់មកវិញ មុនពេលលោតបេះដូង ចូលទៅក្នុងដៃរបស់បុរសថ្មីនោះ។
៣ . រៀននិយាយថាទេ

រៀននិយាយថាទេ ចំពោះអ្វីដែលអ័រម៉ូនរបស់អ្នក កំពុងបញ្ជាអ្នកនៅពេលខ្លះ។ ការពិតគឺអ្នកអាចប្រឆាំងបាន។ អ័រម៉ូនរបស់អ្នកអាចមានវិធីគួរឲ្យអស់សំណើច ក្នុងការធ្វើឲ្យអ្នកជឿអ្វីមួយដែលមិនពិត។
៤. ធ្វើខ្លួនឲ្យរវល់
ត្រូវតែរវល់រាល់ថ្ងៃពេញ ២៤ ម៉ោង ដោយធ្វើកិច្ចការប្រចាំថ្ងៃ ដើម្បីចៀសវាងការគិតជ្រុលហួសហេតុ។ បើជីវិតផ្ទាល់ខ្លួនជាប់រវល់ អ្នកនឹងឲ្យតម្លៃទៅលើពេលវេលាច្រើនជាងធម្មតាមិនខាន។ ហើយអ្នកក៏មិនចាំបាច់គិតរវើរវាយនិងស្រមើស្រមៃអណ្ដែតអណ្ដូងទៅរកគេដែរ។
៥. កុំព្យាយាមស្វែងរកនរណាម្នាក់ឲ្យមកស្រឡាញ់

បុរសនោះនឹងមកនៅពេលវេលាសក្តិសមណាមួយ អ្នកមិនចាំបាច់ដេញតាមគេឡើយ។ ផ្ដោតលើខ្លួនអ្នកនិងគោលដៅរបស់អ្នក ច្រើនជាងការស្វែងរកនរណាម្នាក់ ឱ្យមកស្រឡាញ់។
អ្នកមិនត្រឹមតែប្រថុយនឹងការស្វែងរកមនុស្សខុសប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចបញ្ចប់នូវកំហុសដែលមិនអាចត្រឡប់វិញបាន។
៦. កសាងប្រព័ន្ធគាំទ្រ
មិនថាពួកគេជាមិត្តភ័ក្ដិ ឬក្រុមគ្រួសាររបស់អ្នកទេ ត្រូវនៅជុំវិញជាមួយមនុស្សដែលស្រឡាញ់និងគាំទ្រអ្នក ហើយនៅទីនោះសម្រាប់អ្នក នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ។
មនុស្សទាំងនោះនឹងអាចប្រាប់អ្នកថា តើបុរសដែលអ្នកបានជួប ពិតជាអាចជាគូជាមួយអ្នកពិតមែនឬយ៉ាងណា។ តាមវិធីនេះ អ្នកមិនចាំបាច់ពឹងផ្អែកលើការវិនិច្ឆ័យរបស់ខ្លួន តែម្នាក់ឯងទេ។
ចូររៀនសប្បាយចិត្តនឹងការនៅម្នាក់ឯង ស្វែងយល់ថាតើអ្នកពិតជាចង់បាននរណាម្នាក់ ចូលមកក្នុងជីវិតពិតមែន! បន្ទាប់មក បើកចិត្តឲ្យទូលាយ ជំនួសឲ្យការដេញតាមគំនិតដែលគ្រាន់តែជាការស្រមើស្រមៃ គិតមិនច្បាស់លាស់ពីអារម្មណ៍ភាគីម្ខាងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីក៏មនុស្សប្រុសវ័យក្មេងខ្លះលង់ស្រលាញ់មនុស្សស្រីអាយុបង?
ចុចអាន៖សញ្ញាទាំង៥ពេលបុរសម្នាក់លង់ស្រឡាញ់ស្រីតាំងពីឃើញនាងដំបូង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


