KPT+
សារធាតុគីមីធ្វើឲ្យស្បែក ស ដែលថៃ និយមដាក់ក្នុងឡេលាបខ្លួន
សារធាតុគីមីហាមឃាត់ ប៉ុន្តែតែងតែប្រទះឃើញក្នុងឡេលាបស្បែករបស់ប្រទេសថៃ ដែលជារឿយៗរដ្ឋបាលចំណីអាហារ និងឱសថ (FDA) តែងតែរកឃើញសារធាតុទាំងនោះនៅក្នុងឡេលាបស្បែករបសមនុស្សស្រី។ ជាពិសេស សារធាតុទាំងនោះនឹងជួយជំរុញឲ្យស្បែកឆាប់សលឿនរហ័សទាន់ចិត្ត ប៉ុន្តែបានបង្កគ្រោះថ្នាក់ជាសម្ងាត់ដល់សុខភាព។

ជាក់ស្ដែង សារធាតុគីមីហាមឃាត់ដែល FDA បានរកឃើញកន្លងមកមានដូចជា៖
-Mercury compounds ផ្តល់ស្បែកសភ្លឺឆាប់ៗ តែអាក្រក់បំផុតចំពោះ តម្រងនោម, ប្រព័ន្ធប្រសាទ និងស្បែក។
-Hydroquinone ជាសារធាតុបន្លិចស្បែកឲ្យសឆាប់ៗ ។ តែបើប្រើលើសកម្រិត អាចបណ្តាលឲ្យស្បែក ក្រហម, រលាក និង ស្បែកប្រែជាពណ៌ខ្មៅឬឡើងលឿង។
-Corticosteroids (ឧទាហរណ៍ Clobetasol, Betamethasone, Hydrocortisone) ត្រូវបានលាក់ដាក់ក្នុងឡេលាបស្បែកឲ្យឆាប់ៗស និងបន្ថយអារម្មណ៍រលាកនៅក្នុងខ្លួន។ បើប្រើយូរបណ្តាលឲ្យស្បែក ស្តើង, របក, សរសៃឈាមបែក និងរំខានប្រព័ន្ធអរម៉ូនជាដើម។
បើទោះបីជាមានការរិតបន្តឹងនាពេលកន្លងមកយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែមានអ្នកលួចលាក់ប្រើប្រាស់សារធាតុទាំងនោះដោយខុសច្បាប់។ ក្រសួងសុខាភិបាលថៃ និង FDA ថៃ ជាញឹកញាប់ចាប់យកឡេលាបស្បែកខុសច្បាប់ ដែលមានយីហោដូចជា Mercury, Hydroquinone និង Steroids។ ផលិតផលទាំងនេះភាគច្រើនជាផលិតផល គ្មានចុះបញ្ជី ឬ ផលិតដោយរោងចក្រខុសច្បាប់នៅក្នុងប្រទេស។ ជួនជាពេលខ្លះក៏ត្រូវបាននាំចូល តាមបណ្ដាញសង្គម ឬទីផ្សារតាមអ៊ីនធឺណិត មិនមានស្លាកច្បាស់លាស់។
ដូច្នេះសរុបមក ឡេលាបស្បែកថៃដែលមានចុះបញ្ជីត្រឹមត្រូវ (FDA Thailand registration number) គឺ មានសុវត្ថិភាព។ តែបើជាផលិតផលគ្មានចុះបញ្ជី ឬគ្មានលេខអនុញ្ញាត FDA ធានា ពិតជាមានហានិភ័យនឹងមាន សារធាតុបោកបន្លំដូចខាងលើ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផលិតផលត្រួសៗរបសថៃ ធ្លាប់រកឃើញថា ផ្ទុកសារធាតុគីមីលើសកម្រិត
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


