ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទប់ភូមិដ្ឋានមិនត្រូវជជែក ឬសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងរស់នៅក្នុងភូមិដ្ឋានដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ បងប្អូនទាំងអស់មិនគួរធ្វើទំនាក់ទំនងគ្នា ជជែកគ្នា ឬសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ គឺត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឲ្យដាច់ដោយឡែកពីគ្នា ដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ទាំងអស់គ្នា។

នេះជាការអំពាវនាវ ក៏ដូចជាការស្នើសុំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកចុះចែកអំណោយជូនបងប្អូនកម្មករ កម្មការិនីរោងចក្រចំនួន៥០០គ្រួសារ ដែលត្រូវបានបិទខ្ទប់លំនៅឋាន ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ នៅទីតាំងផ្ទះជួលចំនួន៣កន្លែង នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ កាលពីរសៀលនិងល្ងាចថ្ងៃទី១០ ខែមេសាឆ្នាំ២០២១នេះ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការបិទខ្ទប់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់។ ម្យ៉ាងវិញទៀត ខណៈដែលបងប្អូនកំពុងបិទភូមិដ្ឋាននេះ បងប្អូនដាច់ខាតមិនគួរធ្វើទំនាក់ទំនង ជជែកគ្នាលេងឬ សាកសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ។

យើងគួររួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលនិងបានធ្វើឲ្យបងប្អូនកម្មករកម្មការិនីរបស់យើងចំនួន៦៣៨នាក់ហើយ ដែលបានឆ្លងនូវជំងឺដ៏កាចសាហាវនេះ។

លោកឃួង ស្រេង បានបញ្ជាក់ថា អំណោយដែលបងប្អូនកម្មករ កម្មការិនី ទាំង៥០០គ្រួសារទទួលបាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៣០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ ២០កំប៉ុង និងមី១កេស។

គួរបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីព្រឹកមិញនេះ បានដាក់បទបញ្ជាមួយចំនួនដល់អភិបាលរាជធានី-ខេត្ត អនុវត្តនូវការងារមួយចំនួន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងនោះ ៖ ១-គ្រួសារមានសមាជិកស្លាប់ដោយកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងថ្លៃអគ្គិសនី រយៈពេល៥ខែ និងផ្តល់ថវិកា១០លានរៀល និងអង្ករ១០០គីឡូក្រាម។

២-គ្រួសារដែលមានសមាជិកទទួលរងកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី រយៈពេល៣ខែ។
៣-គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក រដ្ឋនឹងឧបត្ថម្ភថវិកា៣០ម៉ឺន/គ្រួសារ និងបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក អគ្គិសនី ក្នុងរយៈពេល២ខែ៖
– អ្នកនៅក្រៅតំបន់បិទខ្ទប់ ទទួលបានដូចគោលការណ៍ខាងលើដែរ ។

– អ្នកនៅក្នុងតំបន់បិទខ្ទប់ រដ្ឋនឹងផ្ដល់បន្ថែមនូវអង្ករ ២៥Kg មីមួយកេសតូច និងត្រីខ ២០កំប៉ុង សម្រាប់ក្រុមគ្រួសារនីមួយៗ ។

– កម្មករ-កម្មការិនី ដែលពាក់ព័ន្ធនឹងកូវីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក រដ្ឋនឹងបង់ជំនួសនូវថ្លៃទឹក និងថ្លៃអគ្គិសនីក្នុងរយៈពេល២ខែ (បើនៅម្នាក់ឯងក៏ត្រូវចាត់ទុកថាមួយគ្រួសារផងដែរ) ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


