ព័ត៌មានជាតិ
ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ភ្ជាប់ទៅផ្លូវល្បឿនលឿនសម្រេចបានប្រមាណ ២៧%
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលសម្រេចបានលទ្ធផលគ្រោងបញ្ចប់ទៅតាមផែនការគ្រោងទុក។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចលទ្ធផលបានប្រមាណ ២៧% ខណៈតាមផែនការគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ ខែ និងបញ្ចប់នៅឆ្នាំ ២០២៨។


គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ស្ថិតនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ ម៉ែត្រ (៤ គន្លងផ្លូវ)។ ក្នុងគម្រោងក្រៅពីការសាងសង់ស្ពាន ក៏ត្រូវស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ ខ្សែ គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៨។
កាលពីម្សិលមិញនេះ ថ្នាក់់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំប្រតិភូនិងមន្រ្តីជំនាញចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដើម្បីពន្លឿនការសាងសង់ឱ្យបានឆាប់រហ័ស។
លោក ភី សុភាត់ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការចុះទៅពិនិត្យនេះក្នុងគោលបំណងចំនួន ៤ សំខាន់ៗរួមមាន៖ ១). ការពិនិត្យវិធានការណ៍សុវត្ថិភាពនៅផ្នែកផ្លូវក្រវាត់ក្រុងទី ៣ ដែលបិទបណ្ដោះអាសន្ននិងចំណុចប្រសព្វនៃផ្លូវ ១១៦ ២). ត្រួតពិនិត្យតំបន់សំណង់សសរគ្រឹះនៃស្ពានលើអាកាសត្រង់ PK1+540 និងយល់ដឹងអំពីវឌ្ឍនភាពសំណង់ និងការតេស្តសាកល្បងលទ្ធភាពទ្រទ្រង់របស់សសរគ្រឹះ ៣).ពិនិត្យរោងចក្រជួសជុលដែកខាងលិចទន្លេ និងពិនិត្យការប្រតិបត្តិការលុបច្រែះដែកដោយម៉ាស៊ីនឡេស៊ែរ និង ៤). ពិនិត្យតំបន់សំណង់គ្រឹះសសរក្នុងទឹកនៅខាងលិចទន្លេ ដើម្បីយល់ដឹងអំពីបច្ចេកទេសសាងសង់សសរគ្រឹះ៕



-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


