ព័ត៌មានជាតិ
ឆ្នាំក្រោយ ស្លាកលេខយានយន្តអគ្គិសនី នឹងមានបន្ថែម Logo-EV ពណ៌បៃតង ងាយស្រួលចំណាំ
បើតាមការបង្ហើបឲ្យដឹងពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន នៅឆ្នាំក្រោយស្លាកលេខយានយន្តអគ្គិសនី (ស្លាករាជធានី-ខេត្ត និងស្លាកពិសេសផ្ទាល់ខ្លួន) នឹងមានបន្ថែម Logo-EV ពណ៌បៃតង ដើម្បីងាយស្រួលសម្គាល់រថយន្តមេត្រីភាពចំពោះបរិស្ថាន។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ការបន្ថែម logo ពណ៌បៃតង ដើម្បីងាយស្រួលកំណត់សម្គាល់រថយន្តប្រភេទអគ្គិសនី ដោយនៅតែរក្សាលេខដដែលគ្រាន់តែបន្ថែម logo-EV ពណ៌បៃតងប៉ុណ្ណោះ។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី (២០២៤–២០៣០) ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលនឹងចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាជនលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរ។
បើតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីមានកំណើនយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០,៥៦៨ គ្រឿង ក្នុងនោះរថយន្តមានចំនួន ៧ ១៨៧ គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១ គ្រឿង និងទោចក្រយានយន្តចំនួន ២ ៧១០គ្រឿង ខណៈដែលរយៈពេល ៨ខែ ឆ្នាំ២០២៥ យានយន្ត EV ចុះបញ្ជីសរុបមានចំនួន ៥ ៥៧១គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤ ២៥១គ្រឿង, ត្រីចក្រយានចំនួន ១៦៧ គ្រឿង និងទោចក្រយានយន្ត ១ ១៥៣ គ្រឿង។
ពាក់ព័ន្ធការប្រើប្រាស់រថយន្តអគ្គិសនី បើប្រៀបធៀបពន្ធនាំចូលរថយន្តប្រើប្រេងឥន្ធនៈ និងអគ្គិសនីគឺខុសគ្នាជិតពាក់កណ្តាល។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តី ជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក៏ទទួលបន្ទុកពិសេសលើការងារគមនាគមន៍និងដឹកជញ្ជូនបានថ្លែងថា រថយន្តដែលដំណើរការដោយប្រេងឥន្ធនៈមានអត្រាពន្ធនាំចូលប្រហែល ១២៣ ភាគរយ ខណៈរថយន្តអគ្គិសនីអត្រាពន្ធតែ ៦៣ ភាគរយប៉ុណ្ណោះ។
លោកបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីមានការសន្សំសំចៃលើការថែទាំ ដោយសារគ្រឿងបង្គំរថយន្តអគ្គិសនីមានតែ ២០ មុខ ខណៈរថយន្តប្រើប្រេងឥន្ធនៈមានជាង ២០០០ មុខ។ ដូច្នេះចំណាយជួសជុលអស់តិចជាង។
រថយន្តអគ្គិសនី (EV) គឺជាយានប្រើប្រាស់ថាមពលអគ្គិសនីក្នុងការធ្វើចលនា និងមានប្រភពថាមពលពីការបញ្ចូលចរន្តអគ្គិសនីទៅផ្ទុកក្នុងអាគុយ។ យានយន្តអគ្គិសនីមានគុណសម្បត្តិដូចជា៖ មិនបញ្ចេញឧស្ម័នពុលក្នុងបរិយាកាស មានសំឡេងស្ងាត់ ងាយស្រួលក្នុងការថែទាំ និងសន្សំសំចៃថវិកាច្រើនក្នុងការប្រើប្រាស់។
យានយន្តអគ្គិសនីខុសពីយានយន្តប្រើប្រេងឥន្ធនៈ ត្រង់មួយប្រើថាមពលអូសទាញដោយសារម៉ាស៊ីនចំហេះក្នុង ដែលបានពីចំហេះនៃប្រេងឥន្ធនៈ និងមួយប្រើថាមពលពីការបញ្ចូលចរន្តអគ្គិសនី និងប្រើម៉ូទ័រក្នុងការអូសទាញយាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


