ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យបច្ចេកទេសផ្លូវបេតុងមួយខ្សែក្នុងសង្កាត់បឹងកុក
អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យបច្ចេកទេសផ្លូវបេតុងមួយខ្សែក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក ដែលជាសមិទ្ធផលថ្មីជូនប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម រួមនឹងក្រុមហ៊ុន ចុះពិនិត្យស្តង់ដារបច្ចេកទេសគុណភាពស្ថាបនាផ្លូវបេតុងនេះ ដែលជាសមិទ្ធផលថ្មីសម្រាប់អ្នកភូមិនៅក្នុងសង្កាត់បឹងកុកនេះ ក្នុងឆ្នាំ២០២៥ ដេីម្បីសម្រួលការធ្វេីដំណេីរនិងលេីកកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយនេះកាន់តែល្អប្រសេីរ។

ទន្ទឹមនឹងនេះដែរ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងភូមិឡឥដ្ឋ នៃសង្កាត់បឹងកុកនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយក្នុងភូមិគាត់បានប្រែក្លាយពីផ្លូវដីទៅផ្លូវបេតុងខ្វាត់ខ្វែងហេីយក្រុមហ៊ុនសាងសង់បានធ្វេីតាមបច្ចេកទេសស្តង់ដារត្រឹមត្រូវដេីម្បីធ្វេីយ៉ាងណាឲ្យផ្លូវបេតុងមួយខ្សែនេះមានភាពរឹងមាំអាចឱ្យប្រជាពលរដ្ឋប្រេីប្រាស់បានយូរអង្វែង។

បេីតាមការបញ្ជាក់ពីមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ឱ្យដឹងថា ផ្លូវបេតុងដែលកំពុងស្ថាបនានេះ បច្ចុប្បន្នបានសម្រេចជាង៥០%ហេីយ ដែលជាគម្រោងមូលនិធិសង្កាត់បឹងកុកឆ្នាំ២០២៥ ដោយមានប្រវែង២៦៦៨ម៉ែត្រនិងទទឹង៤ម៉ែត្រ។

ហេីយបេីតាមការចុះវាយតម្លៃរបស់អាជ្ញាធររួមនឹងមន្ត្រីបច្ចេកទេសបញ្ជាក់ថា ផ្លូវបេតុងមួយខ្សែនេះ ក្រុមហ៊ុនពិតជាធ្វេីតាមបទដ្ឋានបច្ចេកទេសស្តង់ដារត្រឹមត្រូវពិតប្រាកដមែន៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


