ព័ត៌មានជាតិ
មន្ទីររៀបចំដែនដីខេត្តរតនគិរី ចេញវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពដីទំហំ ១.៩៨០៦ ហិកតាសម្រាប់ប្រើប្រាស់រួម
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានចេញវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ទំពួន ក្បាលដីលេខ ០០១ មានទំហំ ១.៩៨០៦ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ សម្រាប់អាស្រ័យផលរួមគ្នា។

លោក ទឹម មុន្នីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បានឱ្យដឹងថា ការចេញបណ្ណវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព របស់ជនជាតិដើមភាគតិចនេះ ជាដំណាក់កាលចុងក្រោយ នៃនីតិវិធីវាស់វែងដីធ្លី សម្រាប់សម្គាល់ថា ដីទាំងអស់នេះមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលសុទ្ធតែមានម្ចាស់ឈរឈ្មោះ ជាម្ចាស់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដែលពុំមានក្រុមហ៊ុន ឬឯកជនណាមួយ ទៅរំលោភបំពានបានឡើយ។ លោកបន្តថា រាល់ដីសមូហភាពទាំងអស់ ដែលមានចេញវិញ្ញាបនបត្រហើយ អ្នកភូមិជនជាតិដើមភាគតិច មានសិទ្ធិគ្រប់គ្រាន់សម្រាប់ការអាស្រ័យផលរួមគ្នា នៅលើដីដែលមានប័ណ្ណកម្មសិទ្ធិ បានដឹងពីអាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ទីរសូរិយោដីផងដែរ។

គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព តាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ ដែលបានឈរឈ្មោះជាតំណាង ជនជាតិដើមភាគតិចទំពួន ។
គួររំលឹកថា នៅអំឡុងខែមិថុនា ឆ្នាំ២០២៥ មន្ទីរសូរិយោដី មានក្រុមការងារចុះវាស់វែងដីធ្លីនិងវិនិច្ឆ័យ ជូនជនជាតិដើមភាគតិច នៅភូមិសាស្ត្រខាងលើកបានរួចរាល់ ត្រូវចំណាយពេលវេលាធ្វើការងារនេះ រហូតទៅដល់ ៥ ខែ ទើបឈានទៅដល់ចេញបណ្ណវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព៕
អត្ថបទ៖ ខៀវ ចាប
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


