ព័ត៌មានជាតិ
អាជ្ញាធរមីន និងដៃគូអភិវឌ្ឍ បើកកិច្ចប្រជុំទ្រង់ទ្រាយធំដើម្បីដោះស្រាយបញ្ហាប្រឈមលើសកម្មភាពមីន
អាជ្ញាធរមីនកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នឹងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍលើវិស័យមីន (TWG-MA) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ដើម្បីដោះស្រាយបញ្ហាប្រឈមលើវិស័យសកម្មភាពមីន។

សេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីន គូសបញ្ជាក់ថា ក្រុមការងារ TWG-MA ដើរតួនាទីជាវេទិកាសំខាន់សម្រាប់ការសម្របសម្រួលកៀរគរធនធាន និងកិច្ចពិភាក្សាបច្ចេកទេសកម្រិតគោលនយោបាយ ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងវិស័យឯកជន។ វេទិកាអន្តរវិស័យនេះ មានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសកម្មភាពមីន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ និងគោលនយោបាយជាតិ សកម្មភាពមីនឆ្នាំ ២០២៦-២០៣៥ នាពេលខាងមុខ។
កិច្ចប្រជុំរបស់ TWG-MA នឹងបម្រើជាវេទិកាសម្រាប់ការសន្ទនា ការដោះស្រាយបញ្ហាអន្តរវិស័យ និងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ព្រមទាំងលើកកម្ពស់សុវត្ថិភាព និងភាពធន់នៃប្រជាជនដែលងាយរងគ្រោះ។ កិច្ចប្រជុំរបស់ TWG-MA នេះដើម្បីសម្រេចបាននូវគោលបំណងសំខាន់ៗមួយចំនួន រួមទាំងការបង្ហាញសមិទ្ធផលរួម បញ្ហាប្រឈម និងមេរៀនជាបទពិសោធន៍ដែលទទួលបានពីការអនុវត្ត យុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ រួមជាមួយនិងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខ។
ជាមួយគ្នានេះ ក៏ផ្តល់នូវការធ្វើបច្ចុប្បន្នភាពលើការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ និង ចែករំលែកផែនការបោសសម្អាតមីន នៃសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា ក្រោមអនុសញ្ញាអូតាវ៉ា ក៏ដូចជាការផ្តល់វេទិកាសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវិធីពង្រឹងនឹងពង្រីកកិច្ចសហប្រតិបត្តិការកំណត់ភាពប្រទាក់ក្រឡា និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសម្រាប់ការអនុវត្តសកម្មភាពមីនប្រកបដោយជោគជ័យ។

អាជ្ញាធរមីន សង្ឃឹមថានឹងមានការចូលរួមយ៉ាងផុលផុសពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ដែលតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រទេសកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
តាមរយៈការបន្តកិច្ចសន្ទនា កិច្ចសហការនិងការប្តេជ្ញាចិត្តរួមគ្នា ក្រុមការងារ TWG-MA នឹងជួយរៀបចំដំណាក់កាលបន្ទាប់នៃផែនការយុទ្ធសាស្ត្រ និងការសម្របសម្រួលប្រតិបត្តិការ។ អាជ្ញាធរមីនបញ្ជាក់ថា៖« កិច្ចប្រឹងប្រែងរួមគ្នា យើងអាចជម្នះលើបញ្ហាប្រឈមដែលនៅសេសសល់ និងធានាថាសកម្មភាពមីន នៅតែឆ្លើយតបឱ្យបានទាន់ពេលវេលា ប្រកបដោយបរិយាបន្ន និងជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា»៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


