ព័ត៌មានជាតិ
ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រៃវែង
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ។

យោងតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឲ្យមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ ទាំងនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឲ្យបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែកើតមានឡើងនៅលើពិភពលោកយើង ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ អតីតយុទ្ធជនទៅចាក់វ៉ាក់សាំង សុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ព្រោះថាវ៉ាក់សាំងកូវីដ១៩មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិ ដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវ។
សូមបញ្ជាក់ផងដែរថា៖ ចំពោះអតីតយុទ្ធជនដែលត្រូវចាក់វ៉ាក់សាំងទាំងអស់ទូទាំងខេត្តព្រៃវែងមានចំនួន ៣,៤០៨នាក់ ហើយនៅស្រុកកំចាយមារនេះ មានអតីតយុទ្ធជនប្រមាណជិត៧០០នាក់៕
អត្ថបទ ៖ សៅគ្រី




-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


