ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ជំរុញឱ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បន្តនីតិវិធីទៅកាន់តុលាការ
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជាបានជំរុញឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ បន្តនីតិវិធីទៅកាន់តុលាការ ព្រោះបញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាលបានដោះស្រាយរួចចប់សព្វគ្រប់អស់ហើយ។
ការជំរុញរបស់សហជីពនៅកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បាននាំគ្នាទៅដាក់ញត្តិស្នើសុំពន្លឿនដំណោះស្រាយវិវាទការងារនៅវេលាព្រឹកថ្ងៃដដែលនោះ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា ដំណោះស្រាយប្រកបដោយការយកចិត្តទុកដាក់របស់ក្រសួងការងារចំពោះបញ្ហានៅក្រុមហ៊ុនណាហ្គាវលើដ៍ គឺបានបញ្ចប់សព្វគ្រប់ហើយ ប៉ុន្តែក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ខ្លួនឯងទេ ដែលទាត់ចោលមិនទទួលយកដំណោះស្រាយរបស់ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលធ្វើត្រឹមត្រូវស្របតាមច្បាប់ និងលក្ខខណ្ឌតម្រូវ។
លោកថ្លែងថា «សកម្មភាពរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្តងហើយ ម្តងទៀតធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពី ក្រសួងការងារគឺហាក់ដូចជាថយក្រោយ នៃដំណើរការនីតិវិធីទៅវិញទេ។ បើកើតទុក្ខមិនសុខចិត្ត ពួកគាត់អាចដាក់ប្តឹងទៅតុលាការ ព្រោះនីតិវិធីតុលាការប្រសើជាងការយកញត្តិមកដាក់ដដែលៗ គ្មានចំណេញអ្វីបន្តិចសោះឡើយសម្រាប់ប្រទេសជាតិ»។
លោក សំ សឿន បន្ថែមថា ការដាក់ញត្តិដដែលៗរបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ គឺជាចេតនាទុច្ចរិតបង្កើតឱ្យមានការយល់ច្រឡំ និងមានការវាយតម្លៃខុសមកលើរាជរដ្ឋាភិបាល ហេតុនេះ អ្នកទាំងអស់នោះ គួរតែបញ្ឈប់រាល់សកម្មភាពដាក់ញត្តិ ឬក៏ការធ្វើបាតុកម្មជាដើម ហើយបែរទៅរកដំណោះស្រាយតាមនីតិវិធីតុលាការប្រសើជាង។
ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា អ្វីដែលក្រុមអតីតបុគ្កលិកណាហ្គាវើលដ៍បានធ្វើគឺមិនអនុលោមទៅតាមផ្លូវច្បាប់ស្តីពីការងារ ក៏ដូចជាការអនុវត្តឱ្យបានត្រឹមត្រូវតាមសិទ្ធិ និងកតព្វកិច្ចរបស់ខ្លួន។ លោកថា ការដោះស្រាយបញ្ហាដែលបានឆ្លងកាត់នីតិវិធីតុលាការ ជាក់ស្តែង ឱ្យតែបងប្អូនបានអនុវត្តត្រឹមត្រូវនោះតុលាការនឹងបង្គាប់ឱ្យបងប្អូនឈ្នះមិនខាន។
លោកថ្លែងថា «ខ្ញុំសូមឱ្យបងប្អូនយើងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ការងារ ច្បាប់សហជីព ក៏ដូចជាច្បាប់ផ្សេងៗដែលពាក់ព័ន្ធ និងជាសារាចរផ្សេងៗដែលពាក់ព័ន្ធ ហើយជឿជាក់លើស្ថានប័នរបស់រដ្ឋ ជឿជាក់លើការដោះស្រាយពីក្រសួងរហូតដល់ទៅតុលាការ ឱ្យតែអ្វីដែលបងប្អូនធ្វើពិតជាត្រឹមត្រូវតាមច្បាប់ ច្បាស់ណាស់គេនឹងអនុវត្តកិច្ចការតាមច្បាប់»។
ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា មើលឃើញថា ការដាក់ញត្តិរបស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍គឺជាការធ្វើការងាររុញធាក់ថយក្រោយទៅវិញ មានន័យថា បញ្ហាបានដោះស្រាយនៅក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយ ស្រាប់តែបងប្អូនមកដាក់ញត្តិនៅក្រសួងការងារឡើងវិញបានន័យថា បងប្អូនមិនយល់ពីផ្លូវច្បាប់ អនុវត្តផ្ទុយពីច្បាប់ មិនហានប្រឈមមុខនឹងការពិតដែលត្រូវដោះស្រាយ គឺនីតិវិធីតុលាការ។
លោកថ្លែងថា «បើបងប្អូននៅតែបន្តការងារ ម្តងទៅមុខ ម្តងទៅក្រោយ ខ្ញុំគិតថា វាអត់មានអីចំណេញទៅដល់ជាតិ ក៏ដូចជាសង្គមទេ វាទៅជារូបភាពមួយបង្កទៅជាបាតុភាពមិនល្អមើល ប៉ះពាល់ដល់សង្គម ឬបាតុភាពណាមួយដែលអន្តរជាតិគេមើលមកថា មិនល្អសម្រាប់កម្ពុជារបស់យើង តែធាតុពិត ការដោះស្រាយរបស់ក្រសួងការងារ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចត្រឹមត្រូវអស់ហើយ»។
បើតាមលោក ហង្ស រ៉ាវី អ្វីដែលបងប្អូនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវធ្វើបន្តនៅពេលនេះ គឺមានតែប្តឹងទៅតុលាការដើម្បីធ្វើការដោះស្រាយ ប៉ុន្តែបើសិនជាបងប្អូននៅតែបន្តយកបញ្ហានេះ ធ្វើជាឈ្នាន់នយោបាយនោះជាការជាន់ពន្លិចកិត្តិយសមុខមាត់ និងអត្ថប្រយោជន៍ជាតិតែប៉ុណ្ណោះ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


