ព័ត៌មានជាតិ
ថ្ងៃចន្ទស្អែកនេះ ព្រឹទ្ធសភាប្រជុំពិនិត្យលើសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា
ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានេះ នឹងរៀបចំនៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅវិមានព្រឹទ្ធសភា។
គួរឱ្យដឹងថា គម្រោងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអនុវត្តតាមការចង្អុលបង្ហាញរបស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យមានការសិក្សាមួយក្នុងការរៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាឱ្យមានទម្រង់ដូចទៅនឹងប្រព័ន្ធបោះឆ្នោតរដ្ឋសភា ដោយដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ ជំនួសវិញ។

ដោយមានការចង្អុលបង្ហាញដូច្នេះ ព្រឹទ្ធសភាបានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យ សិក្សា និងស្រាវជ្រាវទៅលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅអាស៊ី អឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក។
ក្រោយបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោតនេះជាច្រើនលើកច្រើនសារ រាប់ទាំងការរៀបចំសិក្ខាសាលា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងក្រសួងស្ថាប័នជំនាញនោះ គណៈកម្មការពិសេសដឹកនាំរបស់លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានសម្រេចជាឯកច្ឆន្ទស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយកែសម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភា។

គោលដៅចម្បងនៃសេចក្តីស្នើច្បាប់នេះ ត្រូវបានអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ធ្លាប់បានលើកឡើងថា គឺដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុសត្រូវរបស់សមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភាត្រូវចុះជាប់ជាប្រចាំនៅមូលដ្ឋានរបស់ខ្លួន។
លោក សង្កត់ធ្ងន់ពីការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមិនចង់ឱ្យសមាជិកព្រឹទ្ធសភាទំនេរពេកនោះទេ ពោលព្រឹទ្ធសភា ក្នុងអាណត្តិដឹកនាំរបស់សម្ដេចតេជោ ជាប្រធាននេះ គឺត្រូវតែធ្វើការដោយសកម្ម។

ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ថែមពីភារកិច្ចស្នូលទាំងនេះ សម្ដេចតេជោ បានផ្តោតជាអាទិភាពចម្បង២ គឺការលើកកម្ពស់ការទូតសភា និងការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


