ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីផ្តល់សេវាឱ្យកាន់តែល្អប្រសើរ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់ និងជួយគាំទ្រផ្នែកបច្ចេកទេស និងរដ្ឋបាល សំដៅធានាបានការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី ២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី ២៧ តុលា លោកសាស្ត្រាចារ្យ ឈាង រ៉ា ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរពេទ្យទាំងអស់ ត្រូវជំរុញការបម្រើសេវាសុខាភិបាលដល់ប្រជាជនឱ្យប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ ត្រូវណែនាំដល់មន្ត្រី បុគ្គលិកសុខាភិបាល ឱ្យមានស្មារតីរួបរួមគ្នា សហការគ្នា បុរេសកម្ម បង្កើតសកម្មភាព ដើម្បីជំរុញការងារឱ្យកាន់តែល្អប្រសើរ និងរលូនទៅមុខ ហើយត្រូវកែលម្អនូវចំណុចដែលខ្វះខាត និងមិនទាន់ល្អប្រសើរ។ ត្រូវយកចិត្តទុកដាក់ខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានជំរុញដល់ថ្នាក់ដឹកនាំ បន្តចុះពង្រឹងមណ្ឌលសុខភាពជុំទី ២ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ឱ្យបានគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីចុះពិនិត្យផ្ទៀងផ្ទាត់ និងជួយគាំទ្រផ្នែកបច្ចេកទេស រដ្ឋបាល សំដៅធានាបានការបម្រើសេវាឱ្យកាន់តែល្អប្រសើរ និងកាន់តែកៀកប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យ បានបន្តថា «សូមចងចាំថា ការងារត្រូវបង្កើតឡើងដោយខ្លួនយើង ហើយការងារពេលនេះ នឹងត្រូវវាយតម្លៃសម្រាប់ពេលអនាគត»។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ ដែលជាកត្តាសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជន ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវខ្ពស់ ក្នុងនាមអ្នកវិជ្ជាជីវៈសុខាភិបាល៕
អត្ថបទ ៖ សំអឿន




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


