ព័ត៌មានជាតិ
លោក សុខ ឥសាន៖ វាជារឿងចម្លែកណាស់ ដែលនៅប្រទេសមហាអំណាចស្រែកថា មានការលួចបន្លំសន្លឹកឆ្នោត
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ជារឿងចម្លែកណាស់ ដែលនៅប្រទេសមហាអំណាច (សហរដ្ឋអាមេរិក) ស្រែកថា មានការលួចបន្លំសន្លឹកឆ្នោត ដែលករណីបែបនេះ ធ្លាប់តែឮនៅតាមបណ្តាប្រទេសតូចតាចតែប៉ុណ្ណោះ ដែលមានការចោទថា មានករណីលួចបន្លំសន្លឹកឆ្នោត ពីគណបក្សចាញ់ឆ្នោត។

លោក សុខ ឥសាន លើកឡើងយ៉ាងនេះថា “ជារឿងចម្លែកណាស់ ដែលនៅប្រទេសមហាអំណាចស្រែកថា មានការលួចបន្លំសន្លឹកឆ្នោត។ គេធ្លាប់តែឮ នៅតាមបណ្តាប្រទេសអន់ថយ និងតូចតាចមានការចោទថា មានលួចបន្លំ ពីគណបក្សចាញ់ឆ្នោត។ មុននឹងដំណើរការបោះឆ្នោតគ្រប់ភាគីប្រកួតប្រជែងសុទ្ធតែបានឯកភាពលើប្រព័ន្ធ និងលក្ខខណ្ឌនានា ពាក់ព័ន្ធការបោះឆ្នោត”។ ដូច្នេះដំណើរការបោះឆ្នោត ដោយរដិបរដុប នៅសហរដ្ឋអាមេរិក ធ្វើឲ្យគេរាល់គ្នាស្គាល់រស់ជាតិលទ្ធិប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក ដែលគេហៅថា មហាអំណាចប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា លោក សុខ ឥសាន អះអាងថា ជារឿងធម្មតា ដែលអ្នកចាញ់ឆ្នោតឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត តែការតវ៉ាជាសិទ្ធិរបស់អ្នកតវ៉ា។ លោកបន្តថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដំណើរការនៅក្រោមយន្តការ និងរដ្ឋបាលរបស់លោកដូណាល់ត្រាំ ដូច្នេះអ្នកកាន់អំណាចតវ៉ាឡាំប៉ា គឺជាការដែលមិនឡូស៊ិកទាល់តែសោះ។ លោកថា មកដល់ពេលនេះ ការប្តឹងផ្តល់ការវ៉ារឿងបោះឆ្នោត នៅតែបន្ត តាមនីតិវិធី ឯការឈ្នះរបស់លោក បៃដិន នៅតែឈ្នះឆ្នោតដដែល អត់មានអីថយក្រោយទេ។ លោកសង្ឃឹមថា នៅពេលដែល លោក ចូ បៃដិនចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោកនឹងដកពិសោធន៍នូវនយោបាយមួយ មិនដូចនយោបាយ AMERICA FIRST របស់លោកត្រាំនោះទេ។

លោកក៏បានបន្តថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ទោះបេក្ខជនណាជាប់ឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជាគាំទ្រការសម្រេចចិត្តរបស់ប្រជាជនអាមេរិកដែរ។ ទោះបីលោក Donald Trum ឬ Joe Biden ឡើងជាប្រធានាធិបតី ក៏ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែដំណើរការល្អជាធម្មតាដដែល។ ចំពោះការលើកឡើងរបស់លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីមានព្រឹត្តិការណ៍បោះឆ្នោតឆ្នោត ដ៏ចម្រូងចម្រាសមួយនៅសហរដ្ឋអាមេរិក ដែលមានបេក្ខជនប្រកួតប្រជែងចំនួនពីររូប គឺលោកដូណាល់ ត្រាំ និងលោក បាយដិន ហើយក្រោយពីលទ្ធផលបណ្ដោះអាសន្ន ត្រូវបានបង្ហាញជាសាធារណ លោកត្រាំ ក៏ដូចជាក្រុមរបស់លោក បានបង្ហាញពីការមិនពេញចិត្ត ចំពោះលទ្ធផល ហើយស្រែកតវ៉ា ឡាំប៉ា មិនឲ្យរាប់សន្លឹកឆ្នោតទៅទៀត ហើយការតវ៉ាយ៉ាងធំមួយបានកើតឡើង ដោយសំអាងថា មានការលួចបន្លំសន្លឹកឆ្នោត ខណៈពេលដែលការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើង នៅក្នុងដំណាក់កាលរដ្ឋបាលរបស់ខ្លួនឯង។
សារនេះ បានបង្ហាញឲ្យឃើញថា ដំណើរការបោះឆ្នោតនៅបណ្ដាប្រទេសណាក៏ដោយ មិនដែលបានល្អ១០០ភាគរយនោះទេ តែងតែមានបញ្ហាបន្តិចបន្តួច ពីព្រោះផ្អែកទៅលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលគេតែងតែឲ្យរហ័សនាមថា ជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យ ជាមហាអំណាចលើលោកនោះ ក៏ត្រូវបានចោទប្រកាន់គ្នា អំពីការលួចបន្លំសន្លឹកឆ្នោតនេះផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


