ព័ត៌មានជាតិ
វិមានឯករាជ្យក្នុងខេត្តរតនគិរី បញ្ចប់ការសាងសង់ ត្រៀមបំពាក់ភ្លើងហ្វាបំភ្លឺ
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់វិមានឯករាជ្យ និងត្រៀមតុបតែងភ្លើងពណ៌ និងភ្លើងហ្វាបំភ្លឺ ដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងប្រែក្លាយតំបន់នេះជាកន្លែងប្រារព្វពិធីផ្សេងៗ សួនសាធារណៈ និងកន្លែងហាត់ប្រាណជាដើម។

“វិមានឯករាជ្យនេះ ជាសមិទ្ធិផលថ្មីលើទឹកដីខេត្តរតនគិរី។យើងនឹងសាកដំឡើងភ្លើងហ្វាបំភ្លឺនៅទីនេះថាតើស្អាតប៉ុណ្ណា ។ ទីតាំងព្រលាននេះនឹងក្លាយជាកន្លែងប្រារព្ឋពិធីធំៗរបស់ជាតិ និងអន្តរជាតិ ជាកន្លែងប្រគុំតន្ត្រី និងពិធីផ្សេងៗ ជាសួនធំ ជាកន្លែងហាត់កីឡា ជារម្មណីយដ្ឋាន ជាកន្លែងជួបជុំ”។ នេះជាការលើកឡើងរបស់លោក ញ៉ែម សំអឿន ដែលបានចុះពិនិត្យវឌ្ឍនភាព កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥។
ក្រោយចុះពិនិត្យ រដ្ឋបាលខេត្តបានចាត់ក្រុមការងារជំនាញបំពាក់ភ្លើងបំភ្លឺលម្អនៅពេលយប់ថ្ងៃទី ២៩ ខែ តុលា ដើម្បីត្រៀមសម្រាប់ពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅក្នុងខេត្តរតនគិរី ដែលនឹងចូលមកដល់នៅថ្ងៃ ៤-៦ ខែវិច្ឆិកា។

គួរជម្រាបថា វិមានឯករាជ្យក្នុងខេត្តរតនគិរី បានបញ្ចុះបឋមសិលាសាងសង់កាលពី ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងបញ្ចប់សាងសង់ក្នុងខែតុលា ឆ្នាំ ២០២៥។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ដំបូងឡើយ សំណង់វិមានឯករាជ្យនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ៧០ម៉ឺនដុល្លារ តែមិនគ្រប់គ្រាន់ការចំណាយ ទើបមានការបន្ថែមរហូតដល់ជាង១លានដុល្លារ។ វិមានឯករាជ្យនេះ មានទំហំប្រាង្គ ៣៣ម៉ែត្រគុណ៣៣ម៉ែត្រ មានអង្កត់ផ្ចិត រង្វង់កំណោង ដាក់តំណាងផ្នូរសពបុព្វបុរសមានអង្កត់ផ្ចិត ៦៣ម៉ែត្រ និងមានកម្ពស់ប្រាង្គវិមានឯករាជ្យប្រវែង ២៣.១ម៉ែត្រ។

ខេត្តរតនគិរី ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដោយព្រះហស្ថលេខាដោយសម្តេច ព្រះនរោត្តម សុរាម្រិត តាមរយៈសំណើររបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្ត្រីស្តីទី សុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង និងមានតំបន់រដ្ឋបាលនៅស្រុកអណ្តូងពេជ្រ (ស្រុកបរកែវនាពេលបច្ចុប្បន្ន) និងស្រុកលំផាត់ ដែលមានផ្ទៃដីសរុបចំនួន១០,៤៥០ គីឡូម៉ែត្រការ៉េ និងមានស្រុកចំនួន០៣ គឺស្រុកវើនសៃ ស្រុកអណ្តូងពេជ្រ និងស្រុកលំផាត់៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


