ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ឈូសឆាយផ្លូវលំ ១ ខ្សែ និងកាយដាក់ប្រព័ន្ធលូថ្មីជូនពលរដ្ឋ
ដោយមានការយកចិត្តទុកដាក់របស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ទើបនៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានដឹកនាំក្រុមការងារដាក់គ្រឿងចក្រឈូសឆាយផ្លូវលំ ១ ខ្សែ ចាក់ដីបំពេញជង្ហុកតូច-ធំ និងកាយរៀបចំប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា។

លោក ពៅ ប៊ុនរី មន្ត្រីសង្កាត់ភ្លើងឆេះរទេះ បានឲ្យដឹងថា ក្រោយពីមានការស្នើសុំពីប្រជាពលរដ្ឋថាទីតាំងខាងលើតែងតែជន់លិចពេលភ្លៀងមក នារដូវវស្សា ខណៈទីតាំងនោះមិនមានប្រព័ន្ធលូបង្ហូរទឹកគ្រប់គ្រាន់ និងផ្លូវទ្រុឌទ្រោមពិបាកធ្វើដំណើរ ទើបអាជ្ញាធរ លោកចៅសង្កាត់ភ្លើងឆេះរទេះ បានចុះដឹកនាំក្រុមការងារធ្វើការចាក់ដីលាយថ្មមកបំពេញជង្ហុកតូច-ធំ ដាក់គ្រឿងចក្រឈូសឆាយផ្លូវ ថែមទាំងកាយរៀបចំដាក់ប្រព័ន្ធលូថ្មីតែម្ដង។

អាជ្ញាធរ បានឲ្យដឹងដែរថា ការកាយដាក់លូជូនប្រជាពលរដ្ឋខាងលើនេះ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មានប្រវែងប្រហែល ២១៥ ម៉ែត្រ មុខកាត់ ១ ម៉ែត្រ។

អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទុកដាក់វេចខ្ចប់សំរាមក្នុងធុងសំរាមដែលអាជ្ញាធរកំណត់គោលដៅឲ្យដាក់ និងចៀសវាងបោះចោលតាមប្រឡាយ ឬចូលប្រព័ន្ធលូងាយនឹងស្ទះចរន្តទឹកហូរ៕
អត្ថបទ ៖ សុខា




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


