ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍អញ្ជើញលោក Andrea Bocelli មកច្រៀងនៅកម្ពុជា
រដ្ឋមន្ត្រីទេសចរណ៍លោក ហួត ហាក់ បានជួបជាមួយនឹងនាយកក្រុមហ៊ុន Klassics Music Management លោក Andrea Primicerio នៅចក្រភពអង់គ្លេសដើម្បីពិភាក្សាលើគម្រោងរៀបចំការប្រគំតន្រ្តីដ៏ធំ និងលំដាប់អន្តរជាតិរបស់អ្នកចម្រៀង Andrea Bocelli នៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅទីក្រុងឡុង កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជីញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ ក្នុងជំនួបនោះលោក ហួត ហាក់ បានអញ្ជើញលោក Andrea Primicerio និងក្រុមការងារ មកពិនិត្យផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពនយោបាយ សង្គម សេដ្ឋកិច្ចពិត កត្តាសុខសន្តិភាព សុវត្ថិភាពផ្តល់ដល់ភ្ញៀវទេសចរ និងសក្តានុពលទេសចរណ៍នៅកម្ពុជាផងដែរ។

Andrea Bocelli គឺជាអ្នកចម្រៀងអូប៉េរ៉ាមានពិការភាពភ្នែកដែលល្បីល្បាញទូទាំងពិភពលោកដោយសារសំឡេងដ៏ខ្ពស់ពិរោះរបស់លោក។ លោកកើតនៅឆ្នាំ១៩៥៨ នៅប្រទេសអ៉ីតាលី លោកចាប់ផ្ដើមភាពល្បីល្បាញក្នុងឆ្នាំ១៩៩៤ បន្ទាប់ពីឈ្នះផ្នែកថ្មីនៃមហោស្រពតន្ត្រី Sanremo លើកទី៤៤ ដែលសំដែងបទ “Il mare calmo della sera”៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


