ព័ត៌មានជាតិ
សម្ដេចធិបតីប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថាសុខសុវត្ថិភាពរបស់ប្រជាជនកូរ៉េនៅកម្ពុជាគឺជាអាទិភាព
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េលោក Cho Hyun ថារដ្ឋាភិបាលកម្ពុជាបានដាក់អាទិភាពខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាជនកូរ៉េដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ខណៈកម្ពុជានិងកូរ៉េខាងត្បូង ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

ការលើកឡើងនេះគឺធ្វើឡើងក្នុងជំនួបរវាងសម្ដេច និងលោក Cho Hyun ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅវិមានសន្ដិភាព។
យោងតាមការចុះផ្សាយរបស់ក្នុងបណ្ដាញសង្គមសម្ដេចបានសរសេរថា៖ «សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ផងដែរថា សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា»។
ក្នុងឱកាសនោះសម្ដេចបានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសនេះផងដែរ។

ជាការកត់សម្គាល់ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងពេលនេះគឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតីកូរ៉េលោក Lee Jae Myung កាលពីថ្ងៃទី២៧ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ដែលបានសម្រេចឱ្យមានការបង្កើតក្រុមការងារចម្រុះមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រឆាំងបទល្មើសឆបោកអនឡាញ និងត្រូវបណ្ដាញផ្សព្វផ្សាយកូរ៉េបញ្ជាក់ថាក្រុមការងារនេះនឹងចាប់ផ្ដើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ចំណាត់ការរបស់សាធារណរដ្ឋកូរ៉េនេះគឺកើតឡើងក្រោយផ្ទុះករណីនៃការធ្វើទារុណកម្មដោយជនជាតិចិនរហូតដល់ស្លាប់និស្សិតកូរ៉េម្នាក់នៅក្រុងបូកគោ ខេត្តកំពត កាលពីខែសីហា និងបានផ្ទុះព័ត៌មាននៅខែតុលា។ ជាការឆ្លើយតបកូរ៉េខាងត្បូងបានដាក់តំបន់ខ្លះនៃកម្ពុជាជាតំបន់ហាមប្រាមកម្រិតខ្ពស់សម្រាប់ជនជាតិកូរ៉េ និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ជូនជនជាតិកូរ៉េដែលត្រូវបានឃាត់ខ្លួនក្នុងអំពើឆបោកត្រលប់ទៅកាន់ប្រទេសកូរ៉េវិញ ខណៈមន្ត្រីជាន់ខ្ពស់នៃប្រទេសនេះជាបន្តបន្ទាប់បានមកកម្ពុជាដើម្បីពិនិត្យ និងពិភាក្សាជាមួយអាជ្ញាធរកម្ពុជាដើម្បីសហការប្រឆាំងបទល្មើសអនឡាញនេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


