ព័ត៌មានជាតិ
ស្ថានទូតជប៉ុនរៀបចំពិធីអបអរសាទរខួប៧១ឆ្នាំការបង្កើតកងកម្លាំងស្វ័យការពារជាតិជប៉ុន
ស្ថានទូតជប៉ុនក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួប៧១ឆ្នាំនៃការបង្កើតកងកម្លាំងស្វ័យការពារជាតិជប៉ុន។ ពិធីអបអរសាទរនេះ គឺធ្វើឡើងក្រោមវត្តមានជាអធិបតីរវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាមួយវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា តំណាងរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ រួមទាំងបណ្ដាអង្គទូតនៅកម្ពុជា។

ឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា កងកម្លាំងស្វ័យការពារជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ ហើយឆ្នាំនេះគឺជាខួបលើកទី៧១ ក្រោយការបង្កើត។ បើតាមលោកឯកអគ្គរាជទូត កងកម្លាំងស្វ័យការពារជាតិជប៉ុនបានរួមចំណែកយ៉ាងធំធេង មិនត្រឹមតែចំពោះការការពារប្រទេសជប៉ុនខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសន្តិភាព និងស្ថិរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនិយាយជារួម ចំពោះសន្តិភាព និងស្ថិរភាពរបស់សហគមន៍អន្តរជាតិទាំងមូល។

លោកទូតជប៉ុន ក៏បានគូសរំលេចពីការចូលរួមរបស់កងកម្លាំងស្វ័យការពារជាតិនេះ ដែលបានរួមចំណែកក្នុងបេសកកម្មអ៊ុនតាក់ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩២។ ក្នុងកិច្ចសហប្រតិបត្តិទ្វេភាគីជាមួយកម្ពុជានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី លើកឡើងថា កងកម្លាំងស្វ័យការពារជាតិបានគាំទ្រសកម្មភាពអស់រយៈពេលជាច្រើនឆ្នាំ ដោយផ្តល់ការបណ្តុះបណ្តាលផ្សេងៗដល់អង្គភាពកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា។
ពីវេទិកាយប់មិញ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពរបស់កងកម្លាំងស្វ័យការពារជាតិ ហើយរំពឹងថា កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកម្ពុជា និងជប៉ុន បន្តអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀត។

ជាអញ្ជើញចូលរួមក្នុងពិធីខាងលើ នាយឧត្តមសេនីយ៍ ចៅ ភិរុណ រដ្ឋលេខាធិការក្រសួងការពារជាតិ បានសម្តែងនូវការអបអរសាទរដល់ប្រទេសជប៉ុនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតកងស្វ័យការពារជាតិជប៉ុន។

នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ ជាពិសេសកងស្វ័យការពារជាតិជប៉ុន ដែលបានយល់ព្រមគាំទ្រក្នុងការជួយកសាងវិទ្យាស្ថានពហុជំនាញតេជោសែន លើជំនាញបញ្ជូនសារ និងគីមីសាស្ត្រ ទាំងសម្ភារៈ និងយោធាចារ្យ ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


