ព័ត៌មានជាតិ
កម្ពុជា នឹងពិចារណាប្ដឹងទៅកាន់ស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ទាមទារឲ្យថៃទទួលខុសត្រូវចំពោះទង្វើបាញ់សម្លាប់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់
បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើ មូលដ្ឋាននៃច្បាប់អន្តរជាតិ កម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យ មានការទទួលខុសត្រូវ និង ការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលត្រូវបាន យោធាថៃបាញ់សម្លាប់កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនារសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងដំណាក់កាលបច្ចុប្បន្ន សមត្ថកិច្ចបាននិង កំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ដែលបណ្ដាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និង៣នាក់ទៀតរងរបួសធ្ងន់ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)និង អ្នកជំនាញបរទេស។

សូមរំលឹកថា បន្ទាប់ពីយោធាថៃដើរជាន់មីនបណ្ដាលឲ្យដាច់ជើងនិងរងរបួស នាយករដ្ឋមន្ត្រីថៃក៏ប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ក្រោយមកនៅវេលាម៉ោង៣:៥០នាទី ថ្ងៃទី១២ ខែវិច្ឆិកា យោធាថៃក៏បានបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន។ សកម្មភាពនេះកើតឡើងបន្ទាប់ពីយោធាថៃបានបង្កហេតុជាបន្តបន្ទាប់នៅតាមបន្ទាត់ព្រំដែនក្ដៅជាមួយកម្ពុជា ក្នុងចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាតបត្តផ្ទុះចេញជាភ្លើងសង្គ្រាមម្ដងទៀត ប៉ុន្តែកងកម្លាំងរបស់កម្ពុជាមិនតបៗឡើយ។

ជុំវិញទង្វើយោធាថៃបាញ់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បានប្រើប្រាស់វិធីសាស្រ្តការទូតធ្វើការថ្កោលទោសនិងតវ៉ាទៅកាន់ភាគីថៃ។

ទោះបីជាយ៉ាងណារាជរដ្ឋាភិបាលទីក្រុងភ្នំពេញមិនបានជ្រើសរើសវិធីសាស្រ្តប្រើអាវុធ ឬកងកម្លាំងនិងអំពើហិង្សាឆ្លើយតបទៅកាន់ភាគីថៃវិញឡើយ ព្រោះរាជរដ្ឋាភិបាលទីក្រុងភ្នំពេញ យល់ថាការដោះស្រាយបញ្ហាដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត។ ចំណែកភាគីថៃបង្កហេតុជាបន្តបន្ទាប់។
នាយករដ្ឋមន្ត្រីកម្ពុជា បានទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីការវិវត្តថ្មីៗនៅតាមព្រំដែននិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


