ព័ត៌មានជាតិ
កម្ពុជា និងអូទ្រីស សម្លឹងមើលពីការពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៨ ខែវិច្ឆិកានេះ ឯកអគ្គរដ្ឋទូតអូទ្រីសបានបង្ហាញក្ដីរំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីស នឹងមានការកើនឡើងនាពេលខាងមុខ តាមរយៈវត្តមានអ្នកវិនិយោគអូទ្រីសនៅកម្ពុជា។

លោក Wehelm Maximilian Donko ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅក្រុងហាណូយ បានបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអូទ្រីស ដែលមានពេលកន្លងមក ហើយបច្ចុប្បន្ន កំពុងតែពង្រីកបន្ថែមទៀតសម្រាប់វិស័យសំខាន់ៗមួយចំនួន។ លោកឯកអគ្គរដ្ឋទូត បានរំលេចថា កន្លងមកអូទ្រីសបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅលើវិស័យដោះមីន រួមជាមួយនឹងការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

សម្រាប់វិស័យពាណិជ្ជកម្មជាទ្វេភាគី លោកឯកអគ្គរដ្ឋទូត រំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងនាពេលខាងមុខ ដោយក្នុងខែក្រោយ អ្នកវិនិយោគរបស់អូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។ ខណៈលោកក៏បានឃើញប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

តាមរយៈជំនួបខាងលើ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្ដែងនូវការអរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែកក្នុងវិស័យដោះមីន និងជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដែលកម្ពុជា និងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅ។
សម្ដេចតេជោបានឯកភាពចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ដែលធ្វើយ៉ាងណាជំរុញវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីសមានការកើនឡើង។ សម្ដេច គូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពទំនាក់ទំនងនយោបាយការបរទេសរវាងប្រទេសទាំងពីរមានភាពរីកចម្រើនហើយ ដូច្នេះទាមទារបន្ថែមទៀតនូវការពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ឱ្យមានការរីកចម្រើនទៅជាមួយគ្នា។

សម្ដេចតេជោ ក៏ចង់ឃើញនូវកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនយោបាយ ជាពិសេសនៅទំនាក់ទំនងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីស្វែងរកនៅយន្តការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ទៀត៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


