ព័ត៌មានជាតិ
អាជ្ញាធរ ចុះរៀបចំសណ្ដាប់ធ្នាប់ ៣ ទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រសង្កាត់ឫស្សីកែវ
បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតែជារឿងមួយសំខាន់ ដែលអាជ្ញាធរមូលដ្ឋាន បន្តចុះរៀបចំដូចភ្លៀវរលឹម ដោយសារតែអាជីវករមួយចំនួនបានយកចំណីផ្លូវសាធារណៈធើ្វអាជីវកម្ម ជាហេតុធើ្វឲ្យបាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរណ៍ និង គ្មានផ្លូវដើរសម្រាប់អ្នកថ្មើរជើង។


ដោយអនុវត្តតាមការបញ្ជាផ្ទាល់ពីលោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ដឹកនាំដោយលោក ជ្រិន យូរ៉ាន់ នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ ព្រមទាំងមានការចូលរួមពីលោកមេភូមិមិត្តភាព បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ឫស្សីកែវ ដែលមានចំនួន៣ទីតាំង គឺ ១.ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវចាក់បេតុងថ្មី ចាប់ពីព្រុំប្រទល់សង្កាត់គីឡូម៉ែត្រលេខ៦ បន្តមកដល់ព្រុំប្រទល់សង្កាត់ឫស្សីកែវ ដោយបានណែនាំ និងជម្រាបដល់ម្ចាស់អាជីវកម្មទាំងអស់ ហាមមិនឲ្យយកចំណីផ្លូវប្រើជាប្រយោជន៍ផ្ទាល់ខ្លួន និងស្នើឲ្យជួយសំអាតកុំឲ្យមានដី មានខ្សាច់ និងសំរាមផ្សេងៗ កកស្ទះលើចិញ្ចើមផ្លូវ និងហូរចូលមាត់លូ ដែលអាចបណ្តាលឲ្យកកស្ទះប្រព័ន្ធលូបង្ហូរទឹក។ ២.រៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវចាក់បេតុងថ្មី ត្រង់ផ្លូវបំបែកជា៤ (ផ្សារក្រមួន) ដោយបានណែនាំដល់អ្នកលក់ដូរមិនឲ្យដាក់តាំងលក់ ឬដាក់ឆ័ត្រ គ្រែ និងសម្ភារៈផ្សេងៗ ហៀរមកលើផ្លូវ ដែលជាមូលហេតុបណ្តាលឲ្យកកស្ទះចរាចរណ៍។ ៣.ចុះរៀបសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងភូមិសាមគ្គី ដោយបានណែនាំដល់អ្នកលក់ដូរតាមដងផ្លូវ មិនឲ្យដាក់តាំងលក់ ឬដាក់ឆ័ត្រ គ្រែ និងសម្ភារៈផ្សេងៗ ហៀរមកលើផ្លូវ និងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ហាមចោលសំរាម ស្បោង ប្លាស្ទិកចូលមាត់លូបង្ហូរទឹក។


ក្នុងផងដែរនោះផងដែរ អាជ្ញារធរស្នើសុំឲ្យពលរដ្ឋរទាំងអស់ ចូលរួមជាមួយនឹងអាជ្ញាធរក្នុងការចុះរៀបចំសណ្ដាប់ធ្នា និង លក់ដូរតាមអ្វីដែលអាជ្ញាធរបានរៀបចំជូនដោយកំណត់ព្រំឲ្យលក់បានត្រឹមត្រូវ ឈប់យកចំណីផ្លូវប្រើជាប្រយោជន៍ផ្ទាល់ខ្លួន និងជួយសំអាតសំរាមផ្សេងៗដែលលើចិញ្ចើមផ្លូវ។
សូមបញ្ជាក់ផងដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់អាជ្ញាធរទាំង១៤ខណ្ឌ ឲ្យយកចិត្តទុកជាប់ជាប្រចាំពីបញ្ហា សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ សាធារណៈ ជាពិសេសការរំលោភយកផ្លូវធ្វើជាចំណត កន្លែងតាំងលក់ទុកដាក់សម្ភារៈជាដើម ដែលបង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់ និងអាចបង្កគ្រោះថ្នាក់បានដល់អ្នកធ្វើដំណើរ៕
ដោយ ៖ ម៉េង


-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


